• 2016-09-16 14:11:18
  • ព័ត៌មាន
តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត
  • 2016-09-16 14:11:18
  • ព័ត៌មាន

បើ​មាន​ឈ្មោះ​ជា​តារា​ក្នុង​វិថី​សិល្បៈ​​ក៏​ដោយ​ ក៏​នៅ​តែ​មាន​តារា​ខ្លះបាន​ឆ្លៀត​ពេល​​សិក្សា​ ដើម្បី​ក្រេប​យក​ចំណេះ​ដឹង​បន្ថែម​ទៀត។ ជាក់ស្ដែង​​ថ្ងៃនេះ Sabay សូម​ណែនាំ​​តារា​ប្រុស​វ័យ​ក្មេង ៥ រូប​បាន​សិក្សា​ដល់​អនុបណ្ឌិត​នេះ​ក្នុង​នោះ​​រួមមាន៖   ១.មុំ សុធារ៉ា ៖ បញ្ចប់​អនុបណ្ឌិតជំនាញ​គ្រប់​គ្រង     សុធារ៉ា ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​២០១២ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង។ លោក​ប្រាប់​ថា ​មាន​បំណង​​បន្ត​យក​បណ្ឌិត​ទៀត។   ២.ឈុន វីរៈកោសល្យ អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​អូស្រ្តាលី     តារា​ប្រុស​ដែល​ឈ្នះ​ពាន​រង្វាន់ Best Dress Winner ពី​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ពី​ប្រទេស​ម៉ាឡេស៊ី​ សព្វ​ថ្ងៃ​បាន​កំពុង​សិក្សា​​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​អូស្រ្តាលី។   ៣. ចន ច័ន្ទតារា៖ កំពុង​សិក្សា​អនុបណ្ឌិត​ច្បាប់ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច   បុរស​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ​ត្រៀម​ប្រឡង​​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ក្នុង​ខែ​កញ្ញា​នេះ ដោយ​ឥឡូវ​កំពុង​តែ​សរសេរ​សារណា​។   ៤.STEP ៖ កំពុង​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​សកល​វិទ្យាល័យ Charles Sturt University     សព្វ​ថ្ងៃ​លោក​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​សកល​វិទ្យាល័យ Charles Sturt University ដែល​ជា​សកល​វិទ្យាល័យ​មួយ​មាន​ប្រភព​មក​ពី​ប្រទេស​​អូស្ត្រាលី​មាន​ទី​តាំង​នៅ​កម្ពុជា។   ៥. ចនស៊ី ណូរ៉ា ៖ ​អនុបណ្ឌិតជំនាញ​គ្រប់​គ្រង   រូបភាព​៖ផ្ដល់ឲ្យ     កំលោះ​សង្ហា​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​កំពុង​សាកលវិទ្យាល័យ​ដដែល​​ជាតិ​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​កាលពី​ពេល​ថ្មី​ៗ​នេះ ។   ពេល​បន្ទាប់ Sabay នឹង​លើក​យក​ពី​​ការ​សិក្សា​របស់​តារា​ដទៃ​ទៀត!   ចុចអាន៖នីឡា ប្ដេជ្ញា​មិន​ចោល​ការ​សិក្សា​   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-24 17:54:51
  • ព័ត៌មាន
មុំ​ សុធារ៉ា ស្រឡាំងកាំង​ ព្រោះ​សុខៗ​របូត​តំណែង​តួឯក "ហង្ស​បាក់​ស្លាប"​ មុំ​ សុធារ៉ា ស្រឡាំងកាំង​ ព្រោះ​សុខៗ​របូត​តំណែង​តួឯក "ហង្ស​បាក់​ស្លាប"...
