លី ច័ន្ទសីហា រតនៈ វិសិដ្ឋ យករបាំខ្មែរទៅបង្ហាញនៅជប៉ុន
កាលពីយប់ថ្ងៃទី ២៩ កញ្ញា លី ច័ន្ទសីហា និង លោក រតនៈ វិសិដ្ឋ បានធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីសម្ដែងសិល្បៈចម្រៀង ក៏ដូចជាយកសិល្បៈរបាំខ្មែរទៅបង្ហាញនៅទីនោះផងដែរ។
“យើងទៅទីនោះរយៈពេល ២ សប្ដាហ៍ ដើម្បីសម្ដែងសិល្បៈរបាំបុរាណខ្មែរ និងបកស្រាយបទចម្រៀងមួយចំនួនដល់បងប្អូននៅទីនោះ" សីហា និង វិសិដ្ឋ ប្រាប់។
តោះ...!!! ទស្សនាវីដេអូរបស់អ្នកទាំងពីររៀបរាប់មុនធ្វើដំណើរទៅជប៉ុន៖
អត្ថបទ៖ SAMEDY