
- 2018-06-07 01:53:03
- ព័ត៌មាន
បានថ្ងៃសម្រាកពីទាហានដំបូង Taeyang នាំប្រពន្ធចូលហាងញ៉ាំអីយ៉ាងមានក្ដីសុខ
- 2018-06-07 01:53:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានថ្ងៃសម្រាកពីទាហានដំបូង Taeyang នាំប្រពន្ធចូលហាងញ៉ាំអីយ៉ាងមានក្ដីសុខ
ចន្លោះមិនឃើញ
ក្រោយទទួលការបណ្ដុះបណ្ដាលក្នុងជួរទាហានអស់មួយរយៈមក ពេលនេះ Taeyang តារាចម្រៀងក្រុម BIGBANG ទទួលបានឱកាសឈប់សម្រាកជាលើកដំបូងហើយ។
ក្រោយទទួលបានថ្ងៃសម្រាកលម្ហែពីកាតព្វកិច្ចជាទាហានកាលពីថ្ងៃទី០៥ ខែមិថុនា Taeyang បានបង្ហោះរូបភាពដ៏កម្រមួយលើគណនី Instagram កាលពីលោកនៅកុមារ។
ក្រៅពីនេះ អ្វីដែលសំខាន់តារាប្រុសសម្រែកបានប្រចាំក្រុម BIGBANG រូបនេះក៏បាននាំ Min Hyo Rinភរិយាជាទីស្រឡាញ់ទៅហាងកាហ្វេមួយកន្លែងមានឈ្មោះថា "A Twosome Place” លម្ហែអារម្មណ៍ជាមួយគ្នា។ រូបភាពរបស់ប្ដីប្រពន្ធមួយគូនេះត្រូវបានអ្នកគាំទ្រថតបាននិងចែកចាយពេញអ៊ីនធឺណិត។
រូបរាងរបស់ Taeyang នៅពេលនេះ អាចបញ្ជាក់បានថា លោកមានសុខភាពមាំមួនល្អធម្មតា ហើយទំនាក់ទំនងជាមួយភរិយាក៏រលូនដូចមុនដែរ៕