• 2018-09-03 04:02:03
  • ភាពយន្ត

ប៊ឺរី សារភាពត្រង់ៗ ពេញចិត្តឈុតលើគ្រែជាមួយ សាឡាត់ ស្រីឡាង

  • 2018-09-03 04:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សង្ហា​ ប៊ឺរី បាន​សារភាព​ត្រង់​ៗ​ថា​ លោក​ពិត​ជា​​ពេញ​​ចិត្ត​​ឈុត​គេង​នៅ​លើ​​​គ្រែ​ក្នុង​រឿង​"ថ្ងៃមុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់​" ជាមួយ​ សាឡាត់ ស្រីឡាង ខ្លាំង​ណាស់​ដល់​ថ្នាក់​ធ្វើ​ឲ្យ​រូប​គេ​មិន​អាច​បំភ្លេចបាន។

សកម្មភាពថតរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់"

ប៊ឺរី ថា៖" ឈុត​ដែល​ល្អ​សើច​ និង​ធ្វើ​ឲ្យ​​ខ្ញុំ​ពេញ​ចិត្ត​នោះ ​ត្រង់​តួ​ស្រី( សាឡាត់ ស្រីឡាង) អស់​កម្លាំង​​ហើយ​ចូល​មក​គេង​ក្នុង​បន្ទប់​​ខ្ញុំ ដល់​ពេល​ខ្ញុំ​មក​ពី​ធ្វើ​ការ​​អស់​កម្លាំង​ដែរ​ក៏​ឡើង​មក​គេង​នៅ​លើ​គ្រែ​ជាមួយ​គ្នា។ នៅ​ពេល​ហ្នឹង​ខ្ញុំ​អត់​បាន​ដឹង​ថា គាត់​នៅ​ក្នុង​បន្ទប់​ខ្ញុំ​ទេ ដល់​ពេល​គាត់​គេង​លក់​បោះ​ដៃ​មក​លើ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ភ្ញាក់​ធាក់​គាត់​ធ្លាក់​ពីលើ​គ្រែ"។

នៅ​ក្នុង​ឈុត​ឆាក​សម្ដែង​លើ​​គ្រែ​​រវាង​តួ​ឯក​ប្រុស​ស្រី​ទាំង​ពីរ​ មិន​បាន​ធ្វើ​អ្វី​​គ្នា​ទេ គ្រាន់​តែ​ប្រកែក​​ពាក្យ​សម្ដី​​បន្តិច​បន្តួច ដោយ​មិន​ដឹង​ថា​ ស្រីឡាង ចូល​ក្នុង​បន្ទប់​​ខ្លួន​ តាំង​ពី​ពេល​ណា។ ឯ​​ នាង វិញ​ក៏​មាន​ការ​ងឿង​ឆ្ងល់​ដូច​គ្នា ហេតុ​អ្វី​ត្រូវ​មក​គេង​ក្នុង​បន្ទប់​​ជាមួយ​លោក។

សកម្មភាពថតរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់"

ចាប់​តាំង​ពី​ចេញ​ថត​រឿង​"ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់" ឈុត​ឆាក​ ប៊ឺរី ប៉ះ​គ្នា​ជាមួយ សាឡាត់ ស្រីឡាង មក​ដល់​ពេល​នេះ​ដំណើរ​ការ​បាន​ ៥០ ភាគរយ​ហើយ។ គ្រប់​ប្លង់​​សម្ដែង​​​​ក្នុង​រឿង​នេះ​លោក ពេញ​ចិត្ត​ទាំង​អស់​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ប្រទាក់​ក្រឡា​គ្នា​បាន​ល្អ គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ដល់​អ្នក​និពន្ធ​ភាព​យន្ត​ភាគ​មួយ​នេះ។

​"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ជា​រឿង​ប្រលោម​លោក​របស់​អ្នក​និពន្ធ ​ម៉ីសន សុធារី ដែល​មាន​អ្នក​ចូល​អាន​យ៉ាង​ច្រើន​លើស​លុប។ត្រៀម​​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN និង​នៅ​លើ Soyo App ដែល​ទទួល​បាន​សិទ្ធិ​ផ្សាយ​រឿង​ភាគ​ធំ​បង្អស់​របស់ PNN​ ក្នុង​ពេល​ឆាប់ៗ​នេះ។

សកម្មភាពថតរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់"

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់