• 2016-10-07 17:04:05
  • ភាពយន្ត
ផល ពៅវីរ័ត្ន ស្ដាយ​មិន​បាន​សម្ដែង​តួឯក​ប្រុស "ស្រទន់​មន្ត​ស្នេហ៍” ផល ពៅវីរ័ត្ន ស្ដាយ​មិន​បាន​សម្ដែង​តួឯក​ប្រុស "ស្រទន់​មន្ត​ស្នេហ៍”
  • 2016-10-07 17:04:05
  • ភាពយន្ត

តារា​សម្ដែង​ប្រុស​រូប​សង្ហា និង​ជា​តួឯក​ប្រុស​ក្នុង​រឿង "អស្ចារ្យ​ណាស់​សំណព្វ​ចិត្ត​ខ្ញុំ” ផល ពៅវីរ័ត្ន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ដែល​ខកខាន​មិន​បាន​សម្ដែង​​ជា​តួ​ឯក​ប្រុសក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍”។   រូបថត ៖ ផ្តល់ឲ្យ ផល ពៅវីរ័ត្ន និង សុខ សោម៉ាវត្តី ថត​សម្អាងការ   “បង​ស្ដាយ​ណាស់​អូន​អើយ មិន​បាន​សម្ដែង​រឿង​ប្រលោម​លោក​​របស់ Sabay មួយ​នេះ ព្រោះ​តែ​បង​ជាប់​ថត​រឿង​សម្រាប់​បញ្ចាំង​នៅ​ទូរទស្សន៍​ពីរ បាន​ជា​បង​មិន​ហ៊ាន​ទទួល​ថត "ស្រទន់​មន្ត​ស្នេហ៍” ទៀត ខ្លាច​គ្មាន​ពេល​គ្រប់គ្រាន់​សម្ដែង ខាត​ពេលវេលា​អ្នក​ដឹក​ដោយ​សារ​យើង។” បុរស​វ័យ ២៨ ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​ពេល​ក្រុម​ការងារ Studio 4 ទាក់ទង​មក​ដើម្បី​ទៅ​សាកល្បង​សមត្ថភាព គឺ​ក្នុង​តំណែង​ជា​តួ​ឯក តែ​លោក​មិន​មាន​ពេល​គ្រប់គ្រាន់​។   ចំណែក ឈិន សុធា ក្រុម​ការងារ Studio 4 ដែល​ទទួល​បន្ទុក​ផ្នែក Casting បាន​ឲ្យ​ដឹង​ដូច​គ្នា​ទៅ​នឹង​សាមី​ខ្លួន​ដែរ​ថា លោក​ចង់​បានតារា​ប្រុស​រូប​នេះ។ "តាម​ទម្រង់​មុខ​គាត់ សក្តិសម​នឹង​តំណែង​តួឯក ដេត ភូមិន្ទ និង​តួ សង្វារ ហើយ​ខាង​ខ្ញុំ​ចង់​បាន​គាត់​មក Casting ដែរ តែ​គាត់​មិន​ទំនេរ ខ្ញុំ​ស្ដាយ​គាត់​ដែរ​ហ្នឹង”។     តារា​ប្រុស​ដែល​ប្រឡង​ក្នុង​កម្មវិធី Khmer Supermodel ជំនាន់​ទី ៣ ឆ្នាំ ២០១២ -២០១៣ ជាប់​ចំណាត់​ថ្នាក់​លេខ ២ បាន​បញ្ជាក់​ទៀត​ថា លោក​ក៏​ជា Fan ប្រលោមលោក Sabay ដែរ ព្រោះ​តែង​បាន​តាមដាន​រឿង​មិន​ដែល​ដាច់​សូម្បី​តែ "ស្រទន់​មន្ត​ស្នេហ៍” ក៏​​និស្សិត​ទេសចរណ៍​ឆ្នាំ​ទី ៣ រូប​នេះ​ចូលចិត្ត​អាន​ដែរ៕   ចុចអាន៖រឿង “ស្រទន់​មន្ត​ស្នេហ៍” កំពុង​សម្លឹង​តារា Original Song   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-01 16:31:30
  • ស្ទីលតារា
តោះ​ទៅ​មើល​ស្ទីល​ស្លៀក​ពាក់​ប្រចាំ​ថ្ងៃ​បុរស​សង្ហា ផល ពៅវីរ័ត្ន តោះ​ទៅ​មើល​ស្ទីល​ស្លៀក​ពាក់​ប្រចាំ​ថ្ងៃ​បុរស​សង្ហា ផល ពៅវីរ័ត្ន
  • 2016-06-01 16:31:30
  • ស្ទីលតារា

ផល ពៅវីរ័ត្ន ជា​តារា​សម្ដែង​ប្រុស​ដែល​កំពុង​តែ​មមាញឹក​ក្នុង​ទីផ្សារ​​សិល្បៈ​បច្ចុប្បន្ន។ បើ​ក្រឡេក​ទៅ​មើល​ពី​របៀប​ស្លៀកពាក់​របស់​តួឯក​ក្នុង​ក្នុង​រឿង "អស្ចារ្យ​ណាស់​​សំណព្វចិត្ត​​ខ្ញុំ" រូប​នេះ​​វិញ ​ក៏​មាន​ទស្សនិកជន​ជាច្រើន​បាន​សរសើរ​ថា​ រូប​គេ​ពូកែ​ជ្រើសរើស​ម៉ូដ​ខោអាវ​សក្ដិសម​ទៅ​នឹង​​រូប​រាង និង​គ្រប់​កាលៈទេសៈ។  ៦ ម៉ូដ​ខាង​ក្រោម​នេះ​ប្រហែល​ជា​​អាច​ត្រូវ​ចិត្ត​មិត្ត​ៗ​​​បុរស​សម័យ​ថ្មី​​ជ្រើស​ស្លៀក​ពាក់​តាម​ខ្លះ​បាន៖               អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook

  • 2015-09-28 15:02:19
  • ជីវិតតារា
​និស្សិត​ផ្នែក​ទេសចរណ៍​មុខ​ដូច​តួ​ថៃ​ ផល ពៅវិរ័ត្ន ​ប្រាប់​ថា​​ថត​សម្អាង​ការ​រាប់​ភ្លេច! ​និស្សិត​ផ្នែក​ទេសចរណ៍​មុខ​ដូច​តួ​ថៃ​ ផល ពៅវិរ័ត្ន ​ប្រាប់​ថា​​ថត​សម្អ...
  • 2015-09-28 15:02:19
  • ជីវិតតារា

