• 2016-02-13 14:11:17
  • ស្ទីលតារា
​​​​​​​​​​​​Valentine's Day តោះ...!​​ មក​មើល​​ម៉ូដ​សំលៀក​បំពាក់​​ដែល​យុវវ័យ​ចូល​ចិត្ត​ ​​​​​​​​​​​​Valentine's Day តោះ...!​​ មក​មើល​​ម៉ូដ​សំលៀក​បំពាក់​​ដែល​យ...
  • 2016-02-13 14:11:17
  • ស្ទីលតារា

ជា​រឿយៗSabay តែង​តែ​ណែនាំ​នូវ​ម៉ូដ​សំលៀក​បំពាក់​មួយ​ចំនួន​ដែល​យុវវ័យ​និយម​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ស្លៀក​ពាក់​ដើរ​​កម្សាន្ត​ក៏​ដូច​ជា Shopping និង​មើល​កុន​ជា​ដើម។ ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​ណែនាំ​នូវ​ម៉ូដ​សំលៀក​បំពាក់​មួយ​ចំនួន​សម្រាប់​ថ្ងៃ​ Valentine's Day ដែល​បាន​មក​ដល់​នា​ថ្ងៃ​ទី​១៤កុម្ភៈ ស្អែក​​នេះ។   តោះ​...!!!​ ទៅ​មើល​ទាំង​អស់​គ្នា​ថា​​ តើ​គូ​មួយ​ណា​ស្លៀក​ពាក់​​និង​លេង Style បាន​ស្អាត​ជាង​គេ បើ​​គិត​ថា​គូ​ណា​ស្អាត​នោះ​កុំ​ភ្លេច​ Comment ខាង​ក្រោម​ផង​ណា..!!!                         អត្ថបទ៖​ SAMEDY រូបភាព៖ ផ្ដល់ឲ្យ

  • 2016-01-20 18:39:28
  • ស្ទីលតារា
តោះ...ទៅ​មើល​ម៉ូដ​សំលៀក​បំពាក់​យុវវ័យ​ដើម​ឆ្នាំ​២០១៦​ទាំង​អស់​គ្នា....!!! តោះ...ទៅ​មើល​ម៉ូដ​សំលៀក​បំពាក់​យុវវ័យ​ដើម​ឆ្នាំ​២០១៦​ទាំង​អស់​គ្នា.......
  • 2016-01-20 18:39:28
  • ស្ទីលតារា

ដូច​ដែល​បាន​ដឹង​មក​ហើយ​ថា នា​សម័យ​បច្ចុប្បន្ន​យុវវ័យ​ចូល​ចិត្ត​លេង​ Style តុប​តែង​ខ្លួន និង​សំលៀក​បំពាក់​ប្លែក​ៗ និង​មើល​ទៅ​ទាន់​សម័យ។ ជា​ពិសេស​ពួកគេ​ក៏​មានStyle ផ្ទាល់​ៗ​ខ្លួន​ដើម្បី​ធ្វើ​អោយ​ខ្លួន​របស់​គេ​មើល​ទៅ​កាន់​តែ​មាន​ភាព​លេចធ្លោ និង​ទាក់​ទាញ​ផង​ដែរ។   ដូច្នេះ​កុំ​អោយ​ខាត​ពេល​យូរ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​នូវ Style ស្លៀក​ពាក់​មួយ​ចំនួន​ដែល​មាន​ការ​ពេញ​និយម​ពី​សំណាក់​មិត្ត​ៗ​យុវវ័យ​នា​ដើម​ឆ្នាំ ២០១៦​នេះ។   កុំ​ភ្លេច​ប្រាប់​ផង​ណា ថា​ពេញ​ចិត្ត  Style របស់​មិត្ត​យុវវ័យ​យើង​មួយ​ណា?    L. Jay   L. Jay SAME Yura   CN   Biew Mike Yura Pisey Sakura   Mike អត្ថបទ៖ SAMEDY រូបភាព៖ ផ្ដល់​ដោយសាមី​ខ្លួន

  • 2015-08-31 21:07:44
  • ស្ទីលតារា
អាវ​ក្នុង​៤​ម៉ូដ​សម្រាប់​នារី​ទាន់​សម័យ​​ អាវ​ក្នុង​៤​ម៉ូដ​សម្រាប់​នារី​ទាន់​សម័យ​​
  • 2015-08-31 21:07:44
  • ស្ទីលតារា

