- 2017-12-26 04:40:21
- ភាពយន្ត
ស្រីស្អាត ស៊ិន សក្កដា កំពុងល្បីថា មានតម្លៃខ្លួនខ្ពស់ខ្លាំងក្នុងឧស្សាហកម្មភាពយន្ត
- 2017-12-26 04:40:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត ស៊ិន សក្កដា កំពុងល្បីថា មានតម្លៃខ្លួនខ្ពស់ខ្លាំងក្នុងឧស្សាហកម្មភាពយន្ត
ចន្លោះមិនឃើញ
ត្បិតថា ទើបតែលេចមុខខ្លាំងក្នុងឆ្នាំ ២០១៧ នេះ ពិសេសក្រោយលេចមុខធ្វើជាតួឯកក្នុងរឿង “ហ្លួងព្រះស្ដេចកន” តារាស្រី ស៊ិន សក្កដា កំពុងមានព័ត៌មានថា តម្លៃខ្លួននាងមានសន្ទស្សខ្ពស់ជាងតារាស្រីឯទៀតច្រើន។
ជាមួយនឹងព័ត៌មាននេះ សក្កដា គេឃើញគ្រងតំណែងតួឯកគ្រប់រឿងដែលនាងបានសម្ដែងក្នុងឆ្នាំ ២០១៧។ ប្រភពក្នុងចង្កោមអ្នកផលិតកុនម្នាក់បាន បង្ហើបថា តារាស្រីរូបនេះ គឺមានតម្លៃខ្លួនខ្ពស់ណាស់ក្នុងរយៈកាលចុងក្រោយនេះ ពោលគឺប្រមាណ ៣ ០០០ ដុល្លារឡើងក្នុង១រឿងដុំ។ ដោយឡែករឿងភាគវិញ គឺខ្ទង់៤ ០០០ដុល្លារឡើង។ ចំនួននេះ ច្រើនជាងតារាស្រីជួរមុខមួយចំនួន ដែលទទួលបានត្រឹម ២ ០០០-៣ ០០០ដុល្លារក្នុង១រឿងដុំ។ “នេះតាមខ្ញុំឮល្ហិចល្ហៀង គឺខ្ទង់ប៉ុណ្ណឹង តែក៏មិនប្រាកដ១០០%ដែរ ព្រោះជារឿងគេមិនចង់និយាយទេបង”។ ប្រភពបន្ថែម។
ពាក់ព័ន្ធបញ្ហានេះ សាមីខ្លួនបានទទួលស្គាល់ ថានាងពិតជាមានតម្លៃខ្លួនខ្ពស់មែន ដែលទើបទទួលបាននារយៈកាលចុងក្រោយ។ បែបនេះក្ដី សក្កដា មិនព្រមបញ្ចេញតួលេខពិតប្រាកដឡើយ។ “ខ្ញុំទទួលបានទៅតាមចំនួនភាគ រឿងច្រើនឬតិច ណាបង និយាយទៅ តម្លៃ ខ្ញុំពិតជាពិបាកនឹងជម្រាបទៅបង ព្រោះថារឿងក្រោយៗនេះខ្ញុំទទួលបានតម្លៃខ្ពស់មែន តែខាងផលិតករក៏គាត់សុំកុំឲ្យបង្ហើប ព្រោះខ្លាចរឿងសតិអារម្មណ៍ចំពោះរឿងតម្លៃនេះណាបង”។
ស៊ិន សក្កដា គឺជានាដការីរបាំបុរាណនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នាងចាប់ផ្ដើមមានទីផ្សារសិល្បៈខ្លាំងនាដើមឆ្នាំ ២០១៧ នេះ ក្រោយទទួលតំណែងតួឯកក្នុងរឿងប្រវត្តិសាស្ត្រ គឺរឿង "ហ្លួងព្រះស្ដេចកន" ដែលដឹកនាំដោយឯកឧត្ដម ម៉ៅ អាយុទ្ធ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី សាមីខ្លួនអះអាងថា នាងបានចូលសិល្បៈច្រើនឆ្នាំមកហើយ មិនមែនទើបចូលឆ្នាំនេះទេ។
ស្រីស្អាតវ័យ៣០ឆ្នាំរូបនេះ ប្រាប់ថា កន្លងមកនាងមមាញឹកនឹងការចេញសម្ដែងនៅបរទេសពេក ទើបមិនសូវមានមុខក្នុងឧស្សាហកម្មភាពយន្តក្នុងស្រុក។ រហូតទាល់តែបានសម្ដែងក្នុងរឿង "ហ្លួងព្រះស្ដេចកន" និងរឿង "ភ្លៀងមួយតក់" របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ទើបនាងបង្វែរទិសដៅ មកភាពយន្តក្នុងស្រុកវិញ។ យ៉ាងណា នាងនៅតែទទួលការងារក្រៅស្រុកជាហូរហែដដែល៕
រឿង "ហ្លួងព្រះស្ដេចកន" លក់សំបុត្រដាច់ខ្លាំងជាងរឿង "ហូលីវូដ"