“អូរ! .. ខ្ញុំ​ចាំ​អត់​បាន​ទេ​ថា​បាន​ថត​ឲ្យ​ប៉ុន្មាន​សម្អាងការ​ហើយ​នោះ​ទេ ព្រោះ​បាន​ថត​​​ច្រើន​ពេក។ ​សម្អាងការ​ទាំង​ធំ តូច​នៅ​ភ្នំពេញ​នេះ​គឺ​ខ្ញុំ​ថត​ឲ្យ​សឹងតែ​ទាំងអស់ ហើយ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និង​នៅ​ជិតៗ​ភ្នំពេញ​អី​នឹង​ក៏​មាន​គេ​អញ្ជើញ​ខ្ញុំ​ឲ្យ​ថត​ឲ្យ​គេ​ដែរ។” ផល ពៅវីរ័ត្ន ប្រាប់​មក Sabay។     ពៅវិរ័ត្ន គឺជា​តារា​ម៉ូដែល​​ដ៏​ពេញ​និយម​មួយ​រូប​ខាង​ផ្នែក​ថត​សម្អាងការ។ លោក​បាន​បន្ត​ទៀត​ថា​ ការងារ​មួយ​នេះ​គឺ​លោក​មាន​ភាព​មមាញឹក ប្រហែល​ជា​មួយ​ឆ្នាំ​ជាង​​មក​នេះ។ បើ​តាម​សម្ដី​ម្ចាស់​​សម្អាងការ និង​កន្លែង​ថតរូប​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​​ថា មូលហេតុ​ដែល​ធ្វើឲ្យ​ខាង​សម្អាង​ពួកគេ​ជ្រើសរើស​យក​​បុរស​មុខ​ស្រស់​ (ពៅវីរ័ត្ន) ជា​ម៉ូដែល​ថត ព្រោះ​លោក​មាន​រូបរាង​សមសួន ជាពិសេស​គាត់​មាន​មុខ​សង្ហារ​ស្រដៀង​តួ​ថៃ។   ចំពោះ​រឿង​មាន​គេ​ថា​មុខ​ដូច​តួ​ថៃ​ ​សាមី​ខ្លួន​បាន​បញ្ជាក់​ដែរ​ថា​ឮ​មក​រហូត​ដែរ។  "ពេល​ខ្ញុំ​ទៅ​ថត​តែង​ឮ​គេ​និយាយ​បែបនេះ​ដែរ តែ​កុំ​ច្រឡំ​ខ្ញុំ​មិនមែន​ជា​កូនកាត់​អី​នោះ​ទេ.... (សើច)។”         រូបភាព​ផ្ដល់​ដោយ៖ ផល ពៅវីរ័ត្ន   លោក​បាន​បន្ត​ថា​កន្លង​មក​​ក៏​​ធ្លាប់​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ផលិតផល​ច្រើន​ដែរ តែ​មិន​សូវ​ជា​មាន​ភាព​លេចធ្លោ​ទេ តែ​បើ​ការងារ​ថត​សម្អាងការ​នេះ​ទើប​ធ្វើឲ្យ​លោក​ល្បី​ឈ្មោះ​គ្រាន់បើ។   តារា​ដែល​មាន​ស្រុក​កំណើត​នៅ​រាជធានី​​ភ្នំពេញ​រូប​នេះ គឺជា​និស្សិត​ទេសចរណ៍​ឆ្នាំ​ទី ៣ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​តារា​វ័យ ២៧ ឆ្នាំ​រូប​នេះ ​ធ្លាប់​ប្រឡង​ក្នុង​កម្មវិធី Khmer Supermodel ជំនាន់​ទី ៣ ឆ្នាំ ២០១២ -២០១៣ និង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ទៀត៕   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖សាមី​ខ្លួន​ផ្ដល់ឲ្យ

  • 2016-10-07 17:04:05
  • ភាពយន្ត
ផល ពៅវីរ័ត្ន ស្ដាយ​មិន​បាន​សម្ដែង​តួឯក​ប្រុស "ស្រទន់​មន្ត​ស្នេហ៍”