នារី​សម័យ​ថ្មី​មិន​ត្រឹមតែ​គិត​គូរ​អំពី​រូប​សម្រស់​តែ​ខាងក្រៅ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្លៀក​សម្លៀក​បំពាក់​ខាង​ក្នុង​ថែម​ទៀត ។ ដើម្បី​ថែ​រក្សា​សម្រស់​ដើមទ្រូង​ឲ្យ​ស្រស់​ស្អាត មិន​ឲ្យ​យារ​ធ្លាក់​ខូច​ទ្រង់ទ្រាយ និង​មាន​ភាព​ស៊ិចស៊ី  អ្នក​ឯក​ទេស​ខាង​​សម្លៀ​កបំពាក់​ក្នុង​ស្ត្រីនៃ​ហាង​មីណូហ្ស៊ី  កញ្ញា លី ប៊ុនធឿន បាន​ណែនាំ​អាវ​ក្នុង​៤ម៉ូដ​សម្រាប់​នារី​សម័យ​ថ្មី និង ប្រាប់​ពី​គន្លឹះ​សំខាន់ៗ​ដែល​ស្ត្រី​ត្រូវ​យល់​ដឹង​អំពី​សម្លៀកបំពាក់​ក្នុង៖     ១. តម្លៃ៖ នារី​គ្រប់រូប​គួរ​តែ​គិត​ពិចារណា​ឡើង​វិញ​នៅ​ពេល​ទៅ​ទិញ​សម្លៀកបំពាក់​ក្នុង មិន​មែនឲ្យ​តែ​ឃើញ​តម្លៃ​ថោក​ល្មម គឺ​ទិញ​យក​មក​ពាក់ ដោយ​មិន​គិត​គូរ​ពី​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយនោះ​ទេ ។ អាវ​ខ្លះ​ពាក់​ទៅ​អាច​ខូច​ទ្រង់ទ្រាយ​ដើមទ្រូង ឬ​ក៏​កើត​នូវ​ជំងឺ​មហារីក​សុដន់​ អាវ​ដែល​ល្អ​ ពាក់​ទៅ​មាន​ផាសុកភាព មិន​រមាស់ ឬ​ក៏​ស្អុះស្អាប់ ។   ២. អ្នក​ឯកទេស​ណែនាំ៖ ថ្វី​ត្បិត​តែ​របៀប​នៃ​ការ​ស្លៀកពាក់​ជា​រឿង​សាមញ្ញ​បំផុត អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ក៏​ពិត​មែន ប៉ុន្តែ​ការ​ស្លៀកពាក់​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​វា​អាច​ជួយ​ឲ្យ​ស្ត្រី​កាន់​តែ​មានទំនុក​ចិត្ត។ ពេល​អ្នក​ទិញ​សម្លៀក​បំពាក់​ក្នុង អ្នក​ចាំ​បាច់​ត្រូវ​តែ​សួរ​នាំ ឬ​ក៏​ទទួល​បាន​ការ​ណែនាំ​អំពី​ម៉ូដ​ដែល​សក្ដិសម​នឹង​រូបរាង ទំហំ​ដើមទ្រូង របៀប​នៃ​ការ​ពាក់ ព្រោះ​ថា​ការ​ពាក់​អាវទ្រនាប់​មិន​ត្រឹមត្រូវ និង ​មាន​សភាព​តឹង​ណែន ឬ​ក៏​ធូរ​ពេក គឺ​អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដូចគ្នា​។   ៣. ភាព​ស្រស់​ស្អាត និង​ស៊ិចស៊ី៖ ​  ត្បិត​តែ​ការ​ស្លៀកពាក់​ខាង​ក្នុង​មិន​មាន​គេ​ឃើញ​ក៏ដោយ​ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង ស្លៀក​ពាក់​ឲ្យ​ត្រូវ​កាលៈទេសៈ  ជា​ពិសេស​ភាព​ស្រស់​ស្អាត និង​សិចស៊ី​​នៅ​ពេល​ពាក់​វា។​ មាន​ម៉ូដ​ជា​ច្រើន​ប្រភេទ​ដែល​រចនា​ឡើង​ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់ ដូច​ជា​ម៉ូដ​សម្រាប់​ស្ត្រី​ទាន់សម័យ សុភាព​នារី ​ឬ​ក៏​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ដើម។   ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​អាវ​ក្នុង​ទាំង​៤ម៉ូដ​ខុស​គ្នា​តែ​អត្ថប្រយោជន៍​ល្អ​ដូចគ្នា​ ​សក្ដិសម​ទៅ​នឹង​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃ​ពោះ និង​នារីៗ​ដែល​មិន​ចូលចិត្ត​ភាព​ស្អុះស្អាប់​ គឺ​ម៉ូដ​ទាំងអស់​ខាង​ក្រោម​នេះ​ធានា​ថា​មិត្ត​ស្ត្រី​ទាំង​អស់​បាន​ឃើញ​ហើយ​ចង់​បាន​តែ​ម្ដង៖                   ហាង​មីណូស្ស៊ី ជា​ហាង​លក់​សម្លៀកបំពាក់​ក្នុង​ស្ត្រី​ដែល​នាំ​ចូល​ពី​ប្រទេស​សិង្ហបុរី​ ផ្ដាច់​មុខ​ម៉ូដ​ទាន់​សម័យ​ សក្ដិសម​នឹង​នារី​ទាន់​សម័យ​ជុំ​វិញ​ពិភព​លោក មាន​លក់​នៅ​៖ សាខា​ទី1៖​ មីណូស្ស៊ី ផ្លូវ​ព្រះសីហនុ​,​ លេខ​ទំនាក់ទំនង 093 326 555 សាខា​ទី​2៖ មីណូស្ស៊ី​ផ្លូវ​កម្ពុជា​ក្រោម, លេខ​ទំនាក់ទំនង 093 755 117 សាខា​ទី3៖ ​Sorella​​​និង Pierre Cardin ផ្សារ​ទំនើប Aeon, លេខ​ទំនាក់ទំនង 093 655 117 ៕   អត្ថបទ៖ សុខ​អូន

