• 2018-02-06 07:31:42
  • ភាពយន្ត

ខ្លាំងមែន! យុវវ័យ ១១ រូបទទួលបានម្នាក់ ១ពាន់ដុល្លារផលិតរឿងខ្លីរបស់ខ្លួន​

  • 2018-02-06 07:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន និងយុវនារី ១១ នាក់ជាប់ជំរើសអត្ថបទរឿងល្អជាងគេក្នុងកម្មវិធី Short Film Challenges ហើយទទួលបានទឹកប្រាក់សុទ្ធដើម្បីផលិតភាពយន្តខ្លីរបស់ខ្លួនដែលសរសេរនោះ ដើម្បីដាក់បង្ហាញលើ App Soyo តែមួយប៉ុណ្ណោះ។

យុវវ័យទាំងនេះ សុទ្ធសឹងតែមានលក្ខណៈពិសេស និងការប្រឹងប្រែង សំខាន់ពួកគាត់ក្លាហានឆ្លងកាត់ការប្រលងជ្រើសយ៉ាងតឹងរឹងពីគណៈកម្មការ មុននឹងទទួលបានឱកាសផលិតភាពយន្តខ្លូរបស់ខ្លួន។ ខាងក្រោម Sabay សូមរាយនាម ប្រវត្តរូបសង្ខេបខ្លី ចំណងជើងរឿង និងសាច់ខ្លីៗ ជូនប្រិយមិត្តឱ្យបានស្គាល់។

ជា តុងហៃ

១/ យុវជន ជា តុងហៃ អ្នកនិពន្ធរឿងជើងថ្មី មកពីខេត្តតាកែវ ហើយនេះលើកដំបូងរបស់យុវជនម្នាក់នេះ ដែលបានផលិតរឿងខ្លី ដែលមានចំណងជើងថា «និទានស្នេហ៍ផ្លែប៉េងប៉ោះ»។ រឿងនេះរៀបរាប់ពីនិស្ស័យស្នេហ៍នារីរូបអាក្រក់ និងកម្លោះសង្ហា ដោយកើតឡើងដោយដើមប៉េងប៉ោះ ចុងក្រោយនារីអភ័ព្វម្នាក់នេះត្រូវខកចិត្តបែកបាក់ស្នេហាមួយនេះទៅវិញ តែនាងបានរៀនពីការទុកឱ្យអតិតកាលកន្លងផុត។

គឿន សាលីត

២/ យុវជន គឿន សាលីត អ្នកភ្នំពេញ សរសេររឿងខ្លីមួយចំនួនហើយដែរ តែនេះជាលើកដំបូងក្នុងការផលិតរឿងខ្លីជាភាពយន្ត។ បេក្ខជនវ័យក្មេងម្នាក់នេះ នឹងផលិតភាពយន្តចំណងជើង «រូបថតចុងក្រោយ» និទានរៀបរាប់ពីគោលបំណងរបស់អ្នកស្នេហារូបថតម្នាក់ដែលចង់ថតរូបសង្សារនៅទីកន្លែងដ៏ពិសេសមួយ តែគាត់ត្រូវស្លាប់មុនសម្រេចបំណង ដែលនារីជាសង្សាររក្សារការចងចាំនេះរហូត។

លី​ គឹម​សួ

៣/ លី​ គឹម​សួ យុវជនមកពីភ្នំពេញ ដែលមានបទពិសោធន៍ក្នុងការតែងនិពន្ធរឿងប្រលោមមួយឱ្យ E_Novel របស់ Sabay ដែលមានចំណងជើងថា «និស្សិតពេទ្យឆ្នាំទី៤» និងរឿងខ្លីជាច្រើនទៀត។ លើកនេះយុវជន លី គីមសួ នឹងនាំសាច់ប្រលោមខ្លីរបស់ខ្លួនឱ្យក្លាយជាភាពយន្តខ្លីថ្មី ដែលមានចំណងជើងថា «សង្សារអ្នកទោស» ដែលរឿងមនោសញ្ចេតនា របស់ស្រ្តីរកស៊ីផ្លូវភេទដែលសុខចិត្តបែបជាមួយសង្សារហើយទៅជាប់គុក។

