• 2018-12-14 09:02:07
  • ភាពយន្ត

ដាង កុសល ផ្តើមពីតន្រ្តីករ ឈានដល់ជំនួយការអ្នកដឹកនាំរឿង រហូតក្លាយជាអ្នកដឹកនាំរឿង

  • 2018-12-14 09:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បម្រើ​ការ​ក្នុង​វិស័យ​ភាពយន្ត​ជា​ច្រើន​ឆ្នាំ តាំង​ពី​អ្នក​កាន់​កាមេរ៉ា ភ្លើង កាន់​សំឡេង រហូត​ក្លាយ​ជា​អ្នកដឹកនាំ​រឿង ផលិត​រឿង ហើយ​មាន​ក្រុម​ផលិត​រឿង​របស់​ខ្លួន​មួយ​ឈ្មោះ​ថា រៀន​ថត​កុន។ លោក ដាង កុសល ពន្យល់​ថា ​រូប​លោក​ស្ថិត​ក្នុង​ការ​សិក្សា​លើ​ការ​ផលិត​នៅ​ឡើយ ​មិនទាន់​មាន​អំនួត​លើ​ការ​ផលិត​ភាព​ខ្នាត​ធំ​នោះ​ទេ។

លោក ដាង កុសល

ផលិតករ​ឯករាជ្យ​រូប​នេះ បន្ត​ថា រូប​លោក​ធ្លាប់​មាន​ចម្ងល់​មួយ​កាល​ពី​នៅ​ក្មេង​ខណៈ​ទស្សនា​ភាពយន្ត​លើ​អេក្រង់​ទូរទស្សន៍​ស​ខ្មៅ ត្រង់​ឈុត​មនុស្ស​ថើប​មាត់​គ្នា ហើយ​ក៏​សួរ​ថា​តើ​គេ​ចូល​ក្នុង​របស់​ហ្នឹង​យ៉ាង​ម៉េច ខណៈ​នោះ​មាន​ចាស់ៗ​ឆ្លើយ​ថា «គេ​ដូរ​កូន​សោ​ឲ្យ​គ្នា»។

លោក​ថា​ ខ្លួន​លោក​ពិត​ជា​ឆោត​ណាស់​ ជឿ​ចាស់ៗ​ ហើយ​ចាំ​រឿងរ៉ាវ​កាល​នោះ​រហូត​មក​ដល់​ឥឡូវ ​ហើយ​ក៏​បាន​ស្វែង​យល់​ពី​ភាពយន្ត​ដោយ​ភាព​ឆោត​ល្ងង់​នោះ​នេះ​ហើយ​នាំ​លោក​ក្លាយ​ខ្លួន​ជា​អ្នក​ផលិត​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន​។

លោក ដាង កុសល និងក្រុមការងារផលិតភាពយន្តខ្មែរ

ក្នុងការចាប់ផ្តើមរូបលោកក៏បានព្យាយាមស្វែងរក​សាលាបណ្តុះបណ្តាលផ្នែកភាពយន្ត តែមិន​មាន​ឡើយក្នុងស្រុកខ្មែរ ទោះបច្ចុប្បន្ន ឆ្នាំ ២០១៨ ជិត ២០១៩ ទៅហើយ ស្រប​ពេល​ប្រទេស​ជិត​ខាង​ជា​ច្រើន​មាន​ថ្នាល​បណ្ដុះបណ្ដាល​យ៉ាង​មាន​គុណភាព។ ហេតុ​នេះ​ហើយ​មិន​បាច់​ឆ្ងល់​ថា​ហេតុអ្វី​កុន​ប្រទេស​ជិត​ខាង​យើង​ល្អ​មើល​ម្ល៉េះ​នោះ​ទេ? ព្រោះ​គេ​បាន​រៀន​ត្រឹម​ត្រូវ​ និង​មាន​ការ​ជ្រោមជ្រែង​ច្បាស់លាស់​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ដាង កុសល ផលិតករភាពយន្តពីក្រុម​ផលិត​រៀនថត និង Drama TV។

លោក ដាង កុសល ក្នុងឈុតសម្ដែងមួយ

ជាក់ស្តែង អ្នកដឹកនាំរឿង​រូបនេះធ្លាប់ជាតន្រ្តីករ និងអ្នកចម្រៀងបែប Reggae និង Hip Hop មុន​ប្រលូកក្នុងការផលិតភាពយន្តតាមរយៈស្នាដៃ និងការខិតខំប្រឹងប្រែងយ៉ាង​មោះមុត​របស់​ខ្លួន​ជាមួយផលិតកម្មក្នុងស្រុកធំៗមួយចំនួនដូចជា 802Film Production, Legend Tiger, Indochina Production តាមទូរទស្សន៍ក្នុងស្រុកមួយចំនួន និងបានកសាងសមត្ថភាពរបស់ខ្លួនពី BBC Media Action ក្នុងកម្មវិធី ស្នេហ៍៩ ដែលល្បីល្បាញតាំងពីឆ្នាំ ២០១៣ មក ក្នុងតួនាទីផ្សេងៗពីគ្នាក្នុងវិស័យ​ភាពយន្តនេះ។

លោក ដាង កុសល និងផលិតករ សុខ វិសាល ជាមួយក្រុមការងារផលិតភាពយន្ត 802Film Production

កាលពីពេលថ្មីៗនេះ រូប​លោកត្រូវបាន Soyo ផ្តល់ឱកាសឱ្យផលិតភាពយន្តភាគ សម្រាប់​ផ្សព្វផ្សាយ​ជា​ផ្លូវការនៅក្នុង App Soyo តែមួយគត់​ ដោយ​មាន​ការ​ទស្សនា​ពេញ​និយម​ជាងគេ​ក្នុង​ពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ឈៀង ឡេង នាយក​គ្រប់គ្រង​ កម្មវិធី​ទស្សនា​វីដេអូ​ App​ Soyo​៕

ខាងក្រោមនេះជាវីដេអូ Trailer រឿង «សិស្សចំណូលថ្មី» ដែលជាស្នាដៃរបស់លោក ដាង កុសល ដែលមានតែលើ Soyo តែប៉ុណ្ណោះ៖

អត្ថបទ៖ Sunny

មតិយោបល់