  • 2016-06-24 17:54:51
  • ព័ត៌មាន

តារា​សម្ដែង​ មុំ​ សុធារ៉ា ស្រឡាំងកាំង ​ព្រោះ​របូត​តំណែង​តួ​ឯក​ក្នុង​រឿង​ភាគ ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ "ហង្ស​បាក់​ស្លាប" ខណៈ​​រឿង​នេះ​លោក​បាន​ក្រុង​ពាលី​រួច​ប៉ុន្តែ​​បែរជាមិន​បាន​ថត​​ទៅ​វិញ​។   “ខ្ញុំ​ភ្ញាក់​ផ្អើល​ និង​ឆ្ងល់​ខ្លាំង​ មិន​ដឹង​ថា ​ខ្លួន​ឯង​មាន​កំហុស​អ្វី​ បាន​ជា​ខាង​បងៗ​អ្នក​ដឹកនាំ​គាត់​ធ្វើ​ចឹង ឬមួយ​ដោយសារ​ពួក​ខ្ញុំ​មិន​បាន​ចុះ​កុង​ត្រា ប៉ុន្តែ​កាល​ក្រុង​ពាលី​ចប់​ខ្ញុំ​ឧស្សាហ៍​ខល​ទៅ​សួរនាំ​ពួកគាត់​ពី​រឿង​កុង​ត្រា​ហើយ​ពួកគាត់​ឆ្លើយ​វិញ​ថា​អត់​អី​ទេ​អូន​ ចាំ​បន្តិច​ទៀត​កុង​ត្រា​ក៏បាន"។ ធារ៉ា ថ្លែង។   មុំ សុធារ៉ា កាល​ក្រុងពាលី​រឿង​ "ហង្ស​បាក់​ស្លាប" ជាមួយ​ក្រុម​ការងារ​ប៉ុស្ត៍​លេខ​៥​ ថ្ងៃ​១៧ មីនា   មុន​ក្រុង​ពាលី​រឿង​ "ហង្ស​បាក់​ស្លាប" ម្ដង​ទៀតកាល​ពី​ថ្ងៃ​ ២២ មិថុនា​ ខាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ហៅ​ មុំ​ សុធារ៉ា ទៅ​ជួប​ដោយ​ប្រាប់​ថា ​ឥឡូវ​ខាង​ក្រុម​ការងារ​រើស​បាន​តួ​ឯក​ប្រុស​ថ្មី​ហើយ​។ នេះ​បើ​តាម​ការ​រៀប​រាប់​ពី​សាមី​ខ្លួន។ ​ ធារ៉ា បន្ថែម៖ "ជិត​ដល់​​ថ្ងៃ​ក្រុង​ពាលី​ សាជាថ្មីកាល​ពី​ម្សិលម្ង៉ៃ​ខាង​អ្នក​ដឹកនាំ​បាន​ហៅ​ខ្ញុំ​ទៅ​ជួប ហើយ​ប្រាប់​ថា​រក​បាន​តួ​ឯក​ប្រុស​រួច​ហើយ ខ្ញុំ​ស្រឡាំងកាំង​តែ​ម្ដង​ ឆ្ងល់​ថា​ហេតុអ្វី​ពួក​គាត់​ធ្វើ​ចឹង យ៉ាង​ហោច​ណាស់​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ដឹង​ដែរ បើសិន​ជា​មិន​យក​ខ្ញុំ​វិញ​ មិន​ថា​តែ​ខ្ញុំ​ទេ​ដែល​បាត់​បង់​​ឱកាស​នេះ​ តួ​ស្រី​ ម៉ៃ​យ៉ា ក៏​ដូច​គ្នា​"។   មុំ សុធារ៉ា ជាមួយ​ សូ ម៉ៃយ៉ា កាល​ក្រុង​ពាលី និស្សិត​បញ្ចប់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ អំឡុង​ពេលរង់​ចាំ​ថត​រឿង​ខាង​លើ​ លោក​បានបោះ​ចោល​​តំណែង​តួ​ឯក​ដល់​ទៅ​៣​រឿង ប៉ុន្តែ​លទ្ធ​ផល​ចុង​ក្រោយ​ទន្សាយ​ក៏​​រួច ​ត្រី​រ៉ស់​ក៏​រួច។ ​​   ​​​​​​ងាក​មក​​សហការី​អ្នក​ដឹកនាំ​ផលិត​រឿង​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​ ថ្លែង​ថា ​ពី​​ដំបូង​ឡើយ​រឿង "ហង្ស​បាក់​ស្លាប" ខាង​​​ក្រុម​ហ៊ុន​​មួយ ​ដែល​ស្ថិត​នៅ​ក្រោម​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥ ទទួល​យក​រឿង​នេះ​ពី​ប៉ុស្តិ៍​លេខ​៥​ទៅ​ថត។ ប៉ុន្តែ​ដោយសារ​រឿង​នេះ​តម្រូវ​ចុះ​ថត​នៅ​តាម​សណ្ឋាគារ​ច្រើន​ហើយ​សុទ្ធ​តែ​មាន​លំដាប់​ផ្កាយ​៥ ខាង​​ក្រុមហ៊ុនធ្វើ​អត់​បាន​ ទើប​ខាង​ស្ថានីយ​ទូរទស្សន៍​សម្រេច​យក​រឿង​នេះ​មក​ថត​វិញ។​   សហការី​រូប​នោះ​ ថ្លែង៖ ​“កាល​ដំបូង​ឡើយ​ខាង​ក្រុមហ៊ុន ដែល​នៅ​ក្រោម​ទូរទស្សន៍​ ជា​អ្នក​ទទួល​ថត​រឿង​នេះ​ ប៉ុន្តែ​ដោយសា​រ​រឿង​នេះ​ ធំ​សម្រាប់​ប៉ុស្តិ៍​ដែរ​ ហើយ​ត្រូវ​មាន​ប្លង់​ថត​នៅ​តាម​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ច្រើន​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​អត់​បាន​ ទើប​ខាង​ទូរទស្សន៍​គេ​សុំ​យក​វិញ​ ដោយ​ស្មាន​ថា​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ទៅ​ដល់​តួ​​អស់​ហើយ​។ ឥឡូវ​នេះ​អ្នក​ដឹកនាំ​ខាង​ក្រុមហ៊ុនគាត់​នៅ​ប្រទេស​ថៃឯណោះ"។   ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​ខាង​លើ​ប្រាប់​ថា អ្នក​ដឹកនាំ​ខាង​ស្ថានីយ​ទូរទស្សន៍​ខាង​លើ​​ បញ្ជាក់​ថា ស្ថានីយ​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ ក្នុង​នោះ​ទុក​ឲ្យ​ខាង​ក្រុមហ៊ុនដែល​ធ្វើ​អត់​បាន​នោះ ជា​អ្នក​ដោះ​ស្រាយ។ យ៉ាង​នេះ​ក្ដី បញ្ហា​នេះ​ដដែល ភាគី​ខាង​​​ក្រុមហ៊ុន​ដំបូង​ដែល​ទទួល​យក​រឿង "ហង្ស​បាក់​ស្លាប" នោះ Sabay មិន​ទាន់​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ព្រឹក​នេះ៕   អត្ថបទ៖ ថា ម៉ាលីដា​​

  • 2016-05-10 16:31:15
  • ព័ត៌មាន
តួឯក​ប្រុស "ហង្ស​បាក់​ស្លាប" មុំ សុធារ៉ា បង្ហាញ​ខ្លួន​នៅ​កន្លែង​ញ៉ាំ​អាហារ​តាម​ផ្លូវ តួឯក​ប្រុស "ហង្ស​បាក់​ស្លាប" មុំ សុធារ៉ា បង្ហាញ​ខ្លួន​នៅ​កន្លែង​ញ៉ាំ​អ...
