• 2018-03-11 08:24:04
  • ភាពយន្ត

Chompoo Araya ត្អូញស្ដាយ​ ក្រោយខកខាន​មិន​បាន​សម្ដែង​រឿង​ "បុព្វេសន្និវាស"​

  • 2018-03-11 08:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​មួយ​ចំនួន​ច្បាស់​ជា​បាន​ជ្រាប​ពី​ព័ត៌មាន​មួយ​ពីមុន​មក​ហើយ​ ទាក់ទង​នឹង​តួ​ស្រី​ដំបូង​ដែល​ត្រូវបានជ្រើសឲ្យ​ក្លាយ​ជា​តួ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ "បុព្វេសន្និវាស" នោះ​គឺ​ តារាសម្ដែង​ Chompoo Araya។

Chompoo Araya

រឿង​ភាគ​កាន់​តែ​ល្បី​ រីឯ​តួ​ស្រី​ដែល​សម្ដែង​ដោយ​តារា​សម្ដែង​ Bella Ranee ក៏​កាន់​តែ​មាន​ប្រជាប្រិយភាព​ថែម​មួយ​កម្រិត។ តាម​ពិត​ទៅ​តារា​ស្រី​ដែល​ត្រូវ​មក​គ្រង​តួ​ "កាឡាកេត" ឬ "កេតស៊ុរ៉ាង” នោះ​ ដើម​ឡើយ​គឺ​ Chompoo Araya ទេ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​នា​ពេល​នោះ​ នាង​រវល់​ មិនអាច​ដក​ឃ្លា​បាន​ ទើប​អ្នក​ដឹក​នាំ​សម្រេច​ជ្រើស​យក​ Bella វិញ។

Bella Ranee

និយាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ អ្នក​ម្ដាយ​ចាយរាង​ Chompoo បាន​ថ្លែង​ទាំង​សោកស្ដាយ​ថា៖ "ខ្ញុំ​ស្ដាយ​ណាស់​ ពេល​មិន​បាន​សម្ដែង​រឿង​នេះ ដោយសារ​ខ្ញុំ​ជាប់​បំពេញ​កាតព្វកិច្ច​ច្រើន​ពេក។ ណា​មួយ​ អ្នក​ដឹកនាំ​រឿង​ក៏​បាន​ទាក់ទង​ខ្ញុំ​យូរ​ណាស់​មក​ហើយ​ដែរ​ តែ​ខ្ញុំ​ដក​ឃ្លា​មិន​បាន។ មក​ទល់​ពេល​នេះ​ ទោះ​ខ្ញុំ​មិន​បាន​តាមដាន​រឿង​ភាគ​នេះ​ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា​ វា​ល្បី​ និង​ល្អ​មើល​កម្រិត​ណា ព្រោះ​ធ្លាប់​បាន​អាន​រឿង​ដែល​អ្នក​និពន្ធ​ K. Rom Pang បាន​សរសេរ"។

Bella និង​ Pope

តាម​រយៈ​ការ​លើក​ឡើង​នេះ ពិតជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ បើ​ទោះ​ Chompoo ខកខាន​សម្ដែង​រឿង​នេះ​ តែ​នាង​ក៏​សប្បាយ​ចិត្ត​នឹង​ភាព​ល្បីល្បាញ​របស់​រឿង ពិសេស​តួ​ប្រុស​ស្រី​ដែល​សម្ដែង​ដោយ​ Pope និង​ Bella៕

ចុចអាន៖

ប្រភព៖ TeeNee ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់