• 2018-02-07 11:30:00
  • ភាពយន្ត

តួ​រឿង​ "Thor” ថា​ខ្លួន​ពេញ​ចិត្ត​នឹង​សម្ដែង​ជា​តួ​ James Bond ជំនាន់​ថ្មី

  • 2018-02-07 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​តារា​​សម្ដែង Chris Hemsworth កំពុង​តែ​ជិត​ដល់​ថ្ងៃ​បញ្ចប់​នៃ​កុង​ត្រា​ ចំពោះ​តួអង្គ​ Thor ដោយ​មាន​វត្តមាន​តែ​ក្នុង​ភាពយន្ត​២​​ទៀត​ប៉ុណ្ណោះ​គឺ "Avengers: Infinity Wars” និង "Avengers 4” តារា​ហូលីវូដ​សញ្ជាតិអូស្ត្រាលី​សារភាព​ថា​ ចង់​សម្ដែង​តួអង្គ​ថ្មី​វិញ​ម្ដង។

លោក Chris បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ឈ្មោះ "Sunrise” របស់​ប៉ុស្តិ៍​ទូរទស្សន៍​អូស្ត្រាលី​ ដោយ​ត្រូវ​គេ​សួរ​អំពី​គម្រោង​ទៅ​ថ្ងៃ​អនាគត​។ តួអង្គ​ទេពតា​រន្ទះ​រូប​នេះ បាន​និយាយ​ថា​ខ្លួន​ផុត​កុង​ត្រា​ ក្នុង​ការ​ដើរ​តួ​ជា​តូ​អង្គ​នេះ​ហើយ ប៉ុន្តែ​ប្រសិន​ជា​ Marvel សម្រេច​ចិត្ត​ថត​ភាពយន្ត​ "Thor” វគ្គ​ទី​៤ ខ្លួន​អាច​នឹង​មក​សម្ដែង​ជា​លើក​ចុង​ក្រោយ។

ក្រៅ​ពី​តួអង្គ​នេះ Chris ត្រូវ​បាន​គេ​សាក​សួរ​ ថា​តើ​ខ្លួន​ពេញ​ចិត្ត​នឹង​សម្ដែង​ជា​តួអង្គ James Bond ក្នុង​ស៊េរី​រឿង 007 ថ្មី​ឫ​អត់? តារា​មាឌ​ឌាំង​រូប​នេះ​ បាន​ឆ្លើយ​ថា ខ្លួន​ពិត​ជា​ពេញ​ចិត្ត​នឹង​សម្ដែង ព្រោះ​ខ្លួន​ជា​អ្នក​គាំទ្រ​ស៊េរី​រឿង​នេះ​ម្នាក់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​បាន​បញ្ជាក់​ថា​គួរ​តែ​ផ្ដល់​តួអង្គ​នេះ​ឲ្យ​ តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស​វិញ ព្រោះ​វា​ស័ក្ដិសម​ជាង​។

ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ តើ​តារា​រូប​រាង​សង្ហា​ម្នាក់​នេះ គួរ​តែ​សម្ដែង​ជា​តួអង្គ James Bond ថ្មី​ឫ​ទេ?

អាន​អត្ថបទ​៖

ប្រភព៖ Foxnews ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់