• 2019-01-11 09:22:00
  • ភាពយន្ត

ចាប សោមច័ន្ទរិទ្ធ បង្ហាញគន្លឹះផលិតស្ប៉តធុញទ្រាន់ ឱ្យក្លាយជាវីដេអូគួរឱ្យចាប់អារម្មណ៍

  • 2019-01-11 09:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូពាណិជ្ជកម្មដែលមានការពេញនិយម ថែមទាំងមានការបញ្ចូលពីយីហោពាណិជ្ជកម្ម អាជីវកម្ម មាន២ ប្រភេទ មួយនិយាយត្រង់ពីផលិត និងសេវាកម្មនោះតែម្តង។

វីដេអូពាណិជ្ជកម្មមួយទៀតដែលរៀងពិបាក និងស៊ីលុយបន្តិចនោះ គឺការផលិតស្ប៉តដែលបង្កប់អត្ថន័យសាច់រឿងទាក់ចិត្ត នឹងលាយជាមួយនឹងផលិតផល ដោយមិនបង្ហាញផលិតផលត្រង់ តែទទួលបានការចាប់អារម្មណ៍ច្រើន។ នេះបើតាមការពន្យល់ ពី យុវផលិតករផលិតស្ប៉តពាណិជ្ជកម្ម និងភាពយន្ត ចាប សោមច័ន្ទរិទ្ធ។

លោក ចាប សោមច័ន្ទរិទ្ធ បន្តថារូបលោកបានផលិតវីដេអូស្ប៉តមួយចំនួនក្នុងរយៈពេលប្រលូកក្នុងវិស័យនេះជាង ៥ ឆ្នាំ​ក្រោយបញ្ជប់បរិញ្ញាប័ត្រជំនាញពត៌មានវិទ្យា លោកសង្កេតឃើញពីផលវិជ្ជមាន និងភាពជោគជ័យនៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានឥទ្ធិពលទាក់ចិត្តក្រុមគោលដៅបាន គឺការផលិតវីដេអូមានអត្ថន័យទាក់ទងនឹងជីវិត ហើយផ្សារភ្ជាប់នឹងផលិតផល ឬសេវាកម្មនោះ ជាជាងការផ្សាយពាណិជ្ជកម្មដែលជះត្រង់ពីផលិតផល ឬសេវាកម្មនោះតែម្តង។

ក៏ប៉ុន្តែការផលិតស្ប៉តដែលមានការទស្សនាជក់ចិត្តគឺមិនមែនជារឿងងាយនោះឡើយ វាត្រូវការការរៀបចំសាច់រឿង ការសំយោគអត្ថន័យសាច់រឿង និងបញ្ហារបស់ជីវិតមនុស្សក្នុងសង្គមមកភ្ជាប់ ឬសេចក្តីសុខ វិធីសាស្រ្តនានា មកបង្ហាញក្នុងសាច់រឿងខ្លីមួយ ដោយប្រើប្រាស់ពេលវេលា និងធនធានច្រើនគួរសម ដែលនេះវាជារឿងដ៏សែនពិបាករបស់ក្រុមហ៊ុនមួយចំនួនដែល​ចង់ចំណាយតិច តែចង់បានផលចំណេញច្រើន។

អត្ថបទ៖ Sunny

មតិយោបល់