មិត្ត រស្មី

៤/ កញ្ញា មិត្ត រស្មី អ្នកសរសេររឿងមកពីខេត្តកណ្តាល បច្ចុប្បន្នជាអ្នកនិស្សិតសាលកវិទ្យាល័យជាតិគ្រប់គ្រង ជំនាញគ្រប់គ្រង ហើយជាលើកដំបូងក្នុងការផលិតភាពយន្តខ្លីរបស់ខ្លួន។ ភាពយន្តរបស់កញ្ញាមានចំណងជើងថា «សុបិន្ត» រៀបរាប់ពីក្មេងស្រីម្នាក់ដែលតែងតែសុបិន្តឃើញមនុស្សប្រុសម្នាក់ដែលផ្តល់សេចក្តីស្នេហាពិតឱ្យទៅនាង តែជីវិតពិតមិនដូចសុបិន្ត។

កញ្ញា សេង យៀកលាង, តាំង លីណា, និង ថាន់ ចរណៃ

៥/ កញ្ញា សេង យៀកលាង, តាំង លីណា, និង ថាន់ ចរណៃ ជានិស្សិតឆ្នាំទីមួយដូចគ្នា ទាំង៣នាក់រួមគ្នាសរសេរសាច់រឿង និងផលិតរឿងខ្លីមួយដែលមានចំណងជើងថា «ព្រោះតែស្រឡាញ់» និយាយរៀបរាប់ពីស្នេហ៍ត្រីកោណ របស់មនុស្សស្រី២នាក់ ចុងក្រោយពួកគេត្រូវធ្វើអ្វីម្យ៉ាងដើម្បីបញ្ជាក់ពីស្នេហាពិតរបស់ពួកគេ។

ត្រាន់ តិចសេង

៦/ យុវជន ត្រាន់ តិចសេង និស្សិតឆ្នាំទី៤ ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តា ធ្លាប់មានបទពិសោធន៍សរសេររឿងខ្លី ២ ទៅ ៣ ចំណងជើង ហើយក៏ធ្លាប់ចូលរួមផលិតរឿងខ្លីជាមួយផលិតករ និងអ្នកដឹកនាំរឿងដែលជាមិត្តភ័ក្ត។ បច្ចុប្បន្ន យុវជនម្នាក់ក៏ជាអ្នកកាត់ត ឬអ្នកប្រព្រត្តឹកម្មភាពយន្ត ឯកជនផងដែរ ហើយលើនេះ តិចសេង និងផលិតរឿងខ្លួនឯងដែលមានចំណងជើងថា «កង់បីវីអាយភី» ដែលនិយាយពីស្រីស្អាតម៉ារី ដែលនាងបានខ្ចីកង់បីរបស់ពូនាងយកទៅដឹងភ្ញៀវ ដែលគ្មានអ្នកណាជិះសោះ ចុងក្រោយក៏មានបុរសសង្ហាម្នាក់ដាក់លក្ខណ្ឌឱ្យនាងជូនគេទៅដល់យានដ្ឋានយន្តហោះឱ្យទាន់ពេលវាលា តែមិនដឹងថានាងធ្វើបានឬអត់?

ជា ចាន់ថានី

៧/ អ្នកផលិតភាពយន្តជើងថ្មី កញ្ញា ជា ចាន់ថានី លើទីបីផលិតរឿងខ្លី រូបនាងជាអ្នកបាត់ដំបង និងកំពុងបំពេញការងារក្នុងអង្គការមួយកន្លែង។ ភាពយន្តខ្លីដែលនាងទទួលបានការគាំទ្រផលិតនេះ មានចំណងជើងថា «ខ្សែម៉ែត្រ» ដែលរៀបរាប់ពីនារីកាត់ដេរសំលៀកបំពាក់ថ្មីថ្មីម្នាក់ ហើយនាងក៏ព្យាយាមបំពេញការងារជូនអតិថិកជនដំបូងរបស់នាងដែលជាតារាចម្រៀង ហើយទាំងពីរនាក់បានយល់ចិត្តគ្នាកាន់តែខ្លាំង ស្រាប់តែមានរឿងមួយកើតឡើង។