  • 2015-08-21 16:52:49
  • ស្ទីលតារា
អត្ថប្រយោជន៍​នៃ​សម្លៀកបំពាក់​ក្នុង​ ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​ដឹង អត្ថប្រយោជន៍​នៃ​សម្លៀកបំពាក់​ក្នុង​ ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​ដឹង
  • 2015-08-21 16:52:49
  • ស្ទីលតារា

​ក្នុង​ចំណោម​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​ខាង​ក្រៅ​របស់​ស្ត្រី ដើម​ទ្រូង​មាន​ភាព​ទាក់ទាញ​ជាង​គេ ។ ដើមទ្រូង​ស្រស់​ស្អាត ធំ​តឹង​ណែន មិន​យារ​ធ្លាក់ គឺ​ការ​ចង់​បាន​របស់​ស្ត្រី​គ្រប់​រូប។ ការ​ជ្រើសរើស និង​ពាក់​អាវ​ក្នុង​បាន​ត្រឹមត្រូវ ​​ជួយ​លើក​សម្រស់​ទ្រូង​របស់​ស្ត្រី។ តើ​គួរ​ជ្រើស​រើស​អាវ​ក្នុង​ប្រភេទ​ណា​ដើម្បី​សក្ដិសម​នឹង​ដើមទ្រូង​របស់​អ្នក​ ជា​ពិសេស​មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​នៃ​ដើម​ទ្រូង។ ចង់​ដឹង សូម​តាម​ដាន​ខាង​ក្រោម​នេះ៖   កញ្ញា លី ប៊ុន​ធឿន អ្នក​ឯកទេស​សម្លៀកបំពាក់​ក្នុង​ស្ត្រី​នៃ​ហាង​មី​ណូ​ស្ស៊ី បាន​ឲ្យ​ដឹង​ថា សុខ​ភាព​ដើមទ្រូង​ជា​រឿង​សំខាន់​ដែល​ស្ត្រី​ទាំងអស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ​និង ចេះ​ជ្រើសរើស ​សម្លៀក​បំពាក់​ក្នុង​ណា​ដែល​សម​ស្រប​ទៅ​នឹង​ទំហំ​ទ្រូង​របស់​ខ្លួន ។ កញ្ញា​បាន​បញ្ជាក់​ថា ស្ត្រី​ជា​ច្រើន​ពុំ​បាន​ដឹង​អំពី​របៀប​នៃ​ការ​ស្លៀកពាក់​ដែល​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​គឺ​ពួក​គាត់​ទិញ​យក​មក​ពាក់​តាម​​ទម្លាប់​ដែល​ធ្លាប់​ធ្វើ។ ការ​ធ្វើ​បែបនេះ​មិន​ត្រឹមតែ​នាំ​ឲ្យ​ខូច​ទម្រង់ដើមទ្រូង​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ពុំ​មាន​ផាសុកភាព​ទៀត។ «ស្ត្រី​ដែល​ពុំ​បាន​ដឹង​ពី​វិធីសាស្ត្រ​នៃ​ការ​ពាក់ គួរ​តែ​សាក​សួរ​អ្នក​ជំនាញ​ឲ្យ​ច្បាស់​ពី​របៀប​នៃ​ការ​ពាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន»។   មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ស្ត្រី​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ គឺ​វិធីសាស្ត្រ​នៃ​ការ​ជ្រើស​​រើស​អាវ​ក្នុង​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង ឬ​ក៏​ថោក​ខ្លាំង​ពេក។ ប៊ុនធឿន បាន​បញ្ជាក់​ថា សម្លៀកបំពាក់​ក្នុង​របស់​នារីៗ បើ​គិត​ទៅ​លើ​តម្លៃ​​តែ​ម្យ៉ាង ​មិន​គ្រប់គ្រាន់​ឡើយ។​ អ្វី​ដែល​ត្រូវ​គិត​គូរ​បំផុត​ គឺសុខភាព​ដើមទ្រូង​។ «​​តម្លៃ​ថ្លៃ-​ថោក មិន​សំខាន់​ទេ អ្វី​ដែល​គួរ​គិតដល់ គឺ​ពាក់​ទៅ​ស្អាត ស្រួល មាន​ផាសុកភាព។​ អាវ​ដែល​ល្អ គឺ​ពាក់​ទៅ​ដូចជា​អត់​មាន​ពាក់​អាវ​ក្នុង​ចឹង មាន​អារម្មណ៍​ថា​មាន​សេរីភាព ខ្យល់​ចេញ​ចូល ងាយ​ស្រួល​ដក​ដង្ហើម» ។     ហាង​មីណូស្ស៊ី​បាន​នាំ​ចូល​នូវ​សម្លៀកបំពាក់​ក្នុង​ស្ត្រី​ម៉ាក Pierre Cardin ​ពី​ប្រទេស​សិង្ហបុរី ក្រៅ​ពី​ការ​រចនា​ម៉ូដ​ដ៏​សិចស៊ី ជា​មួយ​ម៉ូដ​ដ៏​ប្លែក​​សក្ដិសម​សម្រាប់​នារី​ដែល​ចូល​ចិត្ត​ភាព​ទាន់​សម័យ ​ស៊ីវិល័យ​របស់​នារី​អាស៊ី​។ មួយ​វិញ​ទៀត​អាវ Pierre Cardin ជា​ប្រភេទសាច់​ក្រណាត់​សុទ្ធ រចនា​ម៉ូដ​បែប​សិចស៊ី​សម្រាប់​នារីៗ​ទាន់​សម័យ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​នៃ​ដើម​ទ្រូង​របស់​អ្នក​នោះ​ឡើយ»។   ក្រៅ​ពី​ម៉ូដ​សម្លៀកបំពាក់​ក្នុង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ Pierre Cardin បាន​បន្ថែម​នូវ​ម៉ូដ​ចុង​ក្រោយ​សម្រាប់​ឆ្នាំ២០១៥ នេះ​គឺ ​Pierre Cardin sport bra ជា​ម៉ូដ​សម្លៀកបំពាក់​កីឡា​សម្រាប់​នារី​សម័យ​ថ្មី​ដែល​និយម​ហាត់​កីឡា​ ដើម្បី​សុខភាព។ ​Pierre ​Cardin sport bra ផលិត​ពី​សាច់​កាតុង​​យឺត​ទន់ អាច​បត់បែន​គ្រប់​សកម្មភាព​ទាំងអស់​ ថែម​ទាំង​មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដើម​ទ្រូង​ និង​ការ​រចនា​ម៉ូដ​សិចស៊ី តែ​គួរ​ឲ្យ​ស្រលាញ់​ថែម​ទៀត​ផង។     ហាង​មីណូស្ស៊ី ជា​ហាង​លក់​សម្លៀកបំពាក់​ក្នុង​ស្ត្រី​ដែល​នាំ​ចូល​ពី​ប្រទេស​សិង្ហបុរី​ ផ្ដាច់​មុខ​ម៉ូដ​ទាន់​សម័យ​ សក្ដិសម​នឹង​នារី​ទាន់​សម័យ​ជុំ​វិញ​ពិភព​លោក មាន​លក់​នៅ​   សាខា​ទី1៖​ មីណូស្ស៊ី ផ្លូវ​ព្រះសីហនុ​,​ លេខ​ទំនាក់ទំនង 093 326 555 សាខា​ទី​2៖ មីណូស្ស៊ី​ផ្លូវ​កម្ពុជា​ក្រោម, លេខ​ទំនាក់ទំនង 093 755 117 សាខា​ទី3៖ ​Sorella​​​និង Pierre Cardin ផ្សារ​ទំនើប Aeon, លេខ​ទំនាក់ទំនង 093 655 117               អត្ថបទ៖ សុខ​អូន

