• 2018-11-02 08:52:50
  • ភាពយន្ត

ស៊ិន ចាន់សាយ៉ា៖ ភាពយន្តខ្មែរនៅតែជាតម្រូវការចាំបាច់របស់រោងភាពយន្ត

  • 2018-11-02 08:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្និសីទសារព័ត៌មានមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី ២ ឆ្នាំ ២០១៨ បង្ហាញចំនួនផ្លូវការនៃភាពយន្តខ្លីរបស់ផលិតករជំនាន់ក្រោយ ៤០ ចំណងជើងចូលរួមប្រកួត និងចាក់បញ្ជាំងកំឡុងពេលមហោស្រព នាថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ។

ក្នុងឱកាសកម្មវិធីនេះដែល ឯកឧត្តម ស៊ិន ចាន់សាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើង​ពីការកើនឡើងចំនួនភាពយន្តខ្លី និងគុណភាពនៃរឿងចូលរួមប្រកួត ពិសេសលើកឡើងពីតម្រូវការដ៏ចាំបាច់របស់រោងភាពយន្តខ្មែរ លើការចាក់បញ្ជាំងភាពយន្តជាតិ។ ឯកឧត្តម បន្តថា ដោយសារ សន្ទុះនៃការគាំទ្រភាពយន្តខ្មែរ នៅតែមាន ហើយលោកជឿរថាភាពយន្តខ្មែរនៅតែជាជំរើសដំបូងរបស់ប្រជាជនខ្មែរ ត្រូវការទស្សនា។

បញ្ហានាពេលបច្ចុប្បន្នដែលភាពយន្តខ្មែរ ផលិតឡើងមិនទាន់មានការគាំទ្រខ្លាំង ឯកឧត្តម ស៊ិន ចាន់សាយ៉ា លើកឡើងខ្លាំងៗ ថា ផលិតករត្រូវទទួលស្គាល់ថាភាពយន្តរបស់ខ្លួននៅមានកម្រិត ហើយត្រូវហ៊ានប្រកួតប្រជែងនឹងភាពយន្តបរទេស។ លោក លើកឡើងថា ទោះជាភាពយន្ត Hollywood អាចចំណាយរាប់លានដុល្លារក៏ពិតមែន តែមិនប្រាកដថា ឈ្នះភាពយន្តខ្មែរចំណាយតិចដែរពេលបញ្ជាំងលើរោងភាពយន្តខ្មែរ ហើយបើភាពយន្តខ្មែរយើងពិតជាមានគុណភាពសាច់រឿងល្អមែននោះ។

ដូចនេះហើយឆ្លើយតបនឹងការចង់បានភាពយន្តដែលមានគុណភាពឈានឡើង មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីស្វែងរកធនធានមនុស្សថ្មីលើវិស័យនេះដើម្បីជំរុញបន្ថែមលើការផលិតភាពយន្ត ស្របតាមកំណើនយ៉ាងច្រើនរបស់រោងភាពយន្តខ្មែរបច្ចុប្បន្ន។

លោក ប៉ុក បុរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រៀបចំកម្មវីធីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ជាផ្នែកយ៉ាងសំខាន់ជំរុញឱ្យមានការផលិតភាពយន្តខ្នាតធំ ដែលនេះជាទស្សនៈវិស័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជួយឱ្យវិស័យភាពយន្តមានការអភិវឌ្ឍឡើងវិញ។

គួររំលឹកផងដែរថាខ្សែភាពយន្តខ្លី មានផ្តើមពី ២ នាទី ដល់ ២០នាទី ចំនួន ៤០ ចំណងជើង នឹងបង្ហាញវត្តមានសម្រាប់ប្រិយមិត្តទស្សនាដោយឥតគិតថ្លៃ ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្នុងសាលមហោស្រពចតុម្មុខ។

ភាពយន្ត ៦​ ចំណងជើងក្នុង ៤០ ចំណងជើង នឹងត្រូវជ្រើសប្រកួតថ្ងៃចុងក្រោយ ជាមួយការប្រកាសលទ្ធផលភាពយន្តទទួលពានរង្វាន់ចុងក្រោយ ៣ ចំណងជើងក្នុងថ្ងៃតែមួយ។

  • រង្វាន់ទីមួយ នឹងទទូលបានពានមាស ជាមួយទឹកប្រាប់ ១២ លានរៀល
  • រង្វាន់ទីពីរ នឹងទទូលបានពានប្រាក់ជាមួយទឹកប្រាប់ ៨ លានរៀល
  • រង្វាន់ទីបី នឹងទទូលបានពានសំរិទ្ធ ជាមួយទឹកប្រាប់ ៤ លានរៀល

អត្ថបទ៖ Sunny

មតិយោបល់