• 2018-10-18 02:08:14
  • ភាពយន្ត

សុខ ចាន់ផល បង្កើតស្នាដៃភាពយន្តខ្នាតធំលើកដំបូង​ ក្រោយ​ជោគជ័យ​ភាពយន្ត​ខ្នាត​ខ្លី​

  • 2018-10-18 02:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំនួរ៖ គិតដល់ការផលិតភាពយន្តខ្នាតធំ ចាយលុយខ្ទង់ម៉ឺនដុល្លារ បញ្ចាំងក្នុងរោងភាពយន្ត ទស្សនិកជនខ្លះ​មិនទាន់បាន​ទៅទស្សនាផង រិះគន់ចុះឡើង មួយអាទិត្យក្រោយក៏ធ្លាក់ចេញពីតារាបញ្ចាំងនៅលើរោងភាពយន្ត ព្រោះគ្មាន​អ្នកទស្សនា ហេតុអ្វីបានជាលោក នៅតែចំណាយថវិកា​ដើម្បី​ផលិតភាពយន្តរឿង «សង្សា១៤ថ្ងៃ» ដែលចំណាយខ្ទង់ម៉ឺនដុល្លាបែបនេះ?

លោក សុខ ចាន់ផល

លោក សុខ ចាន់ផល ឆ្លើយតបមកវិញយ៉ាងខ្លីថា៖ «ដោយក្តីស្រលាញ់ ហើយប្រហែលធ្វើរឿងហ្នឹងហើយក៏ឈប់​ធ្វើ​ទៀត​។ ព្រោះថា ក្នុងឆាកជីវិតមនុស្សយើងតែងមានអារម្មណ៍បែបនេះ គឺតណ្ហាចង់ធ្វើរឿងអ្វីមួយឱ្យបាន»។ អ្នក​និពន្ធរឿងប្រលោមលោក និងបទចម្រៀងរាប់ពាន់បទ ក្នុងផលិតហង្សមាសជាច្រើនឆ្នាំរូបនេះ បន្តថា ជាក់ស្តែង​លោកតែងមានគំនិតបង្កើតខ្សែវីដេអូភាពយន្ត ដើម្បីអប់រំ និងមានមនោសញ្ចេតនាជ្រាលជ្រៅ ដើម្បីបង្កើតជា​ពុទ្ធិសម្រាប់អ្នកទស្សនា រៀនសូត្រផង ទទួលបានភាពរីករាយជាមួយគ្នាផង។

លោក សុខចាន់ផល និងអ្នកគាំទ្រ

ការផលិតភាពយន្តជាការលំបាក ហើយចំណាយច្រើនលើសពីការរំពឹងទុកទៅទៀត បើអ្នកមិនធ្លាប់សាកល្បងអ្នក​នឹង​មិន​អាច​យល់​ពី​ការលះបង់របស់ផលិតករ ក្រុមការងារផលិតភាពយន្តម្តងឡើយ នេះបើតាមលោក សុខ ចាន់ផល​ ឧទាន។ ក្រៅពីទទួលបានរស់ជាតិ និងមេរៀន​ជាច្រើន​ពេលផលិតភាពយន្ត អ្នកនិពន្ធសុភាពរាបសាររូប​នេះបន្ត​ថា​ ការផលិតភាពយន្ត​ជា​ការ​កសាង​ប្រវត្តិសាស្រ្តមួយ​សម្រាប់បន្សល់ទុកដល់​មនុស្សជំនាន់ក្រោយ។

រូបភាពស្រីនិច្ច ក្រៅឆាកថតរឿង សង្សារ ១៤ថ្ងៃ

លោក សុខ ចាន់ផលបន្តទៀតថា ជាក់ស្ដែង​អាចថាមកពីលោកញៀណញាម និងភាពជោគជ័យ​នៃភាពយន្តខ្នាតខ្លីមួយ​ដែល​រូបលោក និងក្រុមការងារផលិតទៅ​ទទួលបានការទស្សនារហូតដល់រាប់លានដងទស្សនា​លើបណ្តាញសង្គមកាលពីឆ្នាំ ២០១៧ គឺរឿង «កាបូបលុយ»។ លើសពីនេះទៀត ក៏មានការ​លើកឡើងពីថ្នាក់ដឹកនាំ អ្នកគាំទ្ររាប់ពាន់ រាប់ម៉ឺននាក់ដែលចែករំលែក និង Comment គាំទ្រឱ្យផលិតភាពយន្តបែបអប់រំប្រភេទនេះជាច្រើនទៀត។

ឈុតក្រៅឆាក រឿង សង្សារ ១៤ ថ្ងៃ

ភាពជោគជ័យ នៃការផលិត​ភាពយន្តបែប​អប់រំកម្សាន្ត មនោសញ្ចេតនាជ្រាលជ្រៅបែបនេះហើយ ជាធ្នាក់មួយទៀតធ្វើឱ្យរូបលោក​គិត​ក្នុងឆាកជីវិតមាន​តែម្តង លោកត្រូវតែ​ផលិតភាពយន្តខ្នាតធំឱ្យបានម្តង។ ទោះជាដឹងថាខាត់ក៏មិនខ្លាច នេះបើតាមការបញ្ជាក់ដោយ​ក្តីរីករាយរបស់លោក សុខ ចាន់ផល៕

ទស្សនារឿង «កាបូបលុយ» និពន្ធ និងផលិតដោយលោក សុខ ចាន់ផល ខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់