  • 2015-07-14 22:45:41
  • ស្ទីលតារា
សមត្ថភាព​ច្នៃ​ម៉ូដ​ខោ​អាវ​សម័យ​ថ្មី​របស់​កូន​ខ្មែរ សមត្ថភាព​ច្នៃ​ម៉ូដ​ខោ​អាវ​សម័យ​ថ្មី​របស់​កូន​ខ្មែរ
  • 2015-07-14 22:45:41
  • ស្ទីលតារា

ដោយសារ​វិស័យ​ច្នៃម៉ូដ​កំពុង​ឈាន​មុខ​នៅ​ប្រទេស​កម្ពុជា ទើប​យើង​ឃើញ​ចាប់ផ្តើម​មាន​អ្នក​មាន​សមត្ថភាព​កំពុង​បញ្ចេញ​ស្នាដៃ​តាម​រយៈ​ការ​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ថ្មីៗ​ដើម្បី​ទទួល​បាន​ភាព​ទាក់ទាញ។ លោក OU Kosal គឺ​ជា​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​ម្នាក់​ដែល​ទទួល​បាន​ការ​គាំទ្រ​សង្គម​ផងដែរ ដោយសា​រស្នាដៃ​ច្នៃ​ប្រឌិត​សំលៀកបំពាក់​របស់​គាត់។   ១.ហេតុ​អ្វី​បា​ន​ជា​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ហាង​ថា Kool as U? Kool as U គឺ​ជា​អក្សរ​ឆ្លាស់​នៃ​ឈ្មោះ​របស់​ខ្ញុំ​ជា​ភាសា​អង់គ្លេស​ Ou Kosal ដូច​ដែល​បាន​ឃើញ​នៅ​ក្នុង ​Logo ហាង។   លោក Ou Kosal (ពាក់អាវស​មុខគេ)   ២.តើ​អ្វី​ដែល​ជា​កត្តា​ជំរុញ​ដែល​បង​ចាប់​​ផ្ដើម​​​អាជីវកម្ម​ច្នៃ​ម៉ូដ? ព្រោះ​អស់​រយៈ​កាល៥ឆ្នាំ​នេះ​ ខ្ញុំ​មើល​ឃើញ​ថា​ជីវភាព​របស់​ប្រជាជន​ខ្មែរ​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ នេះ​ក៏​ជា​មូល​ហេតុ​មួយ​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាជីវកម្ម​មួយ​នេះ​ ហើយ​ក៏​ជា​ឱ​កាស​ល្អ​ដ៏​ល្អ​ដែល​ខ្ញុំ​អាច​បញ្ចេញ​ស្នាដៃ​របស់​ខ្ញុំ​ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​ផង​​ដែរ។   ៣.ជា​ទូទៅ​សំលៀក​បំពាក់​ប្រភេទ​ណា​ដែល​លក់​ដាច់​បំផុត​? ខោ​អាវ​បុរស ឬស្ត្រី? ខ្ញុំ​ពិត​ជា​ពិបាក​ឆ្លើយ​ណាស់​ថា​តើ​ មួយ​ណា​លក់​ដាច់​ជាង​គេ ព្រោះ​ខ្ញុំ​ចាប់​​ផ្ដើម​ដំបូង​​គឺ​ច្នៃ​ម៉ូដ​ខោ​អាវ​បុរស​ រី​ឯ ខោ​អាវ​ស្ត្រី​ទើប​តែ​ចាប់​ផ្ដើម​ច្នៃ​រយៈ​ពេល​មួយ​ខែ​ក្រោយ​នេះ​ទេ។ ម៉ូដ​ខោ​អាវ​របស់​ Kool as U គឺ​ជា​ប្រភេទ​សំលៀកបំពាក់​សម្រាប់​ទៅ​ធ្វើ​​ការ​ និង ដើរ​លំហែ​កាយ​ទូទៅ​។ហើយ​គោល​ការណ៍​នៃ​ការ​ច្នៃ​ម៉ូដ​របស់​ខ្ញុំ​គឺ​ គុណភាព​ និង សេវាកម្ម​​ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ពិភព​លោក​បាន​ឃើញ​ពី​ការ​ច្នៃ​ម៉ូដ ខោអាវ​ដែល​មាន​គុណភាព​ខ្ពស់​របស់​ខ្មែរ​ និង​អាច​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ។     ៤.តើ​មាន​កម្មវិធី​ប៉ុន្មាន​រួច​មក​ហើយ​ដែល​បាន​ដាក់​បង្ហាញ​ពី​ការ​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​របស់​បង?