• 2018-05-28 07:43:40
  • ភាពយន្ត

ក្រោយសម្រាកអស់ខ្យ​ល់ ហាន់ជីអ៊ុន វិលមកវិញចាប់ដៃ Park Bogeum ក្នុង​រឿងភាគថ្មី

  • 2018-05-28 07:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាត់​មុខ​ពី​ការ​សម្ដែង​អស់​រយៈ​ពេល​ជាង​ ២​ឆ្នាំ ពេល​នេះ​កំពូល​តារា​ស្រី​ប្រចាំ​ប្រទេស​កូរ៉េ​ Song Hye Kyo បាន​វិល​មក​សាជាថ្មី​ មក​កាន់​ការងារ​ចាស់​វិញ​ហើយ។

Song Hye Kyo

ថ្ងៃ​ទី​ ២៨ ខែ​ឧសភា​នេះ​ មាន​ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖ "Song Hye Kyo ត្រូវ​បាន​ជ្រើស​ជា​តួឯកស្រី​ក្នុង​រឿង​ភាគ​ថ្មី​មាន​ចំណងជើង​ថា 'Boyfriend'”។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ក្រុម​ការងារ​កំពុង​ពិភាក្សា​ថា​យក​ Park Bo Geum ធ្វើ​ជា​តួ​ឯក​ប្រុស។ ប្រសិន​តារា​ប្រុស​នេះ​ទទួល​ មាន​ន័យ​ថា​លោក​ និង​ Hye Kyo នឹង​ចាប់​ដៃ​គ្នា​សម្ដែង​រឿង​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ។

Song Hye Kyo
Pak Bo Geum

“Boyfriend” គឺ​ជា​រឿងភាគ​បែប​មនោសញ្ចេតនា​ ដែល​ផ្ដោត​សំខាន់​លើ​ខ្សែ​ជីវិត​នារី​ម្នាក់​ដែល​មាន​អ្វី​គ្រប់​យ៉ាង​ក្នុង​ដៃ និង​បុរស​ម្នាក់​ដែល​ជា​ជន​សាមញ្ញ។ អ្នក​ទាំង​ ២ នឹង​ត្រូវ​ជួប​ប្រទះ​ឧបសគ្គ​រាប់​រយ​ជំពូក​ក្នុង​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​របស់​ពួកគេ។ សាច់​រឿង​ ជា​ការ​និពន្ធ​ដោយ​ អ្នក​និពន្ធ​ Yoo Young Ah ដែល​ធ្លាប់​ជោគជ័យ​តាម​រយៈ​រឿង​ជាច្រើន​ដូចជា "Pretty Boy”, “Danddara”, “Hyung” និង​រឿង​ល្បី​ផ្សេង​ទៀត។

Song Joong Ki និង​ Song Hye Kyo ក្នុង​រឿង​ម្ចាស់ព្រះអាទិត្យ

ងាក​មក​តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ​ Song Hye Kyo ឬហាន់​ ជីអ៊ុន​វិញ​ នេះ​ជា​ស្នាដៃ​ដំបូង​របស់​នាង​ហើយ​ ក្រោយ​បញ្ចប់​ការ​ថត​រឿង​ "ម្ចាស់ព្រះអាទិត្យ” ជាមួយ​ស្វាមី Song Joong Ki កាល​ពី​ឆ្នាំ ២០១៦​កន្លង​ទៅ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់