• 2016-04-27 14:21:15
  • Road Safety
ប៊ុន សក្តិ ត្រៀម Original song ក្រោយ​ស្ងាត់​យូរ

បន្ទាប់ពី​ស្ងប់ស្ងាត់​ពី​វិស័យ​សិល្បៈ​មួយ​រយៈ​ធំ ប៊ុន សក្តិ បាន​ព្រលយ​ពាក្យ​សម្ដី​ថា​ ពេល​រៀប​មង្គលការ និង​ចូល​ឆ្នាំ​ថ្មី​រួច​លោក​នឹង​ចេញ Original song ហើយ​សង្ឃឹម​បងប្អូន​ជួយ​គាំទ្រ។     “ពេល​ត្រឡប់​មក​កាន់​មីក្រូហ្វូន​វិញ​ ខ្ញុំ​នឹង​នាំ​ទាំង​ចម្រៀង Original ជាច្រើន​បទ​មក​ជាមួយ ដើម្បី​ផ្គាប់​ចិត្ត​ទស្សនិកជន។” ប៊ុន សក្តិ ថ្លែង​ក្នុង​ថ្ងៃ​មង្គល​ការ។ បន្ថែម​លើ​ការ​លើកឡើង​នោះ​ ម្ចាស់​បទ "ទឹកភ្នែក​អ្នក​ស្រែ” ថា​ ពេល​វេលា​ត្រឡប់​មក​សាជាថ្មី​នេះ លោក​ក៏​រំពឹង​លើ​ការ​ធ្វើ​បទ​ចម្រៀង​មិន​ចម្លង​គេនេះ ដែល​អាច​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​លោក​ល្បី​ម្ដង​ទៀត។   ប៊ុន សក្តិ បន្ត​ថា​សម្រាប់​បទ​ចម្រៀង​ទាំងនោះ​ លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំណងជើង​អ្វី​ខ្លះ​បាន​ទេ ​រង់ចាំ​ពេល​ថត​រួចរាល់​​សិន តែ​លោក​​​បាន​បង្ហើប​ថា​មាន ៥ ទៅ ៦ បទ។ ម្យ៉ាង​វិញ​ទៀត​គឺ ស្ថិតនៅ​ក្នុង​ផលិតកម្ម​សាន់ដេ​ដដែល៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-04 18:17:01
  • ជីវិតតារា
ស្ដាប់​ភរិយា ប៊ុនសក្ដិ ​រៀបរាប់​ប្រវត្តិ​ស្នេហ៍វិញ​ម្ដង ស្ដាប់​ភរិយា ប៊ុនសក្ដិ ​រៀបរាប់​ប្រវត្តិ​ស្នេហ៍វិញ​ម្ដង
  • 2016-04-04 18:17:01
  • ជីវិតតារា

ប៊ុនសក្ដិ បាន​ចូល​រោងការ​ហើយ​កាលពី​ថ្ងៃ សុក្រ ​សប្ដាហ៍​មុន។ ក្នុង​ពិធី​មង្គល​ជ័យ​នោះ​ ភរិយា​ម្ចាស់​បទ "ជិះ​ក្របី” បាន​រៀបរាប់​ពី​ប្រវត្តិ​ស្នេហ៍​អ្នក​ទាំងពីរ​ថា ​បាន​ស្គាល់​គ្នា​រយៈពេល​ជាង ១ ឆ្នាំ​ ទម្រាំ​អាច​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​បាន។ អ្នកនាង យ៉ឺន សំណាង បាន​បន្ត​ទៀត​ថា​ការ​ស្គាល់​គ្នា​ដំបូង​តាមរយៈ​បងប្អូន​ជា​អ្នក​ណែនាំ។   ភរិយា​វ័យ​ជាង​ ២០ ឆ្នាំ ​របស់ ប៊ុន សក្ដិ ក៏បាន​និយាយ​បន្ថែម​ពី​អត្តចរិត​ស្វាមី​ខ្លួន​​ផង​ដែរថា​ ជា​មនុស្ស​ស្លូត តែ​បើ​ឆេវឆាវ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ និង​អាច​រស់នៅ​ជាមួយ​គ្នា​បាន​៕     https://youtu.be/-fHrcUbJ9vI   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-01 00:32:57
  • ជីវិតតារា
ម្ចាស់​បទ "ជិះ​ក្របី” លោក ប៊ុនសក្ដិ ចូល​រោងការ​ថ្ងៃ​នេះ​ហើយ ម្ចាស់​បទ "ជិះ​ក្របី” លោក ប៊ុនសក្ដិ ចូល​រោងការ​ថ្ងៃ​នេះ​ហើយ
  • 2016-04-01 00:32:57
  • ជីវិតតារា