  • 2016-05-10 16:31:15
  • ព័ត៌មាន

ល្ងាច​មិញ​នេះ​អ្នក​ប្រមាញ់​រូបភាព​របស់ Sabay បាន​ឃើញ​តួឯក​ប្រុស​រឿង "ហង្ស​បាក់​ស្លាប" មុំ សុធារ៉ា បាន​នាំ​មិត្តភ័ក្ដិ​ប្រុស​ស្រី ២ នាក់​ទៀត​ទៅ​អង្គុយ​ញ៉ាំ​អាហារ​តាម​ផ្លូវ​កៀន​វត្ត សារវន្ត។ ក្នុង​រូបភាព​ទាំង​នោះ​បង្ហាញ​ថា​តារា​ប្រុស​ប្រភព​មក​ពី​ខេត្ត​ស្វាយ​រៀង​ខាង​លើ​ធ្វើ​ខ្លួន​​បែប​យុវវ័យ​សាមញ្ញ​ៗ​​ខុស​ពី​ពេល​សម្ដែងដោយ​គ្រាន់​តែ​ជិះ​ម៉ូតូ​ពាក់​អាវ​យឺត​ដៃ​វែង ពណ៌​ស្លាប​កំភើ ខោវប៊យ​ខ្មៅ ស្បែក​ជើង​ប៉ាតតា​ត្រូវ​នឹង​អាវ  និង​មួ​កាតឹប​ស ។   ​   មួយ​រយៈ​មក​នេះ​ក្រុម​ការងារ​យើង​តែង​ឆ្មក់​បាន​សកម្មភាព​តារា​ខ្មែរ​ជាច្រើន​ពេល​ប្រើ​ជីវិត​ឯកជន​ធម្មតា​ដូច​មនុស្ស​ទូទៅ​ដែរ។ តាម​រយៈ​រូបភាព​ទាំង​នោះ​អាច​បង្ហាញ​ថា​តារា​មួយ​ចំនួន​មិន​ដែល​ប្រកាន់​ខ្លួន​ជា​តារា​ដែល​គេ​តែង​និយាយ​ថា "តារា​ៗ​ចូលចិត្ត​តែ​របស់​ថ្លៃ​ៗ ឬ​ចូល​តែ​ហាង​ទំនើប​នោះ​ឡើយ" ៕                 អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-04 17:47:54
  • ព័ត៌មាន
បុរស​សង្ហា មុំ សុធារ៉ា បង្ហើប​អាថ៌កំបាំង​ងាយ​ៗ​ធ្វើឲ្យ​ស្បែក​ស្អាត បុរស​សង្ហា មុំ សុធារ៉ា បង្ហើប​អាថ៌កំបាំង​ងាយ​ៗ​ធ្វើឲ្យ​ស្បែក​ស្អាត
  • 2016-05-04 17:47:54
  • ព័ត៌មាន

បន្ទាប់ពី​ចូល​សម្ដែង​បាន​មួយ​រយៈ និង​ក្ដោប​បាន​តំណែង​តួឯក​បន្ត​បន្ទាប់ មុំ សុធារ៉ា ត្រូវ​បាន​ទស្សនិកជន​​​ចាប់អារម្មណ៍​នឹង​រូបរាង​ស្រស់​សង្ហា និង​ពណ៌​សម្បុរ​ស្បែក​របស់​លោក​ថា​ស្អាត​ដូច​មនុស្ស​ស្រី។ ព្រម​ជាមួយ​គ្នា​នោះ​ដែរ​សាមី​ខ្លួន​បាន​បង្ហើប​ថា​លោក​មាន​អាថ៌កំបាំង​តិចតួច​ដែល​ធ្វើឲ្យ​ស្បែក​ស្អាត​បាន​នោះ​គឺ​ឧស្សាហ៍​ហាត់ប្រាណ។     ថ្ងៃនេះ ​និស្សិត​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ខាង​ផ្នែក​គ្រប់​គ្រង​រូប​នោះ​បាន​ប្រាប់ Sabay ពី​អាថ៌កំបាំង​ងាយ​ៗ​​​ទាំង​នោះ​ដែល​ធ្វើឲ្យ​លោក​ថែរក្សា​ស្បែក​ឲ្យ​នៅតែ​ស្អាត និង​មើល​ទៅ​ក្មេង​ជាង​វ័យ​បាន​គឺ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ។ ​ជា​រៀងរាល់​ថ្ងៃ​លោក​តែង​ហាត់ប្រាណ​យ៉ាង​តិច​ឲ្យ​បាន​១ម៉ោង