- 2018-09-04 07:53:46
- ភាពយន្ត
សុខ ចាន់ផល ប្រាប់គន្លឹះងាយៗ ស្រាយការជាប់គាំងគំនិតពេលតែងនិពន្ធរឿង
- 2018-09-04 07:53:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ចាន់ផល ប្រាប់គន្លឹះងាយៗ ស្រាយការជាប់គាំងគំនិតពេលតែងនិពន្ធរឿង
ចន្លោះមិនឃើញ
ពេលតាំងចិត្តគិតលើការតែងនិពន្ធ តែក៏ជាប់គាំង ដោះស្រាយមិនចេញ ឬក៏រកបន្តតែងនិពន្ធទៅមុខមិនរួចទៀតនោះ ជាបញ្ហាដែលអ្នកនិពន្ធ ឬក៏មនុស្សទូទៅតែងជួបប្រទះ ទោះបីជាបុគ្គលនោះមានភាពជោគជ័យហើយក៏ដោយ ក៏អាចជួបស្ថានភាពលំបាកបែបនេះ ហើយគិតចង់បោះបង់ចោល។
ស្ថិតក្នុងកាលៈទេសៈបែបនេះ លោក សុខ ចាន់ផល អ្នកនិពន្ធរឿង «សង្សារ ១៤ ថ្ងៃ» និង «មនោសញ្ចេតនា» ដែលមានការគាំទ្រនោះ ក៏ធ្លាប់ទទួលរងនូវសម្ពាធ និងឆ្លងកាត់ពេលវេលាដែលពិបាកៗ រហូតចង់បោះបង់ការងារតែងនិពន្ធ។ យ៉ាងណាក្តី លោក បានស្វែងយល់ពីបញ្ហាទាំងនេះ ហើយទទួលបាននូវគំនិតថ្មីៗ មួយចំនួន សម្រាប់ចែករំលែកជាមួយប្រិយមិត្ត ទោះក្នុងការងារណាក៏ដោយ ក៏អាចយកមកពិចារណាបាន។
១៖ បើជួបនឹងផលលំបាក រកនឹកអ្វីមិនឃើញ ហើយនិងមានសម្ពាធការងារនោះ ត្រូវចេះសម្រាកចិត្ត តាំងសមាធិបន្តិចក្រោយមកចាំបន្ត តែកុំបោះបង់។ ការតែងនិពន្ធជាក់ស្ដែងត្រូវការអារម្មណ៍មកធ្វើការច្រើនមែន ដូចនេះត្រូវរៀនបន្ធូរអារម្មណ៍របស់ខ្លួនឯងហើយ បន្តការងារជាថ្មីទៀត។ មិនត្រូវអស់សង្ឃឹមងាយៗនោះទេ។
២៖ ត្រូវចេះបណ្ដោយពេលវេលាឱ្យទៅមុខ កុំព្យាយាម ប្រឆាំងនឹងវា ដែលនាំឱ្យកើតក្ដីក្រោធខឹង ឆេវឆាវ ដែលនាំឱ្យកើតការសម្រេចចិត្តខុស។ ត្រូវចេះគិតពិចារណារកចំណុចដោះស្រាយកុំបណ្ដោយតាមបញ្ហា ហើយត្រូវបោះបង់គោលបំណងព្រោះតែចិត្តអ្នកមិនស្ងប់នោះឡើយ។ អ្នកនិពន្ធ អាចឈប់សម្រាកពីការសរសេរ តែមិនត្រូវបោះបង់ហើយឈប់គិតនោះទេ។
៣៖ ស្វែងរកគន្លឹះដោះស្រាយបញ្ហា ជាក់ស្ដែងបញ្ហាដែលអ្នកគិត វាអាចមិនមែនជាបញ្ហានោះទេ វាគ្រាន់តែជាស្ថានការណ៍មួយដែលអ្នកមិនអាចទទួលយកបាន ហើយជួនកាលស្ថានការណ៍នោះខ្លួនអ្នកជាអ្នកបង្កើតវាឡើង ដូចនេះត្រូវចេះស្ងប់អារម្មណ៍ តាំងស្មារតី ឱ្យបានមូល រួចបន្តការងារទៅមុខទៀត។
៤៖ គ្រប់បញ្ហា សុទ្ធតែអាចដោះស្រាយបាន ដូចនេះត្រូវចេះធ្វើចិត្តមានសុទិដ្ឋិនិយម ជឿជាក់ថា ពេលវេលានឹងកន្លងផុតទៅមុខ មនុស្សយើងនឹងអាចផ្លាស់ប្តូរ ហើយបន្តការងារដែលខ្លួនស្រលាញ់ជាបន្តទៅទៀត៕