បើ​តាម​សម្ដី​ក្រុម​ការងារ​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា​ តារា​ចម្រៀង​ប្រុស​សំនៀង​ក្រអួន​ក្រអៅ​លោក ប៊ុនសក្ដិ បាន​ចូលរោង​ការ​នៅ​ថ្ងៃនេះ​ហើយ។     លោក មករា ខូល ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែង​នៅ​សាន់ដេ​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​ក្រុម​ការងារ​លោក​ពិត​ជា​បាន​ទទួល​សំបុត្រ​អញ្ជើញ​ពី​ម្ចាស់​បទ "ភ្នំពេញ​នឹក​កំពង់ចាម” អញ្ជើញ​ឲ្យ​ចូលរួម​មង្គលការ​លោក ប៊ុនសក្ដិ ពិត​មែន ដោយ​ចូលរោង​ថ្ងៃ​នេះ និង​ទទួល​ទាន​អាហារ​នៅ​ថ្ងៃ​ស្អែក​ម្ដុំ​ពោធិចិនតុង។ ចំពោះ​ប្រវត្តិរូប​កូន​ក្រមុំ​ ត្រូវ​បាន​អ្នក​ដឹកនាំ​សម្ដែង​​រូប​នេះ បាន​បញ្ជាក់​ថា​មិន​បាន​ដឹង​ឡើយ។   ដូចគ្នា​នេះ​ដែរ​នៅ​មុន​នេះ​បន្តិច​លោក អ៊ិន សុបញ្ញា ស្វាមី​អ្នកនាង ខាត់ សុឃីម បាន​បង្ហោះ​រូបថត​បី​សន្លឹក​​នៃ​ថ្ងៃ​ចូល​រោង​អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម SSB ដោយ​សរសេរ​ថា "ថ្ងៃ​នេះ​លោក ប៊ុន សក្កិ បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ” ៕       អត្ថបទ៖ទ្រី រ៉ាវី រូបភាព Facebook លោក អ៊ិន សុបញ្ញា

  • 2014-10-16 17:39:51
  • Road Safety
៤ ​បទ​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ ប៊ុន សក្ដិ! ៤ ​បទ​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ ប៊ុន សក្ដិ!
  • 2014-10-16 17:39:51
  • Road Safety

ប៊ុន សក្ដិ កាន់​តែ​រយាល​ឆ្ងាយ​ពី​ទស្សនិកជន ខណៈ​មាន​បទ​ចម្រៀង​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ផលិតកម្ម ​Sunday ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។     ទោះ​បី​ជា​យ៉ាង​ណា គេ​នៅ​ចាំ​បាន​ថា តារា​រូប​នេះ​ក៏​ធ្លាប់​បាន​សាង​ភាព​ល្បីល្បាញ​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស​តាម​រយៈ​បទ​ចម្រៀង​មួយ​ចំនួន​បែប​មនោសញ្ចេតនា​អ្នក​ស្រែ កាល​រួម​រស់​ក្រោម​ដំបូល​ផលិតកម្ម SSB បន្ទាប់​ពី​បាន​ចាកចេញ​ពី​ខេត្ត​បាត់​ដំបង។ ខាង​ក្រោម​នេះ​ជា​បទ​ចម្រៀង​នាំ​ឲ្យ ប៊ុន សក្ដិ មាន​ការ​គាំទ្រ៖ -បទ"ទឹក​ភ្នែក​អ្នក​ស្រែ" http://youtu.be/h6UMw3CQyd8 -បទ"ជិះ​ក្របី" http://youtu.be/FkvCHFfVM-w -បទ"គ្មាន​ខ្លឹម​សារ" http://youtu.be/iSCZ4AO5IWA -បទ"កាត់​ចិត្ត" http://youtu.be/yrgdAi8oLK8