និង​ការ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ជាពិសេស​ គឺ​ផ្លែឈើ​គ្រប់​ប្រភេទ​ព្រោះ​សម្បូរ​ទៅ​ដោយ​សារជាតិ​វីតាមីន​គ្រប់​ប្រភេទ​ដែល​ជួយ​ទ្រទ្រង់​សុខភាព និង​សម្រស់។   “ចំពោះ​បង​ ជា​ធម្មតា​បង​ហាត់ប្រាណ​លើក​អាល់ទែ ១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​មាន​រាង​ស្អាត និង​បែក​ញើស​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។ ចំណែក​ផ្លែឈើ​វិញ​ គឺ​ខ្ញុំ​ញ៉ាំ​គ្រប់​ប្រភេទ តែ​ប៉ម ចេក និង​ល្ហុង​ជា​ផ្លែឈើ​ដែល​ញ៉ាំ​រាល់​ថ្ងៃ។ ទាំងអស់​នេះ​ជា​វិធី​ងាយ​ៗ​ដែល​បុរស​គ្រប់​រូប​អាច​ធ្វើ​បាន​ដែរ​”។     ជាចុងក្រោយ ធារ៉ា ក៏​បាន​ប្រាប់​ពី​ការ​ការពារ​ស្បែក​មុខ និង​ខ្លួន​ថា​ មុន​ចេញ​ទៅ​ក្រៅ​ គឺ​បាន​លាប​ឡេ​ការពារ ហើយ​ពេល​ត្រលប់​មក​វិញ​លោក​មិន​ទាន់​លុបលាង​មុខ​ភ្លាមៗ​ទេ រង់ចាំ​ឲ្យ​ស្បែក​ត្រជាក់​ស៊ុំា​​នឹង​បរិយាកាស​ក្នុង​ផ្ទះ​សិន ​ចាំ​លាង​សម្អាត​ជាមួយ​ហ្វូម​លាង​មុខ ហើយ​ពេល​យប់​លោក​នឹង​​លាប​ជា​ប្រភេទ​ឡេ​ផ្ដល់​សំណើម​ផ្សេង​ទៀត៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-09-16 14:11:18
  • ព័ត៌មាន
តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត

បើ​មាន​ឈ្មោះ​ជា​តារា​ក្នុង​វិថី​សិល្បៈ​​ក៏​ដោយ​ ក៏​នៅ​តែ​មាន​តារា​ខ្លះបាន​ឆ្លៀត​ពេល​​សិក្សា​ ដើម្បី​ក្រេប​យក​ចំណេះ​ដឹង​បន្ថែម​ទៀត។ ជាក់ស្ដែង​​ថ្ងៃនេះ Sabay សូម​ណែនាំ​​តារា​ប្រុស​វ័យ​ក្មេង ៥ រូប​បាន​សិក្សា​ដល់​អនុបណ្ឌិត​នេះ​ក្នុង​នោះ​​រួមមាន៖   ១.មុំ សុធារ៉ា ៖ បញ្ចប់​អនុបណ្ឌិតជំនាញ​គ្រប់​គ្រង     សុធារ៉ា ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​២០១២ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង។ លោក​ប្រាប់​ថា ​មាន​បំណង​​បន្ត​យក​បណ្ឌិត​ទៀត។   ២.