វង្ស​​ បញ្ញាវន្ត័

៨/ វង្ស​​ បញ្ញាវន្ត័ យុវជនវ័យ២៨ឆ្នាំ មកពី ខេត្តកំពង់ចាម អ្នកធ្វើការបច្ចេកទេសផ្សាយប្រព័ន្ធរណប Satelllite របស់ស្ថាននីទូរទស្សន៍ PNN ហើយនេះជាលើកដំបូងក្នុងការផលិតភាពយន្តរបស់លោក។ រឿងខ្លីរបស់យុវជនម្នាក់នេះមានចំណងជើងថា «ថ្ងៃ Valentineរបស់ខ្ញំ» ដែលនិយាយពីការដាក់ចិត្តរបស់បុរសម្នាក់ធ្វើអ្វីម្យ៉ាងដើម្បីសេចក្តីស្រលាញ់នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ Valentine។

ចន្ទ័ ស៊ីណេត

៩/ ចន្ទ័ ស៊ីណេត យុវនារី ដែលមានបទពិសោធន៍ជាអ្នកសរសេរអត្ថបទសម្តែងរឿងភាគ ឬ Screenplay ដ៏ល្បីគឺរឿង «ស្រទន់មន្តស្នេហ៍» នឹងបង្ហាញទេពកោសល្យរបស់ខ្លួនក្នុងភាពយន្តខ្លីដែលមានចំណងជើងថា «ព្រោះខ្ញុំស្រលាញ់អ្នកជាង» ដែលរៀបរាប់ពីគូរស្នេហ៍មួយគូរប្រកួតគ្នាថាតើអ្នកណាស្រលាញ់គ្នាជាង ចុងក្រោយគេក៏បានស្វែងយល់រឿងមួយអំពីស្នេហា។

សេង ធី

១០/ លោក សេង ធី យុវជនមកពីខេត្តកែប វ័យ២៨ឆ្នាំ ដែលមានបទពិសោធន៍ជាច្រើនលើការផលិតវិដេអូ មានសញ្ញាប័ត្រពី សាលាបណ្តុះបណ្តាល Don Bosco Kep។ រូបលោកនឹងផលិតរឿងខ្លីដែលមានចំណងជើងថា «ស៊ូឈ្នះដើម្បីខ្ញុំ» រៀបរាប់ពីបុរសម្នាក់ដែលព្យាយាមដើម្បីយកឈ្នះចិត្តនារីស្រស់ស្អាតម្នាក់ ចុងក្រោយថាតើនាងអាចស្រលាញ់រូបប្រុសម្នាក់ ឬយ៉ាងណា?

លី អុងម៉ារឌី

១១/ លី អុងម៉ារឌី យុវជនម្នាក់នេះមានបទពិសោធន៍សរសេររឿង និងថតរឿងភាគ និងរឿងដុំមួយចំនួនតាមផលិតកម្មក្នុងស្រុកជាអ្នកឯករាជ្រ ឬ Freelancer។ លើកនេះយុវជនម្នាក់នេះ នឹងផលិតភាពយន្តខ្លីរបស់ខ្លួនមួយដែលមានចំណងជើងថា «ស្នេហាធ្វើឱ្យមនុស្សខ្វាក់» ដែលរៀបរាប់អំពីការស្រមើលស្រមៃ ពីបុរសម្នាក់ដែលឧបមារថាមានមនុស្សម្នាក់ថ្លង់ ហើយស្រស់ស្អាត គួរឱ្យស្រលាញ់ ហើយបុរសនោះក៏លង់ស្រលាញ់នាងភ្លែត។ ស្នេហារបស់គាត់កើតឡើងដោយការអាណិតព្រោះថានាងពិការភាព តែធាតុពិតនាងមិនបានថ្លង់នោះទេ៕

អត្ថបទ៖ Sunny

មតិយោបល់