  • 2016-04-27 14:21:15
  • Road Safety
ប៊ុន សក្តិ ត្រៀម Original song ក្រោយ​ស្ងាត់​យូរ

បន្ទាប់ពី​ស្ងប់ស្ងាត់​ពី​វិស័យ​សិល្បៈ​មួយ​រយៈ​ធំ ប៊ុន សក្តិ បាន​ព្រលយ​ពាក្យ​សម្ដី​ថា​ ពេល​រៀប​មង្គលការ និង​ចូល​ឆ្នាំ​ថ្មី​រួច​លោក​នឹង​ចេញ Original song ហើយ​សង្ឃឹម​បងប្អូន​ជួយ​គាំទ្រ។     “ពេល​ត្រឡប់​មក​កាន់​មីក្រូហ្វូន​វិញ​ ខ្ញុំ​នឹង​នាំ​ទាំង​ចម្រៀង Original ជាច្រើន​បទ​មក​ជាមួយ ដើម្បី​ផ្គាប់​ចិត្ត​ទស្សនិកជន។” ប៊ុន សក្តិ ថ្លែង​ក្នុង​ថ្ងៃ​មង្គល​ការ។ បន្ថែម​លើ​ការ​លើកឡើង​នោះ​ ម្ចាស់​បទ "ទឹកភ្នែក​អ្នក​ស្រែ” ថា​ ពេល​វេលា​ត្រឡប់​មក​សាជាថ្មី​នេះ លោក​ក៏​រំពឹង​លើ​ការ​ធ្វើ​បទ​ចម្រៀង​មិន​ចម្លង​គេនេះ ដែល​អាច​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​លោក​ល្បី​ម្ដង​ទៀត។   ប៊ុន សក្តិ បន្ត​ថា​សម្រាប់​បទ​ចម្រៀង​ទាំងនោះ​ លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំណងជើង​អ្វី​ខ្លះ​បាន​ទេ ​រង់ចាំ​ពេល​ថត​រួចរាល់​​សិន តែ​លោក​​​បាន​បង្ហើប​ថា​មាន ៥ ទៅ ៦ បទ។ ម្យ៉ាង​វិញ​ទៀត​គឺ ស្ថិតនៅ​ក្នុង​ផលិតកម្ម​សាន់ដេ​ដដែល៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-04 18:17:01
  • ជីវិតតារា
ស្ដាប់​ភរិយា ប៊ុនសក្ដិ ​រៀបរាប់​ប្រវត្តិ​ស្នេហ៍វិញ​ម្ដង

ប៊ុនសក្ដិ បាន​ចូល​រោងការ​ហើយ​កាលពី​ថ្ងៃ សុក្រ ​សប្ដាហ៍​មុន។ ក្នុង​ពិធី​មង្គល​ជ័យ​នោះ​ ភរិយា​ម្ចាស់​បទ "ជិះ​ក្របី” បាន​រៀបរាប់​ពី​ប្រវត្តិ​ស្នេហ៍​អ្នក​ទាំងពីរ​ថា ​បាន​ស្គាល់​គ្នា​រយៈពេល​ជាង ១ ឆ្នាំ​ ទម្រាំ​អាច​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​បាន។ អ្នកនាង យ៉ឺន សំណាង បាន​បន្ត​ទៀត​ថា​ការ​ស្គាល់​គ្នា​ដំបូង​តាមរយៈ​បងប្អូន​ជា​អ្នក​ណែនាំ។   ភរិយា​វ័យ​ជាង​ ២០ ឆ្នាំ ​របស់ ប៊ុន សក្ដិ ក៏បាន​និយាយ​បន្ថែម​ពី​អត្តចរិត​ស្វាមី​ខ្លួន​​ផង​ដែរថា​ ជា​មនុស្ស​ស្លូត តែ​បើ​ឆេវឆាវ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ និង​អាច​រស់នៅ​ជាមួយ​គ្នា​បាន​៕     https://youtu.be/-fHrcUbJ9vI   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-01 00:32:57
  • ជីវិតតារា
ម្ចាស់​បទ "ជិះ​ក្របី” លោក ប៊ុនសក្ដិ ចូល​រោងការ​ថ្ងៃ​នេះ​ហើយ

