• 2018-10-30 06:48:54
  • ភាពយន្ត

មហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា ប្រកាសរឿងចូលរួមប្រកួត ៤០ ចំណងជើង

  • 2018-10-30 06:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្លី ៤០ ចំណង​ជើង​ផលិត​ដោយ​ផលិតករ​ខ្មែរ​វ័យក្មេង ត្រៀម​ប្រកួត​ពាន​រង្វាន់ ទឹកប្រាក់​ចំនួន ១២ លាន​រៀល ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី២ ដែល​រៀប​ចំ​ដោយ​នាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​។

Poster កម្មវិធីមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា

តាមរយៈប្រធាននាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ លោក ប៉ុក បុរក្ស ប្រាប់ឱ្យដឹងថា ស្នាដៃភាពយន្តខ្លីចំនួន៤០ចំណងជើង បានផលិតឡើងប្រកបដោយការច្នៃប្រឌិត ភាពប៉ិនប្រសប់ និងបង្កប់នូវខ្លឹមសារ-រូបភាព អប់រំ។

លោក ប៉ុក បុរក្ស

ភាពយន្តទាំង ៤០ ចំណងនឹងត្រូវជ្រើសយក៣ចំណងជើងសម្រាប់ពានរង្វាន់លេខ ១ លេខ ២ និងលេខ ៣ ជាជយលាភីឆ្នើមក្នុងព្រឹត្តិការណ៍មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី២ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តក្នុងខែវិច្ឆិកា ខាងមុខនេះ។

រូបភាពផលិតករវ័យក្មេង និងអ្នកចូលរួមសន្និសីទ ស្តីពីមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា

លោក ប៉ុក បុរក្ស អំពាវនាវសូមប្រជាពលរដ្ឋខ្មែរចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយនេះឲ្យបានច្រើនកុះករដើម្បីលើកកម្ពស់វិស័យភាពយន្ត ពិសេសយុវវ័យ ស្របតាមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង»។

ទស្សនាវីដេអូខ្លីផលិតដោយ នាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បង្ហាញវីដេអូខ្លីៗ ពីភាពយន្តចូលរួមប្រកួត៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទថ្មី