• 2018-03-12 08:40:00
  • ភាពយន្ត

“A Wrinkle in Time” ជា​ភាពយន្ត​បរាជ័យ​ដំបូង​របស់​ Disney ឆ្នាំ​ថ្មី​នេះ?​ (វីដេអូ​វិភាគ)

  • 2018-03-12 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ការ​ចូលរួម​ពី​តារា​ល្បីៗ​ជា​ច្រើន​រូប​ដូច​ជា Oprah Winfrey, Reese Witherspoon, Mindy Kaling, Chris Pine, Zach Galifianakis និង Michael Pena ជា​ដើម​​ ព្រម​ទាំង​ចំណាយ​ដើម​ទុន​ដល់​ទៅ ១០៣​លាន​ដុល្លារ​ "A Wrinkle in Time” គឺ​ជា​ភាពយន្ត​ដែល​មាន​មហិច្ឆតា​ខ្ពស់ និង​សារ​ដ៏​មាន​ន័យ ប៉ុន្តែ​ក៏​ជា​ភាពយន្ត​ដែល​ធ្វើ​ឲ្យ​ទស្សនា​ខក​បំណង​ទាំង​មិន​អស់​ចិត្ត។

គិត​មក​ត្រឹម​ពេល​នេះ "A Wrinkle in Time” ទទួល​បាន​ពិន្ទុ​តែ​ ៤/១០​ តែ​ប៉ុណ្ណោះ​ ព្រម​ទាំង​រក​ចំណូល​បាន​តិច​ជាង​ការ​រំពឹង​ទុក​ គឺ​គ្រាន់​តែ​ ៣៣,៣​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ តិច​ជាង​ការ​រំពឹង​ទុក​ខ្លាំង​ចំពោះ​សប្ដាហ៍​ដំបូង​ ដោយ​ដើមទុន​ចំណាយ​ដើម្បី​ផលិត​គឺ​ដល់​ទៅ​ជាង ១០៣​លាន​ដុល្លារ​ឯណោះ។

ដើម​ទង​នៃ​ភាពយន្ត​នេះ​និយាយ​អំពី​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ Meg បាន​បាត់​បង់​ឪពុក​របស់​ខ្លួន​ជា​អ្នក​វិទ្យាសាស្ត្រ​មួយ​រូប។ ក្នុង​ពេល​មួយ​ Meg បាន​ជួប​ជាមួយ​អ្នក​មាន​ថាមពល​ទាំង​ ៣ រូប​នៅ​ក្នុង​សកលលោក (Universe) គឺ​ Mrs. Which, Mrs. Whatshit និង Mrs. Who ដោយ​បាន​បើក​បង្ហាញ​ផ្លូវ​នាង​ ដើម្បី​ទៅ​រក​ឪពុក​ខ្លួន ដោយ​បាន​ចូលរួម​ជាមួយ​ប្អូន​ប្រុស​ Charles Wallce និង Calvin ជា​មិត្តភ័ក្ដិ​របស់​នាង។

ភាពយន្ត​នេះ​ពោរពេញ​ទៅ​ដោយ​ ទេស​ភាព​ប្លែកៗ និង​ប្រកប​ទៅ​ដោយ​អាថ៌កំបាំង​ផ្សេងៗ ដែល​មាន​នៅ​ពោរពេញ​សកលលោក​ដ៏​ធំ​មិន​អាច​គណនា​បាន។ តួអង្គ​ក្មេងៗ​ទាំង​អស់​ដែល​បាន​មក​ដល់​ទីតាំង​នោះ​ ត្រូវ​ប្រឈម​​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​ និង​ការ​ដក​ពិសោធន៍​ផ្សេងៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ក៏​ប៉ុន្តែ​ ភាពយន្ត​នេះ​នៅ​មាន​ភាព​ខ្វះ​ខាត​ជា​ច្រើន ចំពោះ​ការ​បំពេញ​អត្ថន័យ​សាច់​រឿង​ឲ្យ​មាន​ន័យ​ច្បាស់​លាស់​និង​បំពេញ​អារម្មណ៍​អ្នក​ទស្សនា។ ការ​បង្ហាញ​ផ្សេងៗ​ទាំង​ទង​នឹង​តួអង្គ​ទាំង​អស់​គឺ​ងាយ​ស្រួល​នឹង​ភ្លេច​ ពោល​គឺ​មិន​មាន​ចំណុច​សំខាន់ៗ​ណា​ ដែល​អាច​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​និង​ចាប់​ចិត្ត​ស្រលាញ់​តួអង្គ​ណា​មួយ។

ចំពោះ​មតិ​បណ្ដា​អ្នក​ស្រលាញ់​ភាពយន្ត​ខ្លះ​បាន​សារភាព​ថា​​ គេ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ "A Wrinkle in Time” បាន​បង្ហាញ​ប៉ុន្តែ​វា​មិន​បាន​ផលិត​ឲ្យ​មនុស្ស​ពេញ​វ័យ​ទស្សនា​នោះ​ទេ។ ពោល​នេះ​គឺ​ជា​ភាពយន្ត​មួយ​ក្នុង​ចំណោម​ភាព​យន្ត​ចាស់ៗ ដូច​ជា​ "Hook”, “Time Bandits” និង "Return to Oz” ជា​ដើម​ដែល​ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​វ័យ​ក្មេង​ជា​ច្រើន​ពេញ​ចិត្ត​៕

វីដេអូ​វិភាគ៖

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី