• 2018-10-26 04:45:00
  • ភាពយន្ត

រក​ឃើញ​ភាពយន្ត​ខ្មែរ​សហការ​ផលិត​ជាមួយ​ផលិតករ​ថៃ​តាំងពីឆ្នាំ​១៩៧០ រូបភាពនៅច្បាស់ល្អ

  • 2018-10-26 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​បាន​ឮ​និង​ទស្សនា​វីដេអូ​ចម្រៀង​បទ «ស្នេហ៍​ឆ្លង​វេហាស៍» ដែល​ច្រៀង​រួមគ្នា​ដោយ លោក ស៊ីន ស៊ីសាមុត និងលោកស្រី ឌី សាវ៉េត ក៏ជាចម្រៀងដើមរបស់ថៃ ចំណងជើង รักข้ามขอบฟ้า Ruk Kham Khop Fa ដែលមានអត្ថន័យដូចគ្នា។

ឈុតក្នុងរឿង «ជីវិតផ្សព្វព្រេង»

បទចម្រៀងនេះត្រូវបានដាក់ក្នុងរឿង «ជីវិតផ្សងព្រេង» ដែលជាខ្សែភាពយន្តរបស់ប្រទេសកម្ពុជា ថតរួមជាមួយនិងប្រទេសថៃ ដែលសម្តែងដោយលោក សម្បត្តិ មេថានី និង លោកស្រី ឌីសាវ៉េត ក្នុងឆ្នាំ១៩៧០ ក្នុងឈុតមួយដែល តួស្រីក្នុងរឿង ដែលសម្ដែងដោយអ្នកស្រី ឌីសាវ៉េត ចាកចេញពីប្រទេសកម្ពុជាដើម្បីស្វែងរកឪពុក ហើយក៏បានជួបជាមួយ សម្បត្តិ មេថានី ដែលជាតួប្រុសជនជាតិថៃ។

ឈុតក្នុងរឿង «ជីវិតផ្សព្វព្រេង»

បើតាមការបញ្ជាក់របស់សាក្សីរស់ម្នាក់ដែលបានទស្សនាភាពយន្តនេះនៅប្រទេសថៃផ្ទាល់បានប្រាប់ឱ្យដឹង បទចម្រៀងមួយនេះជាការតែងនិពន្ធដោយអ្នកនិពន្ធជនជាតិថៃសម្រាប់ដាក់ក្នុងសាច់រឿង «ជីវិតផ្សព្វព្រេង» ដែលជាស្នាដៃរួមផលិតរវាងផលិតករខ្មែរ និងថៃ ទើបបទចម្រៀងនេះអាចមានលំនាំ និងអត្ថន័យដូចគ្នា និងមានសិទ្ធប្រើប្រាស់ជារួមទាំងកម្ពុជា ទាំងថៃ។

ឈុតក្នុងរឿង «ជីវិតផ្សព្វព្រេង»

បច្ចុប្បន្នវីដេអូភាពយន្ត «ជីវិតផ្សងព្រេង» ត្រូវបានក្រុម ព្រះសុរិយា រកឃើញនៅប្រទេសថៃ​ ថ្មីៗនេះ ជាលក្ខណៈវីដេអូពេញ និងមានរូបភាពច្បាស់ស្អាតអាចយកមកផ្សព្វផ្សាយឡើងវិញបាន។ នេះបើតាមការបញ្ជាក់របស់ លោក រិន ឆោមវិរៈ សមាជិកក្រុម ព្រះសុរិយា៕

ចង់ដឹងថារឿង «ជីវិតផ្សងព្រេង» មានលក្ខណៈបែបណា ប្រិយមិត្តអាចទស្សនាវីដេអូខ្លីខាងក្រោមនេះ៖

ចម្រៀង «ស្នេហ៍ឆ្លងវេហាស៍» ជាភាសាខ្មែរ

អត្ថបទ៖ Sunny

មតិយោបល់