• 2018-10-14 03:07:21
  • ភាពយន្ត

Pope ទម្លាយរឿងហួសចិត្ត និង​ចៃដន្យមួយទាក់ទងរឿងថ្មីថតជាមួយ​ Bella

  • 2018-10-14 03:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​មិន​តចិ​ទេ​នាំ​គ្នា​ភ្ញាក់​ផ្អើល​នឹង​វត្តមាន​ជុំ​គ្នា​ជាម្ដង​ទៀត​របស់​ តារា​សម្ដែង​ Pope Thanawat និង​ Bella Ranee ក្នុង​រឿង​ភាគថ្មី​ ក្រោយ​ឃើញ​ពួកគេ​ថត​រូបភាព​សម្រាប់​ដាក់​ក្នុង​រឿង។

មាន​វត្តមាន​ក្នុង​កម្មវិធី​របស់​ផលិតផល​កាហ្វេ​មួយ​កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​តុលា​ កំលោះ​សង្ហា​ Pope Thanawat បាន​ទម្លាយ​រឿង​ខ្លះ​ទាក់ទង​នឹង​ភាពយន្ត​ភាគ​ថ្មី​មាន​ចំណងជើង​ថា​ "Roy Leh Manya” ជាមួយ​ Bella។ មុន​ពេល​មក​ថត​រូប​ជាមួយ​គ្នា​ Pope ទម្លាយរឿងភ្ញាក់​ផ្អើល​មួយថា​ខ្លួន​ពិត​ជាមិនដឹង​ តួ​ឯក​ស្រី​ដែល​លោក​ត្រូវ​ចាប់​ដៃគូជា​អ្នកណា​នោះទេ ព្រោះ​ក្រុម​ការងារ​មិនទាន់​បញ្ជាក់​ច្បាស់។ ប៉ុន្តែ​ដល់​ថ្ងៃ​មក​ថត​ ទើបដឹង​ថា​ជា​ Bella ដៃគូចាស់ដ៏​ស័ក្ដិសមដដែល។

ជាក់ស្ដែង​ផលិតករ​ភាពយន្ត​របស់​ប៉ុស្តិ៍លេខ​ ៣​ថៃ​ Nook Jariya បាន​គិត​គូរ​រួច​ជាស្រេច​ថា​ តួ​ឯក​ដែល​ស័ក្ដិ​សម​នឹង​រឿង​ថ្មី​នេះ​ គ្មាន​អ្នកណា​ក្រៅ​ពី​ Pope និង​Bella ទេ។ ដោយសារ​តែ​ការ​សម្ដែង​ដ៏​ស៊ីសង្វាក់​គ្នា​ ព្រម​ទាំង​រូប​សម្បត្តិ​ បូក​រួម​នឹង​ការ​គាំទ្រ​របស់​មហាជន​មក​លើ​ពួកគេ​មាន​ចំនួន​ច្រើន​បែប​នេះ​ហើយ​ ទើប​តារា​ប្រុសស្រី​ទាំង​ ២​មាន​ឱកាសចាប់​ដៃ​គូ​ជាថ្មី​ក្នុង​រឿង​នេះ​ និង​រឿង​ផ្សេងៗទៀត​ដែល​នឹង​ត្រៀម​ថត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់