- 2019-01-16 07:07:17
- ភាពយន្ត
កើតអត់ទាន់មែន តែតួក្មេងៗ ២នេះ លេងរឿងប៉ុលពតទំនងមិនចាញ់តារារៀមច្បង
- 2019-01-16 07:07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតអត់ទាន់មែន តែតួក្មេងៗ ២នេះ លេងរឿងប៉ុលពតទំនងមិនចាញ់តារារៀមច្បង
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ PNN បានបង្ហាញវីដេអូដែលខ្លី ដកស្រង់ចេញពីខ្សែរឿង «និស្ស័យបងប្អូន» ដោយមានកុមារ ២ នាក់សម្ដែងជាកម្មាភិបាល។ ត្បិតនៅមានវ័យក្មេង និងមិនធ្លាប់ភ្លក់រសជាតិឈឺចាប់នៃជំនាន់យុគដ៏ខ្មៅងងឹតនេះមែន តែពួកគេទាំងពីរនាក់សម្តែងរួមរួមគ្នាយ៉ាងស័ក្ដិសមគួរឲ្យសរសើរ។
កុមារាទាំងពីរនាក់ ម្នាក់ឈ្មោះ រ៉ាយុទ្ធ ក្នុងរឿងឈ្មោះ ថារ៉ូ (ជាប្អូន) ចំណែកម្នាក់ទៀតឈ្មោះ ទ្រី ឃីម ក្នុងរឿងឈ្មោះថារិទ្ធ (ជាបង)។ ពួកគេទាំងពីរនាក់នេះនៅក្មេង និងមិនធ្លាប់សម្តែងក៏ពិតមែន ប៉ុន្តែពួកគេបានធ្វើឲ្យតារាសម្តែងជើងចាស់ រួមនិងអ្នកដឹកនាំរឿងកោតសរសើរពីសមត្ថភាពសម្តែងយ៉ាងខ្លាំង។
រឿង «និស្ស័យបងប្អូន» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី១៩ មករា ២០១៩ វេលាម៉ោង ៧:៥០នាទី រៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ នៅលើកញ្ចក់ទូរទស្សន៍ PNN បន្ទាប់ពីរឿង «សមុទ្រទឹកភ្នែក»៕
តោះចង់ដឹងថាតើកុមារាទាំងពីរនាក់សម្តែងល្អប៉ុណ្ណាទស្សនាឈុតខ្លីខាងក្រោម៖