• 2018-07-04 05:10:00
  • ភាពយន្ត

លឹម ជាឡាយ ស្រឡាញ់រឿង"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ពេញបេះដូង ក្រោយសម្ដែងបានប៉ុន្មានឈុតឆាក

  • 2018-07-04 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​ថត​រឿង​"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" បាន​តែ​ប៉ុន្មាន​ឈុត​ឆាក​ប៉ុណ្ណោះ​កំលោះ​សង្ហា​ លឹម​ ជាឡាយ ជា​តួឯក​ប្រុស​ក្នុង​រឿង​បាន​និយាយ​សារ​ភាព​ថា​ ​ខ្លួន​ពិត​ជា​ស្រឡាញ់​ខ្សែ​ភាព​យន្ត​ភាគ​មួយ​នេះ​ពេញ​បេះ​ដូង​តែម្ដង។

ហេតុផល​ដែល​កំលោះ​សង្ហា​កូន​កាត់​ចិន​រូប​នេះ​បង្ហាញ​អារម្មណ៍​ពិត​ថា ​ពេញ​ចិត្ត​ខ្សែ​ភាពយន្ត​ភាគ​"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ពេញ​បេះ​ដូង​គ្មាន​លាក់​លៀម​សូម្បី​បន្តិច​ ដោយ​សារ​តែ​សាច់​រឿង​ទាំង​មូល​ប្រទាក់​ក្រឡា​គ្នា​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ខុស​ប្លែក​ពី​រឿង​មុន​ៗ​ធ្លាប់​សម្ដែង​កន្លងមក។ ពិសេស​ត្រង់​ឈុត​ឆាក​វាយ​ប្រហារ​លោក ហ៊ាន​ធានា​ថា មិន​ចាញ់​កុន​បរទេស​ឡើយ។

លឹម ជាឡាយ ថា៖" សូម្បី​តែ​ពួក​ម៉ាក់​ខ្ញុំ ​ក៏​និយាយ​សរសើរ​ថា​ ខ្ញុំ​សម្ដែង​រឿង​ ​"ថ្ងៃមុនស្អប់ ថ្ងៃ​នេះស្រឡាញ់" មិន ខុស​ពី​តួ​ហុង​កុង​ទាំង​ការ​ប្រើប្រាស់​ទឹកមុខ​ និង​សកម្ម​ភាព​វាយ​ប្រហារ​ជាដើម។ ខ្ញុំ​សូម​​អរគុណ​ដល់​បង​ ហ្សង់ បង​ ធីតា ខ្លាំង​ណាស់​ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​សម្ដែង​រឿង​មួយ​នេះ ចង់​ប្រាប់​ទៅ​បង​ ម៉ីសន សុធារី ដែរ​ថា ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ស្នា​ដៃ​និពន្ធ​របស់​បង"។

"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ជា​រឿង​ប្រលោម​លោក​របស់​អ្នក​និពន្ធ ​ម៉ីសន សុធារី ដែល​មាន​អ្នក​ចូល​អាន​យ៉ាង​ច្រើន​លើស​លុប។ ស្ថានីយ​ទូរទស្សន៍ PNN បាន​ប្រកាស​ថា ខ្លួន​បាន​សិទ្ធិ​លើ​ប្រលោម​លោក​មួយ​នេះ​ កាលពី ខែ ធ្នូ ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មីៗ ដើម្បី​យក​មក​ផលិត​ជា​ខ្សែភាពយន្ត​ភាគ​រស់​រវើក​ ចំនួន​៤០​ភាគ។

កុន​ភាគ​នេះ ប្រហែល​ជា​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​២០១៨​ដែល​ចោម​ព័ទ្ធ​ទៅ​ដោយ​ភាព​យន្ត​ល្អ​ៗ​ជា​ច្រើន​ដូច​ជា ​កូន​ពស់​កេង​កង ​ឆន្ទា​ និង​ កន្ទោង​ខៀវ​និង​រឿង​ជា​ច្រើន​ទៀត​ដែល​សុទ្ធ​រឿង​ធំ​ប្រចាំ​ស្ថានីយ៍​នីមួយៗ។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់