
- 2018-06-28 07:40:00
- ព័ត៌មាន
គ្រាន់តែ Taeyang ឡើងច្រៀងភ្លាម នាំភាពរីករាយផ្អើលពេញជំរំទាហាន
- 2018-06-28 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែ Taeyang ឡើងច្រៀងភ្លាម នាំភាពរីករាយផ្អើលពេញជំរំទាហាន
ចន្លោះមិនឃើញ
សមាជិកក្រុម Big Bang តារាចម្រៀង Taeyang ត្រូវបានប្រទះឃើញឡើងសម្ដែងបទចម្រៀងរបស់លោកទៅកាន់សមាជិកក្រុមទាហានរបស់លោកអំឡុងពេលកំពុងបំពេញកិច្ចការងារដ៏ចាំបាច់ជូនជាតិរបស់លោក។
ដូចដែលគ្រប់គ្នាធ្លាប់បានដឹងរួចមកហើយ តារាចម្រៀងរូបនេះបច្ចុប្បន្នកំពុងតែបំពេញការងារជាទាហានសម្រាប់ការពារជាតិរបស់ខ្លួន។ ពេលថ្មីៗនេះ ក្រុមទាហានបានសម្រេចចិត្តបង្កើតការប្រគំតន្ត្រីតូចមួយក្នុងជំរំ។
ជាមួយនឹងការប្រគំតន្ត្រីនេះដែរ សង្កេតឃើញថាតារាចម្រៀង Taeyang បានឡើងលើឆាកដើម្បីធ្វើការប្រគំតន្ត្រីជូនចំពោះមិត្តភក្ដិក្នុងជួរទាហានរបស់លោក ដែលមើលទៅគឺជាអ្នកគាំទ្រក្រុម Big Bang ពេញទំហឹងនោះ។ គួរបញ្ជាក់ដែរថា តារាចម្រៀង Taeyang បានលើកយកបទចម្រៀង៣បទយកមកសម្ដែង ក្នុងនោះមានបទ "Ringa Linga", "Eyes,Nose,Lips" និងបទ "Fantastic Baby"៕
ចង់ដឹងថាការប្រគំតន្ត្រីនោះមានភាពសប្បាយរីករាយយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