• 2018-01-30 01:54:14
  • វីដេអូ

Yonghwa ស្រែក​យំ​ដូច​ក្មេង​លែង​ខ្មាស់​អ្នក​គាំទ្រ​ ខណៈ​ខ្លួន​ជិត​លា​ទៅ​ឆ្ងាយ (វីដេអូ)

  • 2018-01-30 01:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ចុង​ក្រោយ​នេះ​ Yonghwa តារា​ចម្រៀង​របស់​ក្រុម​ CNBLUE ហាក់​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​ជា​ច្រើន​ ទាក់ទង​នឹង​ជីវិត​ឯកជន​ ឧទាហរណ៍​ដូចជា​បញ្ហា​ចូល​រៀន​ជា​ដើម។

ដោយឡែក​ថ្មី​ៗ​នេះ​ ក៏​មាន​ព័ត៌មាន​ផ្ទុះ​ឡើង​ដែរ​ថា​ តារា​ប្រុស​រូប​នេះ​នឹង​ត្រូវ​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​ ដែល​ជា​កាតព្វកិច្ច​សំខាន់​បំផុត​សម្រាប់​ប្រទេស។ មុន​លា​គ្រប់គ្នា​ទៅ​ បំពេញ​ការងារ​នេះ​ Yonghwa ក៏​មាន​ការ​ប្រគំតន្ត្រី​មួយ​ចុង​ក្រោយ​សម្រាប់​អ្នក​គាំទ្រខ្លួន។

កាលពី​ថ្ងៃ​ទី​ ២៧ ខែ​មករា​ ការ​ប្រគំតន្ត្រី​ "2018 Jung Yonghwa Live Room 622 in Hong Kong” បាន​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​ហុងកុង​ ហើយ​អំឡុង​ពេល​សម្ដែង​ តារា​ប្រុស​រូបនេះ​ស្រាប់​តែ​ខ្សឹកខ្សួល​យំ​ភ្លាម​មួយ​រំពេច។

ពេល​ឃើញ​បែប​នេះ​ អ្នក​គាំទ្រ​ក៏​បាន​ស្រែក​លើក​ទឹកចិត្ត​ថា​ "កុំយំ! កុំយំ!”។ តាម​រយៈ​អារម្មណ៍​ដែល​បង្ហាញ​មក​នេះ​ ពិតជា​អាច​បញ្ជាក់​បាន​ច្បាស់​ថា​ Yonghwa ពិបាក​ធ្វើ​ចិត្ត​ និង​គ្រប់គ្រង​អារម្មណ៍​នៅ​ពេល​នោះ​ណាស់ ខណៈ​ខ្លួន​ជិត​លា​ឆ្ងាយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់ឆាប់ៗ។

ទស្សនា​រូបភាព​ខាងក្រោម៖

ម្យ៉ាង​វិញ​ទៀត​ មួយ​រយៈ​នេះ​ លោក​បាន​ជួប​រឿង​រ៉ាវ​ស្មុគស្មាញ​ជា​ច្រើន​ ពិសេស​ពាក់ព័ន្ធ​នឹង​ បញ្ហា​ចម្រូងចម្រាស​ក្នុង​ការ​ចូល​រៀន​សាកលវិទ្យាល័យ​ "Kyung Hee”។ ជាក់ស្ដែង​ សម្រាប់​ថ្ងៃ​ចូល​បម្រើ​ទាហាន​របស់​លោក​ ត្រូវ​បាន​កំណត់​ចំ​ថ្ងៃ​ទី ០៥ ខែ​មីនា​ខាង​មុខ​នេះ​៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់