តារា​សម្ដែង​ប្រុស​រូប​សង្ហា និង​ជា​តួឯក​ប្រុស​ក្នុង​រឿង "អស្ចារ្យ​ណាស់​សំណព្វ​ចិត្ត​ខ្ញុំ” ផល ពៅវីរ័ត្ន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ដែល​ខកខាន​មិន​បាន​សម្ដែង​​ជា​តួ​ឯក​ប្រុសក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍”។   រូបថត ៖ ផ្តល់ឲ្យ ផល ពៅវីរ័ត្ន និង សុខ សោម៉ាវត្តី ថត​សម្អាងការ   “បង​ស្ដាយ​ណាស់​អូន​អើយ មិន​បាន​សម្ដែង​រឿង​ប្រលោម​លោក​​របស់ Sabay មួយ​នេះ ព្រោះ​តែ​បង​ជាប់​ថត​រឿង​សម្រាប់​បញ្ចាំង​នៅ​ទូរទស្សន៍​ពីរ បាន​ជា​បង​មិន​ហ៊ាន​ទទួល​ថត "ស្រទន់​មន្ត​ស្នេហ៍” ទៀត ខ្លាច​គ្មាន​ពេល​គ្រប់គ្រាន់​សម្ដែង ខាត​ពេលវេលា​អ្នក​ដឹក​ដោយ​សារ​យើង។” បុរស​វ័យ ២៨ ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​ពេល​ក្រុម​ការងារ Studio 4 ទាក់ទង​មក​ដើម្បី​ទៅ​សាកល្បង​សមត្ថភាព គឺ​ក្នុង​តំណែង​ជា​តួ​ឯក តែ​លោក​មិន​មាន​ពេល​គ្រប់គ្រាន់​។   ចំណែក ឈិន សុធា ក្រុម​ការងារ Studio 4 ដែល​ទទួល​បន្ទុក​ផ្នែក Casting បាន​ឲ្យ​ដឹង​ដូច​គ្នា​ទៅ​នឹង​សាមី​ខ្លួន​ដែរ​ថា លោក​ចង់​បានតារា​ប្រុស​រូប​នេះ។ "តាម​ទម្រង់​មុខ​គាត់ សក្តិសម​នឹង​តំណែង​តួឯក ដេត ភូមិន្ទ និង​តួ សង្វារ ហើយ​ខាង​ខ្ញុំ​ចង់​បាន​គាត់​មក Casting ដែរ តែ​គាត់​មិន​ទំនេរ ខ្ញុំ​ស្ដាយ​គាត់​ដែរ​ហ្នឹង”។     តារា​ប្រុស​ដែល​ប្រឡង​ក្នុង​កម្មវិធី Khmer Supermodel ជំនាន់​ទី ៣ ឆ្នាំ ២០១២ -២០១៣ ជាប់​ចំណាត់​ថ្នាក់​លេខ ២ បាន​បញ្ជាក់​ទៀត​ថា លោក​ក៏​ជា Fan ប្រលោមលោក Sabay ដែរ ព្រោះ​តែង​បាន​តាមដាន​រឿង​មិន​ដែល​ដាច់​សូម្បី​តែ "ស្រទន់​មន្ត​ស្នេហ៍” ក៏​​និស្សិត​ទេសចរណ៍​ឆ្នាំ​ទី ៣ រូប​នេះ​ចូលចិត្ត​អាន​ដែរ៕   ចុចអាន៖រឿង “ស្រទន់​មន្ត​ស្នេហ៍” កំពុង​សម្លឹង​តារា Original Song   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-01 16:31:30
  • ស្ទីលតារា
តោះ​ទៅ​មើល​ស្ទីល​ស្លៀក​ពាក់​ប្រចាំ​ថ្ងៃ​បុរស​សង្ហា ផល ពៅវីរ័ត្ន

ផល ពៅវីរ័ត្ន ជា​តារា​សម្ដែង​ប្រុស​ដែល​កំពុង​តែ​មមាញឹក​ក្នុង​ទីផ្សារ​​សិល្បៈ​បច្ចុប្បន្ន។ បើ​ក្រឡេក​ទៅ​មើល​ពី​របៀប​ស្លៀកពាក់​របស់​តួឯក​ក្នុង​ក្នុង​រឿង "អស្ចារ្យ​ណាស់​​សំណព្វចិត្ត​​ខ្ញុំ" រូប​នេះ​​វិញ ​ក៏​មាន​ទស្សនិកជន​ជាច្រើន​បាន​សរសើរ​ថា​ រូប​គេ​ពូកែ​ជ្រើសរើស​ម៉ូដ​ខោអាវ​សក្ដិសម​ទៅ​នឹង​​រូប​រាង និង​គ្រប់​កាលៈទេសៈ។  ៦ ម៉ូដ​ខាង​ក្រោម​នេះ​ប្រហែល​ជា​​អាច​ត្រូវ​ចិត្ត​មិត្ត​ៗ​​​បុរស​សម័យ​ថ្មី​​ជ្រើស​ស្លៀក​ពាក់​តាម​ខ្លះ​បាន៖               អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook

  • 2015-09-28 15:02:19
  • ជីវិតតារា
​និស្សិត​ផ្នែក​ទេសចរណ៍​មុខ​ដូច​តួ​ថៃ​ ផល ពៅវិរ័ត្ន ​ប្រាប់​ថា​​ថត​សម្អាង​ការ​រាប់​ភ្លេច!