- 2018-03-19 01:43:52
- ភាពយន្ត
Taew Natapohn ត្អូញថារងសម្ពាធ ដោយសាររឿង "បុព្វេសន្និវាស"
- 2018-03-19 01:43:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taew Natapohn ត្អូញថារងសម្ពាធ ដោយសាររឿង "បុព្វេសន្និវាស"
ចន្លោះមិនឃើញ
តួឯកស្រីក្នុងរឿង "ណាគី" Taew Natapohn ជាតារាស្រីមានឈ្មោះល្បីល្បាញខ្លាំង ក្រោយសម្ដែងរឿងនេះ ប៉ុន្តែពេលនេះមានតារាស្រីមួយរូបទៀតហើយ ដែលកំពុងទទួលមានការចាប់អារម្មណ៍ពីមហាជន នោះគឺ Bella Ranee។
ទាក់ទងនឹងភាពល្បីល្បាញរបស់ Bella តួស្រីក្នុងរឿង “បុព្វេសន្និវាស” Taew បាននិយាយថាខ្លួនរីករាយដែលរឿងនេះ ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ មួយវិញទៀត នាងក៏បានដឹងដែរថា នឹងមានអ្នកសួរនាង ពីប្រជាប្រិយភាពរបស់រឿងល្បីទាំង ២ (បុព្វេសន្និវាស និង ណាគី)។
ពិតណាស់ រឿងភាគបុរាណថ្មីនេះ ពិតជាមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនជាច្រើន មិនថាក្នុងប្រទេសថៃទេ សូម្បីនៅប្រទេសផ្សេងទៀតក៏មានអ្នកតាមដានច្រើនមិនធម្មតាដែរ។ ប៉ុន្តែយ៉ាងណា Taew រំភើប និងចូលរួមត្រេកអរចំពោះជោគជ័យនៃសមិទ្ធផលនេះ រួមជាមួយតួសម្ដែង ព្រមទាំងក្រុមការងារផលិតទាំងអស់។
ឆ្លៀតក្នុងឱកាសនោះដែរ តារាស្រីរូបនេះ ក៏ហាក់បង្ហាញអារម្មណ៍ថា ខ្លួនហាក់មានសម្ពាធបន្តិចបន្តួច ព្រោះរឿងថ្មីរបស់នាងមានចំណងជើងថា "Neung Dao Fah Diew” នឹងចូលខ្លួនមកបង្ហាញទស្សនីយភាពដល់ទស្សនិកជន ក្រោយពីរឿង "បុព្វេសន្និវាស” បញ្ចប់។ ផ្អែកតាមការយល់ឃើញនេះ អាចសន្និដ្ឋានបានថា Taew ភ័យខ្លាចរឿងថ្មីរបស់នាងទទួលបានអ្នកមើលតិចជាងរឿងចាស់។ ប៉ុន្តែយ៉ាងណាវាក៏អាស្រ័យលើការចូលចិត្តរបស់ទស្សនិកជនប៉ុណ្ណោះ។
ដូចអ្នកគាំទ្រមួយចំនួនបានឃើញស្រាប់ថា កាលពីខួបទី ៤៨ របស់ប៉ុស្តិ៍លេខ៣ថៃ មនុស្សម្នាចាច្រើនចាប់អារម្មណ៍លើ Bella ខ្លាំងជាងគេ ព្រោះតែវត្តមាននាងក្នុងរឿង "បុព្វេសន្និវាស”។ ឃើញបែបនេះ Taew ក៏រំភើបនឹងភាពជោគជ័យរបស់ Bella និង Pope ក៏ដូចជាក្រុមការងារផលិតទាំងមូលដែរ៕