​ហើយ​ការ​ឆ្លើយ​តប​របស់​អតិថិ​ជន​យ៉ាង​ណា​ដែរ? ធ្លាប់​ចូល​​រូម​​បង្ហាញ​ប្រហែល​៣​កម្ម​វិធី​រួច​មក​ហើយ ការ​ឆ្លើយ​តប​របស់​អតិថិជន​គឺ​ពួក​គាត់​ពេញចិត្ត​ជា​ខ្លាំង​នឹង​ការ​ច្នៃ​ម៉ូដ​របស់​ខ្ញុំ​។   ៥.តើ​បង​គិត​បែប​ណា​ដែរ​ចំពោះ​វិស័យ​ច្នៃ​ម៉ូដ​នៅ​កម្ពុជា​សព្វ​ថ្ងៃ? ខ្ញុំ​គិត​ថា​វិស័យ​ច្នៃ​ម៉ូដ​មាន​សន្ទុះ​លឿន​​ខ្លាំង ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមុន​នេះ ប៉ុន្តែ​យើង​ត្រូវ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​អាច​ប្រ​កួត​ប្រជែង​ជាមួយ​ប្រ​ទេស​ជិត​ខាង។     ៦.តើ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​ច្នៃ​ម៉ូដ​របស់​បង​ទទួល​បាន​ជោគ​ជ័យ​? និយាយ​តាម​ត្រង់​ខ្ញុំ​អត់​មាន​សញ្ញា​ប័ត្រ​ផ្នែក​ច្នៃ​​ម៉ូដ​អី​ទេ Background របស់​ខ្ញុំ​គឺ​Business ប៉ុន្តែ​ដោយ​សារ​តែ​មហិច្ឆតា​នៃ​ការ​ស្រឡាញ់​ចូល​ចិត្ត​ការ​ច្នៃ​ម៉ូដ ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ងប់​ងល់​​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​សៀវភៅ​ផង​ តាម​វិប​សាយ​ផងទាក់​ទង​នឹង​ម៉ូដ​ខោ​អាវឥត​ឈប់ឈរ។     ៧. តើ​យុទ្ធ​សាស្ត្រ​ទីផ្សារ​របស់​បង​គឺ​អ្វី? ហើយ​គោល​ដៅ​ទៅ​ថ្ងៃ​អនាគត​ទៀត​បែប​ណា? គោលដៅ​ទី​ផ្សារ​​ដំបូង​របស់​ខ្ញុំ​គឺ​អ្នក​មាន​ជីវភាព​មធ្យម​ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​ពី​ទី​ផ្សារ​ ខ្ញុំ​បាន​បន្ថែម​គោលដៅ​មួយ​ទៀត​គឺ​អ្នក​ដែល​មាន​ជីវភាព​ធូរធារ ដោយ​មាន​ការ​បែង​ចែក​ម៉ាក​ខោ​អាវ​ជា​២ប្រភេទ​គឺ​ Blue និងRed ដោយ​ម៉ាក​ Blue មានតម្លៃ​ធូរ​ថ្លៃជាង​ម៉ាក​Red ព្រោះ​ម៉ាកRed​ ត្រូវ​បាន​ធ្វើ​ការ​ច្នៃ​ម៉ូដ​បន្ថែម​ច្រើន​ជាង​ម៉ាក Blue ឲ្យ​សម​ទៅ​នឹង​តម្លៃ។ហើយ​មិន​មែន​មាន​តែ​ការ​ច្នៃ​ម៉ូដ​របស់​ខ្ញុំ​ម្នាក់​ឯង​ទេ​ យើង​មាន​នៅ​មាន​អ្នក​ច្នៃ​ម៉ូដ​ផ្សេង​​ទៀត​របស់​ហាង​យើង​ផង​ដែរ។​ រី​ឯ​គោលដៅ​នៅ​ថ្ងៃ​អនាគត​របស់ខ្ញុំ​គឺ​ការ​លក់​ខោអាវ​ដែល​ខ្ញុំ​ច្នៃ​តាមរយៈOnline ចេញទៅ​ក្រៅ​ប្រទេស​ប៉ុន្តែ​ដោយ​សារ​ប្រព័ន្ធ​ចរន្ត​ផ្ទេរ​លុយ​​មិន​ទាន់​មាន​ភាព​ទូលំ​ទូ​លាយ​សម្រាប់​ប្រទេស​យើង ដូច្នេះ​ខ្ញុំ​ត្រូវ​រង់​ចាំ​បន្តិច​សិន​ ហើយ​​ពេល​ដែល​វា​បើក​ទូលាយ​​វា​ក៏​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​អាជីវកម្ម​ស្រុក​យើង​មាន​ភាព​រីក​ចម្រើន​មួយ​ផ្នែក​ទៀត។   ​ អត្ថបទ៖ Sabay Magz Models: Joseph Vann, Kanika Kheang, Vayuck Tim រូបថត៖ Chem Dan

