
- អាទិត្យ, 15 កក្កដា 2018 07:20
- ភាពយន្ត
The Rock នៅមិនទាន់ច្បាស់ពីរឿង "Fast and Furious 9” ប៉ុន្តែមានគម្រោងរឿងថ្មី១
- អាទិត្យ, 15 កក្កដា 2018 07:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
The Rock នៅមិនទាន់ច្បាស់ពីរឿង "Fast and Furious 9” ប៉ុន្តែមានគម្រោងរឿងថ្មី១
ចន្លោះមិនឃើញ
គិតមកត្រឹមពេលនេះ ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការចូលរួមសម្ដែងភាពយន្ត "Fast and Furious 9” របស់តារាសម្ដែង Dwayne Johnson គឺនៅមានភាពស្រពិចស្រពិលនៅឡើយ។ នេះហើយជាមូលហេតុធ្វើឲ្យ កាលបរិច្ឆេទនៃការដាក់បញ្ចាំងនេះមានការផ្លាស់ប្ដូរ ពីថ្ងៃទី១៩ខែមេសាឆ្នាំ ២០១៩ ទៅជា ថ្ងៃទី១០ខែមេសាឆ្នាំ ២០២០ជំនួសវិញ។
ចំណែកធំមួយនៃការពន្យារពេលនេះគឺដោយសារតែ ភាពយន្តថ្មីដកស្រង់ចេញពីសែស្រឡាយ "Fast and Furious” គឺ "Hobbs and Shaw” សម្ដែងដោយ Dwayne Johnson និង Jason Statham កំពុងតែស្ថិតនៅក្នុងដំណើរការផលិត ហើយគ្រោងដាក់បញ្ចាំងនៅថ្ងៃទី ២៦ខែកក្កដាឆ្នាំ ២០១៩។ ដូច្នេះអ្នកគាំទ្រជាច្រើនកំពុងតែចង់ដឹងថា តើ Dwayne នឹងបង្ហាញខ្លួននៅក្នុងរឿង "Fast and Furious 9” ឬយ៉ាងណា?
កាលពីថ្ងៃព្រហស្បតិ៍ តារារូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយដើម្បីផ្សព្វផ្សាយរឿង "Skyscraper” ហើយក៏បាននិយាយជុំវិញរឿងនេះថា "ខ្ញុំមិនទាន់ច្បាស់នៅឡើយទេ"។ លោកបន្ថែមថា "ចំពោះពេលនេះខ្ញុំគ្រាន់តែដឹងថា គេកំពុងតែរៀបចំនិពន្ធសាច់រឿង"។ គូសបញ្ជាក់ដែរថា តារាមាឌឌាំងនេះក៏មានជម្លោះខ្លះៗជាមួយដៃគូសម្ដែង Vin Diesel និង Tyrese Gibson ផងដែរ៕