• 2018-07-25 08:00:00
  • ភាពយន្ត

Tom Cruise ចំណាយ​ពេល​មួយ​ឆ្នាំ​កន្លះ​ដើម្បី​រៀន​បើក​ឧទ្ធម្ភាគចក្រ​ក្នុង​រឿង​ “MI6”

  • 2018-07-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Tom Cruise ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តារា​មួយ​រូប​ដែល​លះ​បង់​បំផុត​ដើម្បី​ ថត​ឈុត​ឆាក​ក្នុង​ភាពយន្ត​ដែល​ខ្លួន​សម្ដែង។ ក្នុង​នាម​ជា​តារា​ល្បី​មួយ​រូប​ខាង​ភាពយន្ត​វាយ​តប់​ បាញ់​ប្រហារ តារា​រូប​នេះ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភាពយន្ត​លោក​ភ្ញាក់​ផ្អើល​ជា​និច្ច​ទោះ​បី​ជា​មាន​វ័យ ៥៦​ឆ្នាំ​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ទី ២៤​ខែ​កក្កដា​ តារា​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​​ "The Tonight Show Starring Jimmy Fallon” ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់​ខ្លួន "Mission: Impossible Fallout” ឬ "MI6”។ នៅ​ក្នុង​កម្មវិធី​នោះ​ លោក​បាន​និយាយ​ពី​បទ​ពិសោធន៍​សម្ដែង​ ក៏​ដូច​ជា​ការ​លំបាក​ផ្សេងៗ​។

ភាពយន្ត​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​កាល​ពី​ ខែ​មេសា​ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ខែ​មិនា​ឆ្នាំ ២០១៨ ក៏​ប៉ុន្តែ​ដំណើរ​ការ​ថត​នេះ​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ។ Tom បាន​បញ្ជាក់​ថា​លោក​បាក់​ឆ្អឹង​ជើង​ដើម្បី​ថត​ឈុត​មួយ​ក្នុង​សាច់​រឿង គឺ​លោត​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ទៀត​។ អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​បំផុត​នោះ​គឺ លោក​ចំណាយ​ពេល​ដល់​ទៅ ១​ឆ្នាំ​កន្លះ​ដើម្បី​រៀន​បើក​បរ​ ឧទ្ធម្ភាគចក្រ​ក្នុង​ឈុត​មួយ​នៃ​សាច់​រឿង។ គូស​បញ្ជាក់​ថា​លោក​បាន​រៀន​បើក​បរ​ មុន​ពេល​ដំណើរ​ការ​ថត​ជា​ផ្លូវ​ការ​។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់