
- 2018-09-07 02:55:23
- ព័ត៌មាន
ក្រោយស្ងាត់ពីសិល្បៈ វ៉ាង ស្រីណូ ប្រកាសរឿងគួរឲ្យភ្ញាក់ផ្អើល
- 2018-09-07 02:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយស្ងាត់ពីសិល្បៈ វ៉ាង ស្រីណូ ប្រកាសរឿងគួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ក្រោយស្ងប់ស្ងាត់ពីសិល្បៈអស់មួយរយៈធំឥឡូវតារាសម្ដែង វ៉ាង ស្រីណូ បានប្រកាសនៅលើបណ្ដាញទំនាក់ទំនងសង្គមថា៖"ជប់លៀងព្រោះមួយអាទិត្យទៀត ដល់ថ្ងៃទៅអាមេរិកវិញហើយ អ៊ីចឹងសប្បាយជុំបងប្អូនឲ្យហើយ ហើយក៏ជប់លៀងលាភាពនៅក្រមុំដែរ"។
សាររៀបរាប់ខាងលើ បានធ្វើឲ្យមហាជនទាំងក្នុងនិង សិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគិតថា ប្រហែលជា វ៉ាង ស្រីណូ រៀបការជាមួយអាណិកជនខ្មែរអាមេរិកក្នុងពេលឆាប់នេះហើយ ទើបនាង បង្ហោះសារបែបនេះ។
ជុំវិញរឿងរ៉ាវ វ៉ាង ស្រីណូ ប្រកាសជប់លៀងលាភាពនៅលីវនេះដែរ សាមីខ្លួនមិនអាចទាក់ទងបានទេ ដោយលេខទូរស័ព្ទដែលនាង ធ្លាប់ប្រើមិនអាចទាក់ទងបានទេ៕
រូបថត៖ពីហ្វេសប៊ុក វ៉ាង ស្រីណូ