- 2018-11-27 09:43:03
- ភាពយន្ត
កម្ររកបាន! ខ្សែវីដេអូរឿង «បក្សីឋានសួគ៌» ផលិតតាំងឆ្នាំ ១៩៦២ នៅច្បាស់ទាំងសំឡេង និងរូបភាព
- 2018-11-27 09:43:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ររកបាន! ខ្សែវីដេអូរឿង «បក្សីឋានសួគ៌» ផលិតតាំងឆ្នាំ ១៩៦២ នៅច្បាស់ទាំងសំឡេង និងរូបភាព
ចន្លោះមិនឃើញ
ភាពយន្តដែលផលិតដោយ លោក ម៉ាសែល កាមូស រឿង «បក្សីឋានសួគ៌» ក្នុងឆ្នាំ ១៩៦២ ត្រូវបាន ម្ចាស់ Facebook Account Thanh Tola បង្ហាញជាសារធារណៈ ដោយវីដេអូនៅច្បាស់ទាំងរូបភាព និងសំឡេងជាភាសាបារាំង រយៈពេល ១០នាទី។
ភាពយន្តនេះសម្ដែងដោយ អ្នកស្រី ហែម ណារី និងលោក មាស សំអែល និងតារាកិត្តិយសជាច្រើនក្នុងសម័យសង្គមរាស្រ្តនិយម ដូចជាអ្នកស្រី សាក់ ស៊ីស្បោង លោក ណុប ណែម ជាដើម។ ភាពយន្ត «បក្សីឋានសួគ៌» ជាភាសាបារាំងនេះធ្លាប់ជាប់ពានរង្វាន់មាសពីព្រះករុណា ព្រះបាទនរោត្តមសីហនុ ក្នុងឱកាសមហោស្រពភាពយន្តជាតិ ក្នុងឆ្នាំនោះ នេះបើតាមភាពយន្តឯកសារ «ដំណេកមាស» ផលិតដោយ លោក ដាវី ជូ។
ភាពយន្តដ៏ល្អឯកមួយនេះក៏បានជំរុញឱ្យផលិករ លោក ហែម អ៊ីវង្ស ត្រូវជាកូនប្រុសទី២របស់ លោក ហែម ចម្រើន រដ្ឋមន្រ្តីក្រសួងកសិកម្ម នាសម័យសង្គមរាស្រ្តនិយម ជាមួយអ្នកនាង ហែម ណារី បង្កើតបានជាផលិតកម្មភាពយន្តមួយឈ្មោះថា បក្សីឋានសួគ៌ភាពយន្ត ហើយផលិតបានភាពយន្តជាច្រើនចំណងជើងផ្សេងៗទៀតក្នុងសម័យកាលនោះ។ នេះបើតាមឯកស្រាវជ្រាវរបស់ក្រុមព្រះសុរិយា៕
ចង់ដឹងច្បាស់ សូមរីករាយទស្សនា វីដេអូខ្លីរឿង «បក្សីឋានសួគ៌» ដូចខាងក្រោម៖
រូបភាព៖ Andrew S Huy