  • 2015-02-02 17:14:40
  • ស្ទីលតារា
ឈុត​អាវ​ប៉ាក់-​សំពត់​បត់​ហូល​ផាមួង ច្នៃ​ថ្មី​​​កំពុងពេញ​និយម​ឆ្នាំ​២០១៥ ឈុត​អាវ​ប៉ាក់-​សំពត់​បត់​ហូល​ផាមួង ច្នៃ​ថ្មី​​​កំពុងពេញ​និយម​ឆ្នាំ​២០១...
  • 2015-02-02 17:14:40
  • ស្ទីលតារា

អាវ​ប៉ាក់ និង​សំពត់​បត់​ហូលផាមួង​ខ្មែរ​ នៅ​តែ​ពេញ​និយម​សម្រាប់​មិត្តៗ​នារី​គ្រប់​វ័យ​ទាំងអស់​មិន​ងាយ​សាបសូន្យ។ មិន​ត្រឹម​តែ​ស្រស់​ស្អាត​សុភាព​រម្យទម​សក្ដិសម​ជា​នារី​ខ្មែរ​ពិតៗ ម៉ូដ​អាវ​ប៉ាក់​​​ឆ្នាំ២០១៥​​នេះ​ ​មិន​សូវ​លេង​ម៉ូដ​អង្កាំ​ឌិន​ច្រើន​ដូច​ពី​មុន​ដែល​​មើល​ទៅ​រញ៉េរញ៉ៃ និង​ឃើញ​រាង​​ធំ​មិន​ស្អាត។   ​លក្ខណៈ​ពិសេសសម្រាប់​ម៉ូដ​ថ្មី​២០១៤​នេះ គឺ​អ្នក​ដែល​មាន​រាង​ធាត់​បន្តិច​ អាច​ជ្រើសរើស​យក​ម៉ូដ​​មាន​ចាប់​ជីប​ម៉ូដ​នៅ​ត្រង់​ក្បាល​ពោះ​ដែល​អាច​បិទ​បាំង​ភាព​ធាត់​បាន​ខ្លះ និង​ពណ៌​ត្រូវ​យក​ពណ៌​ណា​ដែល​ស្រគាំ​បន្តិច​គឺ​ស្អាត​តែ​ម្ដង​នេះ។ ​​អ្នកនាង ឌី ម៉ាឡែន ជា​ម្ចាស់​ហាង​ប៉ារ៉ាឌី​ បាន​បង្ហើប​ប្រាប់ Sabay យ៉ាង​ដូច្នេះ។   ថ្ងៃ​នេះ Sabay សូម​បង្ហាញ​​ម៉ូដ​អាវ​ប៉ាក់ សំពត់​បត់​ ហូល​ផាមួង​​ស្អាតៗ​ទាន់​សម័យ​ដែល​អាច​ចូល​រួម​ក្នុង​កម្មវិធី​ហែ​ជំនូន ​ឬ​កម្មវិធី​ការ​​ពេល​យប់​ក៏​បាន​ជា​ច្រើន​ម៉ូដ​​។ ធានា​ថា ឃើញ​ហើយ ស្រលាញ់​ពេញ​ចិត្ត​តែ​ម្ដង!                                   បើប្រិយមិត្ត​ចាប់​អារម្មណ៍​ម៉ូដ​ខាង​លើ ​អាច​ទាក់ទង​​ហាង​ប៉ារ៉ាឌី កាត់ដេរ តាម​ទូរសព្ទ​លេខ 012 761 699 និង 012 369 191។   ចង់​មើល​ម៉ូដ​រ៉ូបផ្សេងទៀតសូម​ចុច​ទី​នេះ... ចង់​មើល​ម៉ូដ​ស្បែកជើង កាបូប​ ផ្សេងទៀត​សូម​ចុច​ទីនេះ...   អត្ថបទ៖ សុខ​អូន រូប​ថត៖ ផ្ដល់​ដោយ​ហាង ប៉ារ៉ាឌី

  • 2014-12-26 17:43:32
  • ស្ទីលតារា
