• 2018-10-12 06:24:36
  • ភាពយន្ត

ឡើងព្រឺសម្បុរ ស្តាប់សំឡេង លាង សុផាឡែន ក្នុងចម្រៀងភាពយន្តខ្នាតធំមួយនេះ

  • 2018-10-12 06:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ឡើង​រណ្ដំ​ជាមួយ​សាច់រឿង​និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ ក្នុង​បទ «ធ្មប់» ស្ដាប់​ហើយ​នឹង​ព្រឺ​សម្បុរ​មិន​ខាន​ជាមួយ​ម្ចាស់​សំឡេង​យ៉ាង​គ្រលួច កញ្ញា លាង សុផាឡែន។

កញ្ញា លាង សុផាឡែន

បទចម្រៀង «ធ្មប់» ក៏​ជា​ការ​តាក់តែង​និពន្ធ​ដោយ​យុវជន​វ័យក្មេង ស្វាយ លីម៉េង​ ដែល​ជា​អ្នកនិពន្ធ​វ័យ​ក្មេង​ម្នាក់​កំពុង​សាង​ស្នាដៃ​តែង​និពន្ធ​ចម្រៀង​រឿង​ប្រលោម​លោក​និង​សាច់​រឿង​ភាពយន្ត​។ ជាពិសេស​ ស្វាយ លីម៉េង​ ក៏​បាន​ចូល​រួម​បង្កើត​រឿង​ធ្មប់ ដូចជា​ការ​តែង​និពន្ធ​ស្រាវជ្រាវ​ប្រវត្តិ​សិល្បៈ ​មន្តអាគម និង​​សរសេរ​អត្ថបទ​ភាពយន្ត​រឿង​ «ធ្មប់»​នេះ​ឡើង ជាមួយ​លោក ហ៊ុយ យ៉ាឡេង ហៅ​មាតុ ចក្រ។

ទស្សនាវីដេអូចម្រៀង «ធ្មប់» ច្រៀងដោយ កញ្ញា លាង សុផាឡែន នៅទីនេះ៖

បើ​តាម​ការ​លើ​ឡើង​ ឬ Comment របស់​អ្នក​គាំទ្រ​រាប់ពាន់​អ្នក​ដែល​បាន​ទស្សនា​រឿង «ធ្មប់» ក្នុង​រោង​ភាពយន្ត​កាល​ពី​ដើម​ឆ្នាំ ២០១៨នេះ បាន​ឱ្យ​ដឹង​ថា​កុន​មួយ​រឿង​នេះ មាន​កម្រិត​គុណ​ភាព​សាច់រឿង សំឡេង និង​រូបភាព​ល្អ​លើស​ពី​ការ​រំពឹង​ទុក និង​សមរម្យ​ឱ្យ​ចំណាយ​ថវិកា​ទស្សនា​កម្សាន្ត​ និង​ចែក​រំលែក​បន្ត។ នេះ​យោង​តាម​ការ​អះអាង​របស់​លោក ហ៊ុយ យ៉ាឡេង ម្ចាស់​ផលិតកម្ម និង​អ្នកដឹកនាំ​រឿង​ «ធ្មប់»។

ដំណឹង​ល្អ​មួយ​ទៀត​នោះ រឿង «ធ្មប់» ក៏​មាន​វត្ត​មាន​ឡើង​វិញ​នៅ​លើ App Soyo ដែល​ប្រិយមិត្ត​គ្រប់​គ្នា​អាច​ទស្សនា​បាន​ដោយសេរី ដោយ​មិន​ចាំបាច់​មក​រោង​ភាពយន្ត ពិសេស ប្រិយ​មិត្ត​តាម​ខេត្ត អាច​សាកល្បង​ទស្សនា​បាន​។

រឿង «ធ្មប់» នាំមកជូនដោយ​ Smart មានតែមួយគត់លើ Soyo។ ទស្សនារឿង «ធ្មប់» ជុំគ្រួសារដោយគ្រាន់តែ Download App Soyo តាម Link ខាងក្រោម៖

https://soyo.sabay.com/

ទស្សនាវីដេអូ Trailer រឿង «ធ្មប់» នៅទីនេះ៖

អត្ថបទ៖ Sunny

មតិយោបល់