បើ​តាម​សម្ដី​ក្រុម​ការងារ​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា​ តារា​ចម្រៀង​ប្រុស​សំនៀង​ក្រអួន​ក្រអៅ​លោក ប៊ុនសក្ដិ បាន​ចូលរោង​ការ​នៅ​ថ្ងៃនេះ​ហើយ។     លោក មករា ខូល ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែង​នៅ​សាន់ដេ​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​ក្រុម​ការងារ​លោក​ពិត​ជា​បាន​ទទួល​សំបុត្រ​អញ្ជើញ​ពី​ម្ចាស់​បទ "ភ្នំពេញ​នឹក​កំពង់ចាម” អញ្ជើញ​ឲ្យ​ចូលរួម​មង្គលការ​លោក ប៊ុនសក្ដិ ពិត​មែន ដោយ​ចូលរោង​ថ្ងៃ​នេះ និង​ទទួល​ទាន​អាហារ​នៅ​ថ្ងៃ​ស្អែក​ម្ដុំ​ពោធិចិនតុង។ ចំពោះ​ប្រវត្តិរូប​កូន​ក្រមុំ​ ត្រូវ​បាន​អ្នក​ដឹកនាំ​សម្ដែង​​រូប​នេះ បាន​បញ្ជាក់​ថា​មិន​បាន​ដឹង​ឡើយ។   ដូចគ្នា​នេះ​ដែរ​នៅ​មុន​នេះ​បន្តិច​លោក អ៊ិន សុបញ្ញា ស្វាមី​អ្នកនាង ខាត់ សុឃីម បាន​បង្ហោះ​រូបថត​បី​សន្លឹក​​នៃ​ថ្ងៃ​ចូល​រោង​អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម SSB ដោយ​សរសេរ​ថា "ថ្ងៃ​នេះ​លោក ប៊ុន សក្កិ បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ” ៕       អត្ថបទ៖ទ្រី រ៉ាវី រូបភាព Facebook លោក អ៊ិន សុបញ្ញា

  • 2014-10-16 17:39:51
  • Road Safety
៤ ​បទ​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ ប៊ុន សក្ដិ!

ប៊ុន សក្ដិ កាន់​តែ​រយាល​ឆ្ងាយ​ពី​ទស្សនិកជន ខណៈ​មាន​បទ​ចម្រៀង​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ផលិតកម្ម ​Sunday ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។     ទោះ​បី​ជា​យ៉ាង​ណា គេ​នៅ​ចាំ​បាន​ថា តារា​រូប​នេះ​ក៏​ធ្លាប់​បាន​សាង​ភាព​ល្បីល្បាញ​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស​តាម​រយៈ​បទ​ចម្រៀង​មួយ​ចំនួន​បែប​មនោសញ្ចេតនា​អ្នក​ស្រែ កាល​រួម​រស់​ក្រោម​ដំបូល​ផលិតកម្ម SSB បន្ទាប់​ពី​បាន​ចាកចេញ​ពី​ខេត្ត​បាត់​ដំបង។ ខាង​ក្រោម​នេះ​ជា​បទ​ចម្រៀង​នាំ​ឲ្យ ប៊ុន សក្ដិ មាន​ការ​គាំទ្រ៖ -បទ"ទឹក​ភ្នែក​អ្នក​ស្រែ" http://youtu.be/h6UMw3CQyd8 -បទ"ជិះ​ក្របី" http://youtu.be/FkvCHFfVM-w -បទ"គ្មាន​ខ្លឹម​សារ" http://youtu.be/iSCZ4AO5IWA -បទ"កាត់​ចិត្ត" http://youtu.be/yrgdAi8oLK8

អត្ថបទពេញនិយម
អត្ថបទថ្មី