ចង់​ទាន់​សម័យ​អត់? នេះ​នែ៎ ម៉ូដ​រ៉ូប​១៧​ឈុត​ថ្មី​បំផុត​​សម្រាប់​​​ឆ្នាំ២០១៥ ចង់​ទាន់​សម័យ​អត់? នេះ​នែ៎ ម៉ូដ​រ៉ូប​១៧​ឈុត​ថ្មី​បំផុត​​សម្រាប់​​​ឆ្នា...
  • 2014-12-26 17:43:32
  • ស្ទីលតារា

ភ្លេច​ខ្លួន​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំ​ថ្មី​២០១៥ នឹង​មក​ដល់​ហើយ។ ឆ្នាំ​ថ្មី សម័យ​ថ្មី មនុស្ស​គ្រប់​គ្នា​តែង​តែ​ចង់​ទាន់​សម័យ​សម្រាប់​សម្ភារៈ​ប្រើប្រាស់ និង​ជា​ពិសេស​គឺ​ម៉ូដ​សំលៀក​បំពាក់​តែ​ម្ដង។ ម្យ៉ាង រដូវ​កាល​នេះ គឺ​រដូវ​កាល​​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ជប់លៀង​ផ្សេងៗ។   ដើម្បី​ឲ្យ​មិត្ត​នារីៗ​របស់​ Sabay ទាំងអស់​កាន់​តែ​ទាន់​សម័យ​នឹង​គេ យើង​នឹង​​បង្ហាញ​​ជូន​នូវ​ម៉ូដ​រ៉ូប​​ដ៏​ថ្មី​ស្រស់​ស្អាត​ថ្មី​បំផុត​១៧​ឈុត ​​ពី​ហាង​កាត់​ដេរ​សំលៀកបំពាក់ ប៉ារ៉ាឌី ។   អ្នកនាង ឌី ម៉ាឡែន ​ម្ចាស់​ហាង​ប៉ារ៉ាឌី បាន​ប្រាប់ Sabay ថា ​ម៉ូដ​រ៉ូប​​​ទាំង១៧ឈុត​នេះ គឺ​សុទ្ធ​តែ​ជា​ស្នាដៃ​ឌីហ្សាញ​​ថ្មី​ទាំងអស់​សម្រាប់​ឆ្នាំ២០១៥​នេះ​ និង​​​មិន​ឲ្យ​អតិថិជន​របស់​ខ្លួន​ខក​បំណង​ឡើយ។ អ្នកនាង​បន្ត​ទៀត​ថា ​សម្រាប់​តម្លៃ​មិន​ថា​រ៉ូប​អាពាហ៍ពិពាហ៍ ឬ​រ៉ូប​ចូល​រួម​កម្មវិធី​រាត្រី​សមោសរ​ផ្សេងៗ​គឺ​មាន​ចាប់​ពី ១៨០ដុល្លារ ដល់ ៧៨០ដុល្លារ ។ តម្លៃ​ថ្លៃ និង​ធូរ​ថ្លៃ គឺ​អាស្រ័យ​លើ​ម៉ូដ និង​សាច់​ក្រណាត់​ដែល​អតិថិជន​ជ្រើសរើស​តែ​ម្ដង។   តោះ! ​មើល​ម៉ូដ​រ៉ូប​ទាំង១៧​ឈុត​ខាង​ក្រោម​នេះ ប្រិយមិត្ត​មាន​ពេញ​ចិត្ត​មួយ​ណា​ដែរ​អត់?                                   ចង់​មើល​ម៉ូដ​ផ្សេងៗ​ទៀត​ សូម​ចុច​ទី​នេះ...   ចង់​មើល​រ៉ូប​របស់​តារា​ជាតិ​ផ្សេងទៀត​ សូម​ចុច​ទី​នេះ...   អត្ថបទ៖ សុខអូន រូប​ថត​ផ្ដល់​ដោយ៖ ហាង​សំលៀកបំពាក់ ប៉ារ៉ាឌី

