• 2018-06-04 07:40:00
  • ភាពយន្ត

តួអង្គ Thor បង្ហើប​ថា "Avengers 4” នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គ្រប់​គ្នា​តក់ស្លុត

  • 2018-06-04 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Chris Hemsworth ដែល​យើង​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​របស់​លោក​ជា​តួអង្គ Thor បាន​បង្ហើប​ថ្មីៗ​នេះ​ថា ភាពយន្ត "Avengers 4” ដែល​នឹង​បញ្ចេញ​ឆ្នាំ​ក្រោយ​នេះ នឹង​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​តក់ស្លុត​ជាង "Avengers: Infinity War” ទៅ​ទៀត។

តារា​វ័យ ៣៤​ឆ្នាំ​រូប​នេះ​បាន​សម្ដែង​ជា​តួអង្គ​សំខាន់​មួយ​នៅ​ក្នុង​សេរី​រឿង​បែប​វិរបុរស​របស់​ពិភព​ Marvel (Marvel Cinematic Universe) ហើយ​ថ្មី​ៗ​នេះ​លោក​បាន​និយាយ​រឿង​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ សម្រាប់​ភាពយន្ត​ Avengers វគ្គ​ថ្មី​។ បន្ទាប់​ពី​ភាពយន្ត "Infinity War” ទើប​តែ​បញ្ចេញ​បាន​ជាង​១​ខែ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នោះ ភាពយន្ត "Avengers 4” នឹង​កាន់​តែ​ធ្វើ​ឲ្យ​តក់ស្លុត​មួយ​កម្រិត​ថែម​ទៀត។

Chris បាន​និយាយ​ថា "ប្រសិន​ជា​អ្នក​តក់ស្លុត​ដោយ 'Infinity War' ខ្ញុំ​គិត​ថា​ភាពយន្ត​វគ្គ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​តក់ស្លុត​មួយ​កម្រិត​ទៀត សម្រាប់​មូលហេតុ​ថ្មី​មួយ​ទៀត​នឹក​ស្មាន​មិន​ដល់។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ នៅ​ពេល​បាន​អាន​ប៉ារ៉ូល​សម្រាប់​រឿង​នេះ​លើក​ដំបូង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ខ្ញុំ​ក៏​រំភើប​ចិត្ត​ដែល​ អ្នក​និពន្ធ​បាន​រៀប​ចំ​សាច់​រឿង​សម្រាប់​តួអង្គ​ផ្សេងៗ​ជា​ច្រើន​ខុស​គ្នា​ឲ្យ​មាន​ឈុត​ឆាក​និង​ទិដ្ឋភាព​ផ្ទាល់​ខ្លួន​គ្រប់​គ្នា ហើយ​ក៏​មាន​ឈុត​ឆាក​សម្ដែង​រួម​គ្នា​ ពិត​ជា​ល្អ​និង​អស្ចារ្យ​មិន​ធម្មតា។"

លោក​បន្ត​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចំពោះ​ភាពយន្ត​ "Avengers 4” ដែល​នឹង​បញ្ចេញ​នៅ​ឆ្នាំ ២០១៩ នេះ​ ហើយ​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ពេល​បាន​សម្ដែង​ជា​តួអង្គ Thor ផង​ដែរ ដែល​បទ​ពិសោធន៍​នេះ​ពិត​ជា​អស្ចារ្យ៕

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់