• 2018-07-05 07:05:00
  • ភាពយន្ត

តួ "Black Widow” ត្រូវ​គេ​រិះ​គន់​ក្រោយ​យល់​ព្រម​សម្ដែង​ជា​តួអង្គ​ប្ដូរ​ភេទ​ក្នុង​រឿង​ថ្មី

  • 2018-07-05 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​តារា​សម្ដែង​ Scarlett Johansson ដែល​មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​របស់​នាង​ជា​តួអង្គ Black Widow នៅ​ក្នុង​ភាពយន្ត​ផ្សេងៗ​របស់​ Marvel ត្រូវ​បាន​គេ​រិះ​គន់​ដោយ​សម្ដែង​ជា​តួអង្គ​ឯក​នៅ​ក្នុង​រឿង "Ghost in the Shell” ពេល​នេះ​នាង​ត្រូវ​គេ​រិះ​គន់​ម្ដង​ទៀត​ហើយ​ បន្ទាប់​ពី​យល់​ព្រម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ថ្មី​មួយ។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​សារព័ត៌មាន Deadline បាន​ប្រកាស​ពី​ព័ត៌មាន​ ដែល​ផលិតកម្ម​ New Regency បាន​ឈ្នះ​ការ​ដេញ​ថ្លៃ​ដើម្បី​យក​សិទ្ធិ​ថត​រឿង "Rug & Tug” ដែល​និយាយ​ពី​ហេតុការណ៍​ពិត​របស់ Dante Tex Gill។ Gill គឺ​ជន​ម្នាក់​​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​នៅ​ទីក្រុង Pittsburgh ចន្លោះ​ទសវត្ស​ទី ៧០​ និង​៨០​ ក្នុង​ការ​បើក​អាជីវកម្ម​ ម៉ាស្សា​និង​សេវាកម្ម​​ផ្លូវ​ភេទ។ តារា​សម្ដែង Scarlett ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​ដើរ​តួ​ជា Gill ជា​ស្រី​កែ​ភេទ​ជា​ប្រុស​ ដែល​មាន​ឈ្មោះ​ពិត​ថា Lois Jean Gill។

គ្រាន់​តែ​បាន​ឮ​ដំណឹង​នេះ​ភ្លាម មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​នូវ​ជម្រើស​នេះ​ទេ ដោយ​ចាប់​ផ្ដើម​បញ្ចេញ​យោបល់​ពេញ​បណ្ដាញ​សង្គម Twitter។ ពួក​គេ​យល់​ថា Scarlett គឺ​ជា​មនុស្ស​ស្រី​ធម្មតា​ ដែល​កំណត់​ថា​ជា​ភេទ​ស្រី​ពី​ធម្មជាតិ​ (cisgender woman) មិន​សម​នឹង​សម្ដែង​ជា​តួអង្គ​ស្រី​ធ្វើ​ជា​ប្រុស​នោះ​ទេ។ ប៉ុន្តែ​ការ​រិះ​គន់​នេះ​ត្រូវ​ខាង​តំណាង​របស់ តារា​រូប​នេះ​ឆ្លើយ​បក​វិញ​ថា "អ្នក​រិះ​គន់​ទាំង​នោះ​គួរ​តែ​ក្រឡេក​មើល​តារា​សម្ដែង​ដូច​ជា Jeffrey Tambor, Jared Leto និង Felicity Huffman សុទ្ធ​តែ​ធ្លាប់​សម្ដែង​ជា​តួអង្គ​ប្រុស​តែង​ខ្លួន​ធ្វើ​ស្រី។"

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​នៅ​តែ​ព្យាយាម​បញ្ឈប់​នៅ​សកម្មភាព​នេះ ដោយ​ចង់​ឲ្យ​តួអង្គ​កែ​ភេទ​ពិត​ប្រាកដ​មក​សម្ដែង​ជា​តួអង្គ​ដែល​សាក​សម​ ដោយ​មិន​គិត​អំពី​ការ​ជ្រើស​រើស​តែ​តួ​អង្គ​ល្បី​ខ្លាំង​នោះ​ទេ៕

​​

ប្រភព៖ popsugar ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់