  • 2016-02-13 14:11:17
  • ស្ទីលតារា
​​​​​​​​​​​​Valentine's Day តោះ...!​​ មក​មើល​​ម៉ូដ​សំលៀក​បំពាក់​​ដែល​យុវវ័យ​ចូល​ចិត្ត​

ជា​រឿយៗSabay តែង​តែ​ណែនាំ​នូវ​ម៉ូដ​សំលៀក​បំពាក់​មួយ​ចំនួន​ដែល​យុវវ័យ​និយម​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ស្លៀក​ពាក់​ដើរ​​កម្សាន្ត​ក៏​ដូច​ជា Shopping និង​មើល​កុន​ជា​ដើម។ ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​ណែនាំ​នូវ​ម៉ូដ​សំលៀក​បំពាក់​មួយ​ចំនួន​សម្រាប់​ថ្ងៃ​ Valentine's Day ដែល​បាន​មក​ដល់​នា​ថ្ងៃ​ទី​១៤កុម្ភៈ ស្អែក​​នេះ។   តោះ​...!!!​ ទៅ​មើល​ទាំង​អស់​គ្នា​ថា​​ តើ​គូ​មួយ​ណា​ស្លៀក​ពាក់​​និង​លេង Style បាន​ស្អាត​ជាង​គេ បើ​​គិត​ថា​គូ​ណា​ស្អាត​នោះ​កុំ​ភ្លេច​ Comment ខាង​ក្រោម​ផង​ណា..!!!                         អត្ថបទ៖​ SAMEDY រូបភាព៖ ផ្ដល់ឲ្យ

  • 2016-01-20 18:39:28
  • ស្ទីលតារា
តោះ...ទៅ​មើល​ម៉ូដ​សំលៀក​បំពាក់​យុវវ័យ​ដើម​ឆ្នាំ​២០១៦​ទាំង​អស់​គ្នា....!!!

ដូច​ដែល​បាន​ដឹង​មក​ហើយ​ថា នា​សម័យ​បច្ចុប្បន្ន​យុវវ័យ​ចូល​ចិត្ត​លេង​ Style តុប​តែង​ខ្លួន និង​សំលៀក​បំពាក់​ប្លែក​ៗ និង​មើល​ទៅ​ទាន់​សម័យ។ ជា​ពិសេស​ពួកគេ​ក៏​មានStyle ផ្ទាល់​ៗ​ខ្លួន​ដើម្បី​ធ្វើ​អោយ​ខ្លួន​របស់​គេ​មើល​ទៅ​កាន់​តែ​មាន​ភាព​លេចធ្លោ និង​ទាក់​ទាញ​ផង​ដែរ។   ដូច្នេះ​កុំ​អោយ​ខាត​ពេល​យូរ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​នូវ Style ស្លៀក​ពាក់​មួយ​ចំនួន​ដែល​មាន​ការ​ពេញ​និយម​ពី​សំណាក់​មិត្ត​ៗ​យុវវ័យ​នា​ដើម​ឆ្នាំ ២០១៦​នេះ។   កុំ​ភ្លេច​ប្រាប់​ផង​ណា ថា​ពេញ​ចិត្ត  Style របស់​មិត្ត​យុវវ័យ​យើង​មួយ​ណា?    L. Jay   L. Jay SAME Yura   CN   Biew Mike Yura Pisey Sakura   Mike អត្ថបទ៖ SAMEDY រូបភាព៖ ផ្ដល់​ដោយសាមី​ខ្លួន

  • 2015-08-31 21:07:44
  • ស្ទីលតារា
អាវ​ក្នុង​៤​ម៉ូដ​សម្រាប់​នារី​ទាន់​សម័យ​​