ឈុន វីរៈកោសល្យ អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​អូស្រ្តាលី     តារា​ប្រុស​ដែល​ឈ្នះ​ពាន​រង្វាន់ Best Dress Winner ពី​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ពី​ប្រទេស​ម៉ាឡេស៊ី​ សព្វ​ថ្ងៃ​បាន​កំពុង​សិក្សា​​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​អូស្រ្តាលី។   ៣. ចន ច័ន្ទតារា៖ កំពុង​សិក្សា​អនុបណ្ឌិត​ច្បាប់ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច   បុរស​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ​ត្រៀម​ប្រឡង​​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ក្នុង​ខែ​កញ្ញា​នេះ ដោយ​ឥឡូវ​កំពុង​តែ​សរសេរ​សារណា​។   ៤.STEP ៖ កំពុង​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​សកល​វិទ្យាល័យ Charles Sturt University     សព្វ​ថ្ងៃ​លោក​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​សកល​វិទ្យាល័យ Charles Sturt University ដែល​ជា​សកល​វិទ្យាល័យ​មួយ​មាន​ប្រភព​មក​ពី​ប្រទេស​​អូស្ត្រាលី​មាន​ទី​តាំង​នៅ​កម្ពុជា។   ៥. ចនស៊ី ណូរ៉ា ៖ ​អនុបណ្ឌិតជំនាញ​គ្រប់​គ្រង   រូបភាព​៖ផ្ដល់ឲ្យ     កំលោះ​សង្ហា​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​កំពុង​សាកលវិទ្យាល័យ​ដដែល​​ជាតិ​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​កាលពី​ពេល​ថ្មី​ៗ​នេះ ។   ពេល​បន្ទាប់ Sabay នឹង​លើក​យក​ពី​​ការ​សិក្សា​របស់​តារា​ដទៃ​ទៀត!   ចុចអាន៖នីឡា ប្ដេជ្ញា​មិន​ចោល​ការ​សិក្សា​   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-24 17:54:51
  • ព័ត៌មាន
មុំ​ សុធារ៉ា ស្រឡាំងកាំង​ ព្រោះ​សុខៗ​របូត​តំណែង​តួឯក "ហង្ស​បាក់​ស្លាប"​

តារា​សម្ដែង​ មុំ​ សុធារ៉ា ស្រឡាំងកាំង ​ព្រោះ​របូត​តំណែង​តួ​ឯក​ក្នុង​រឿង​ភាគ ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ "ហង្ស​បាក់​ស្លាប" ខណៈ​​រឿង​នេះ​លោក​បាន​ក្រុង​ពាលី​រួច​ប៉ុន្តែ​​បែរជាមិន​បាន​ថត​​ទៅ​វិញ​។   “ខ្ញុំ​ភ្ញាក់​ផ្អើល​ និង​ឆ្ងល់​ខ្លាំង​ មិន​ដឹង​ថា ​ខ្លួន​ឯង​មាន​កំហុស​អ្វី​ បាន​ជា​ខាង​បងៗ​អ្នក​ដឹកនាំ​គាត់​ធ្វើ​ចឹង ឬមួយ​ដោយសារ​ពួក​ខ្ញុំ​មិន​បាន​ចុះ​កុង​ត្រា ប៉ុន្តែ​កាល​ក្រុង​ពាលី​ចប់​ខ្ញុំ​ឧស្សាហ៍​ខល​ទៅ​សួរនាំ​ពួកគាត់​ពី​រឿង​កុង​ត្រា​ហើយ​ពួកគាត់​ឆ្លើយ​វិញ​ថា​អត់​អី​ទេ​អូន​ ចាំ​បន្តិច​ទៀត​កុង​ត្រា​ក៏បាន"។ ធារ៉ា ថ្លែង។   មុំ សុធារ៉ា