• 2018-12-25 10:00:00
  • ភាពយន្ត

Soyo បន្ត​បេសកកម្ម​លើក​ស្ទួយ​វិស័យភាពយន្ត កាន់តែពិសេសសម្រាប់ឆ្នាំ ២០១៩

  • 2018-12-25 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​បេសកកម្ម​ធំៗ ៤ ចំនុចសម្រាប់លើកស្ទួយវិស័យភាពយន្តខ្មែរ របស់ Soyo ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ក្រៅ​តែ​ពី​ជួយ​ឱ្យ​ទស្សនិកជន​ទទួល​បាន​ការ​កម្សាន្ត​កាន់​តែ​អស្ចារ្យ ផលិតករ​ភាពយន្ត​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ យុវ​ផលិតករ​ជំនាន់​ថ្មី​នឹង​ទទួល​បាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ប្រចាំ​ឆ្នាំ​ ជាមួយ​នឹង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​មួយ​ទៀត​ផង​។

លោក ឈៀង ឡេង

លោក ឈៀង ឡេង ប្រធានគ្រប់គ្រង Soyo បញ្ជាក់ឱ្យដឹងដែរថា ឆ្នាំ ២០១៩ Soyo ចាប់ដៃគូរនឹង Smart Axiata បង្កើតភាពយន្តប្រភេទ Web Series ជាប្រភេទរឿងមនោសញ្ចេតនា​ និង​កំប្លែង​ ២ ចំណងជើងធំៗ ទីមួយគឺរឿង «Magic Dream» និងទី ២ រឿង «Music Magic Love» ដែលនេះជាការបោះជំហានរបស់ Smart Axiata ផងដែរក្នុងការវិនិយោគលើភាពយន្ត ក្រៅពីចម្រៀង Original Song។

Poster Soyo

ចំនុច​ទី ២ នោះ​គឺ​ការ​សហការណ៍​ជាមួយ​ស្ថានីយ​ទូរទស្សន៍​PNN ដោយនាំយកភាពយន្តភាគល្បី ច្រើនជា ៣០០ ម៉ោង មកផ្សាយទាំងស្រុងនៅលើ Soyo ក្រោយបញ្ជាំងរួចនៅលើ​ទូរទស្សន៍​ដែលមានន័យ​បើប្រិយមិត្តខកខាន់ទស្សនាភាគណាមួយនៅលើកញ្ចក់ទូរទស្សន៍ ប្រិយមិត្តអាចទស្សនាឡើងវិញ ឬម្តងទៀតនៅលើ Soyo ក្នុងនោះក៏មានកំពូលរឿងភាគប្រចាំឆ្នាំ រឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ផងដែរ។

រូបភាពពីរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់»

លោក ឈៀងឡេង បន្តថា Soyo ក៏បានធ្វើការទិញសិទ្ធចែកចាយបន្តរឿងកុនខ្នាតធំពីផលិតកម្ម​ធំៗក្នុងស្រុកដូចជាផលិតកម្ម 802 production, Rock, Z entertainment ជាដើមដើម្បីជាការចូលរួមជួយដល់ផលិតករភាពយន្តក្នុងស្រុកទទួលបានចំនូលបន្ថែមផង និងលើកកម្ពស់ការផលិតរឿងកុនខ្មែរ​ដំណាល់​គ្នា​ដែរ​។

រូបភាពថតភាពយន្ត

លើស​ពី​នេះ​ទៀត សម្រាប់​យុវផលិតករ​ភាពយន្ត​ នឹង​មាន​ឱកាស​ចូលរួម​ប្រកួត​ប្រជែង​ភាពយន្ត​ខ្នាត​ខ្លី ដែល​រៀប​ចំ​ដោយ Soyo លើក​ទី​មួយ​ធំ​បំផុត​ ដោយ​មាន​ការ​រៀប​ចំ​ឱ្យ​បេក្ខជន​ទទួល​បាន​ការ​បណ្តុះ​បណ្ដាល​ជា​មួយ​ផលិតករ​ភាពយន្ត​មាន​ជំនាញ និង​បទ​ពិសោធន៍ ពិសេស​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​សម្រាប់​ចាប់​ផ្តើម​ដំណើរ​អាជីព​របស់​ខ្លួន​ទៀត​ផង​។ នេះបើតាមការបញ្ជាក់របស់ លោក ឈៀងឡេង អ្នកគ្រប់គ្រង Soyo ៕

អត្ថបទ៖ Sunny

មតិយោបល់