
- 2018-03-19 07:27:37
- ព័ត៌មាន
តារាទាំងគូៗ ត្រៀមដឹកដៃគ្នាចូលរួមសម្ពោធរោងភាពយន្ត Major Cineplex by Smart ល្ងាចនេះ
- 2018-03-19 07:27:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាទាំងគូៗ ត្រៀមដឹកដៃគ្នាចូលរួមសម្ពោធរោងភាពយន្ត Major Cineplex by Smart ល្ងាចនេះ
ចន្លោះមិនឃើញ
ល្ងាចថ្ងៃទី ១៩ នេះ Major Cineplex by Smart នឹងបើកដំណើរការជាផ្លូវការនូវសាខាថ្មីពីរកន្លែង ដែលមានចូូលរួមពីតារាសម្តែងភាពយន្តខ្មែរ និងផលិតករភាពយន្តជាច្រើនរូប ដើម្បីបង្ហាញពីការគាំទ្រដល់ការផលិតភាពយន្តនៅកម្ពុជា។ រោងភាពយន្តទាំងពីរនោះ មានរោងភាពយន្ត Major Cineplex by Smart សាខាខេត្តសៀមរាប និង Sorya Center Point ។
ជាក់ស្តែងរោងភាពយន្ត Major Cineplex by smart សាខាខេត្តសៀមរាប បានបើកដំណើរការសាកល្បងចាប់តាំងពីថ្ងៃទី៩ ខែវិច្ឋិកា ឆ្នាំ២០១៧ ហើយសាខាថ្មីជាងគេបន្ទាប់ទៀតស្ថិតនៅ Sorya Center Point ក៏បានបើកដំណើរការនៅថ្ងៃទី២៥ ខែធ្នូ ឆ្នា២០១៧ មកដែរ។
ចំពោះលក្ខណៈពិសេសវិញ រោងភាពយន្ត Major Cineplex by smart ខេត្តសៀមរាបមាន Digital Screen ចំនួន៣ ដែលមានកន្លែងអង្គុយរហូតដល់ ៤៥៧កន្លែង មានទីតាំងស្ថិតអគារមួយតែឯង តាមបណ្តោយខាងស្តាំផ្លូវស៊ីវុធថា ទល់មុខនឹងផ្សារចាស់។ ចំណែកឯសាខានៅ Sorya Center Point វិញរោងភាពយន្ត Major Cineplex by Smart មាន Digital Screen ចំនួន ៦ ដែលមានកន្លែងអង្គុយរហូតដល់ ៨២០ កន្លែង ជាមួយសាល VIP ដែលមានលក្ខណៈប្រណិត និងផាសុកភាពជាងគេ។
ដើម្បីបង្កើតភាពអ៊ូរអរ សិល្បៈករ និងតារាសម្តែង ៦ គូស្រស់ស្អាត នឹងត្រៀមខ្លួនបង្ហាញសម្រស់ ជាមួយនឹងការបង្ហាញម៉ូដ និងការសម្តែងចម្រៀង ពីតារាចម្រៀង មាស សុខសុភា និង កញ្ញា អេដា តារា Original Song។
ចង់ដឹងថាមានតារាណាមកខ្លះទស្សនារូបភាពខាងក្រោម៖
តាមដានជាមួយ Sabay ទាំងអស់គ្នា ថាតើពួកគាត់នឹងលេងម៉ូដសម្លៀកបំពាក់អ្វីខ្លះ? ហើយថាតើ Major Cineplex by Smart នឹងមានអ្វីប្លែកជាបន្តទៀត?