កាល​ក្រុងពាលី​រឿង​ "ហង្ស​បាក់​ស្លាប" ជាមួយ​ក្រុម​ការងារ​ប៉ុស្ត៍​លេខ​៥​ ថ្ងៃ​១៧ មីនា   មុន​ក្រុង​ពាលី​រឿង​ "ហង្ស​បាក់​ស្លាប" ម្ដង​ទៀតកាល​ពី​ថ្ងៃ​ ២២ មិថុនា​ ខាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ហៅ​ មុំ​ សុធារ៉ា ទៅ​ជួប​ដោយ​ប្រាប់​ថា ​ឥឡូវ​ខាង​ក្រុម​ការងារ​រើស​បាន​តួ​ឯក​ប្រុស​ថ្មី​ហើយ​។ នេះ​បើ​តាម​ការ​រៀប​រាប់​ពី​សាមី​ខ្លួន។ ​ ធារ៉ា បន្ថែម៖ "ជិត​ដល់​​ថ្ងៃ​ក្រុង​ពាលី​ សាជាថ្មីកាល​ពី​ម្សិលម្ង៉ៃ​ខាង​អ្នក​ដឹកនាំ​បាន​ហៅ​ខ្ញុំ​ទៅ​ជួប ហើយ​ប្រាប់​ថា​រក​បាន​តួ​ឯក​ប្រុស​រួច​ហើយ ខ្ញុំ​ស្រឡាំងកាំង​តែ​ម្ដង​ ឆ្ងល់​ថា​ហេតុអ្វី​ពួក​គាត់​ធ្វើ​ចឹង យ៉ាង​ហោច​ណាស់​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ដឹង​ដែរ បើសិន​ជា​មិន​យក​ខ្ញុំ​វិញ​ មិន​ថា​តែ​ខ្ញុំ​ទេ​ដែល​បាត់​បង់​​ឱកាស​នេះ​ តួ​ស្រី​ ម៉ៃ​យ៉ា ក៏​ដូច​គ្នា​"។   មុំ សុធារ៉ា ជាមួយ​ សូ ម៉ៃយ៉ា កាល​ក្រុង​ពាលី និស្សិត​បញ្ចប់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ អំឡុង​ពេលរង់​ចាំ​ថត​រឿង​ខាង​លើ​ លោក​បានបោះ​ចោល​​តំណែង​តួ​ឯក​ដល់​ទៅ​៣​រឿង ប៉ុន្តែ​លទ្ធ​ផល​ចុង​ក្រោយ​ទន្សាយ​ក៏​​រួច ​ត្រី​រ៉ស់​ក៏​រួច។ ​​   ​​​​​​ងាក​មក​​សហការី​អ្នក​ដឹកនាំ​ផលិត​រឿង​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​ ថ្លែង​ថា ​ពី​​ដំបូង​ឡើយ​រឿង "ហង្ស​បាក់​ស្លាប" ខាង​​​ក្រុម​ហ៊ុន​​មួយ ​ដែល​ស្ថិត​នៅ​ក្រោម​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥ ទទួល​យក​រឿង​នេះ​ពី​ប៉ុស្តិ៍​លេខ​៥​ទៅ​ថត។ ប៉ុន្តែ​ដោយសារ​រឿង​នេះ​តម្រូវ​ចុះ​ថត​នៅ​តាម​សណ្ឋាគារ​ច្រើន​ហើយ​សុទ្ធ​តែ​មាន​លំដាប់​ផ្កាយ​៥ ខាង​​ក្រុមហ៊ុនធ្វើ​អត់​បាន​ ទើប​ខាង​ស្ថានីយ​ទូរទស្សន៍​សម្រេច​យក​រឿង​នេះ​មក​ថត​វិញ។​   សហការី​រូប​នោះ​ ថ្លែង៖ ​“កាល​ដំបូង​ឡើយ​ខាង​ក្រុមហ៊ុន ដែល​នៅ​ក្រោម​ទូរទស្សន៍​ ជា​អ្នក​ទទួល​ថត​រឿង​នេះ​ ប៉ុន្តែ​ដោយសា​រ​រឿង​នេះ​ ធំ​សម្រាប់​ប៉ុស្តិ៍​ដែរ​ ហើយ​ត្រូវ​មាន​ប្លង់​ថត​នៅ​តាម​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ច្រើន​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​អត់​បាន​ ទើប​ខាង​ទូរទស្សន៍​គេ​សុំ​យក​វិញ​ ដោយ​ស្មាន​ថា​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ទៅ​ដល់​តួ​​អស់​ហើយ​។ ឥឡូវ​នេះ​អ្នក​ដឹកនាំ​ខាង​ក្រុមហ៊ុនគាត់​នៅ​ប្រទេស​ថៃឯណោះ"។   ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​ខាង​លើ​ប្រាប់​ថា អ្នក​ដឹកនាំ​ខាង​ស្ថានីយ​ទូរទស្សន៍​ខាង​លើ​​ បញ្ជាក់​ថា ស្ថានីយ​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ ក្នុង​នោះ​ទុក​ឲ្យ​ខាង​ក្រុមហ៊ុនដែល​ធ្វើ​អត់​បាន​នោះ ជា​អ្នក​ដោះ​ស្រាយ។ យ៉ាង​នេះ​ក្ដី បញ្ហា​នេះ​ដដែល ភាគី​ខាង​​​ក្រុមហ៊ុន​ដំបូង​ដែល​ទទួល​យក​រឿង "ហង្ស​បាក់​ស្លាប" នោះ Sabay មិន​ទាន់​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ព្រឹក​នេះ៕   អត្ថបទ៖ ថា ម៉ាលីដា​​

  • 2016-05-10 16:31:15
  • ព័ត៌មាន
តួឯក​ប្រុស "ហង្ស​បាក់​ស្លាប" មុំ សុធារ៉ា បង្ហាញ​ខ្លួន​នៅ​កន្លែង​ញ៉ាំ​អាហារ​តាម​ផ្លូវ

ល្ងាច​មិញ​នេះ​អ្នក​ប្រមាញ់​រូបភាព​របស់ Sabay បាន​ឃើញ​តួឯក​ប្រុស​រឿង "ហង្ស​បាក់​ស្លាប" មុំ សុធារ៉ា បាន​នាំ​មិត្តភ័ក្ដិ​ប្រុស​ស្រី ២ នាក់​ទៀត​ទៅ​អង្គុយ​ញ៉ាំ​អាហារ​តាម​ផ្លូវ​កៀន​វត្ត សារវន្ត។ ក្នុង​រូបភាព​ទាំង​នោះ​បង្ហាញ​ថា​តារា​ប្រុស​ប្រភព​មក​ពី​ខេត្ត​ស្វាយ​រៀង​ខាង​លើ​ធ្វើ​ខ្លួន​​បែប​យុវវ័យ​សាមញ្ញ​ៗ​​ខុស​ពី​ពេល​សម្ដែងដោយ​គ្រាន់​តែ​ជិះ​ម៉ូតូ​ពាក់​អាវ​យឺត​ដៃ​វែង ពណ៌​ស្លាប​កំភើ ខោវប៊យ​ខ្មៅ ស្បែក​ជើង​ប៉ាតតា​ត្រូវ​នឹង​អាវ  និង​មួ​កាតឹប​ស ។   ​   មួយ​រយៈ​មក​នេះ​ក្រុម​ការងារ​យើង​តែង​ឆ្មក់​បាន​សកម្មភាព​តារា​ខ្មែរ​ជាច្រើន​ពេល​ប្រើ​ជីវិត​ឯកជន​ធម្មតា​ដូច​មនុស្ស​ទូទៅ​ដែរ។ តាម​រយៈ​រូបភាព​ទាំង​នោះ​អាច​បង្ហាញ​ថា​តារា​មួយ​ចំនួន​មិន​ដែល​ប្រកាន់​ខ្លួន​ជា​តារា​ដែល​គេ​តែង​និយាយ​ថា "តារា​ៗ​ចូលចិត្ត​តែ​របស់​ថ្លៃ​ៗ ឬ​ចូល​តែ​ហាង​ទំនើប​នោះ​ឡើយ" ៕                 អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-04 17:47:54
  • ព័ត៌មាន
បុរស​សង្ហា មុំ សុធារ៉ា បង្ហើប​អាថ៌កំបាំង​ងាយ​ៗ​ធ្វើឲ្យ​ស្បែក​ស្អាត

អត្ថបទពេញនិយម