• 2019-03-15 06:01:00
  • ភាពយន្ត

បិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៩ ជាមួយរឿង «The PREY»

  • 2019-03-15 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៩ជាព្រឹត្តិការណ៍យ៉ាងមានន័យសម្រាប់វិស័យភាពយន្តខ្មែរ​នៅភ្នំពេញ តាំងពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១៤ មីនា ឆ្នាំ ២០១៩ នេះបញ្ចប់ដោយជោគជ័យ ជាមួយ​ការបញ្ចាំង​ភាពយន្តខ្នាតធំរបស់ខ្មែរផលិតច្រើនប្រទេសរួមគ្នា រឿង «The PREY»។

Jimmy Henderson អ្នកដឹកនាំរឿង «The PREY»

តាមរយៈគណៈរៀបចំមហោស្រព មានលោក Cedric Eloy និងលោក ជា សុភាព បានថ្លែងរួមគ្នាថ្ងៃបិទមហោស្រពភាពយន្តអន្តរជាតិឱ្យដឹងថា ឆ្នាំ ២០១៩ មហោស្រពទទួលបានភាពជោគជ័យច្រើនជាងឆ្នាំ ២០១៨ ជាង ៤០ភាគរាយ ដោយមានអ្នកទស្សនា និងបានចូលរួមក្នុងកម្មវិធីនានារបស់មហោស្រពយ៉ាងច្រើនកុះករ។

លោក Cedric Eloy និងលោក ជា សុភាព

ក្នុងនោះផងដែរ ភាពយន្តខ្មែរ ក៏ត្រូវបានបង្ហាញវត្តមានជាលើកដំបូង និងទទួលបានការគាំទ្រដូចជារឿង «តន្រ្តីជីវិត» បញ្ជាំងថ្ងៃបើកមហោស្រព រឿង «Funan» បញ្ជាំងក្នុងសាលសន្និទចតុម្មុខថ្ងៃបន្ទាប់ និងថ្ងៃចុងក្រោយជាមួយភាពយន្តខ្នាតធំ រឿង «The PREY» ដែលធ្វើឱ្យអ្នកទស្សនាជក់ចិត្តយ៉ាងខ្លាំង។

ក្រៅពីភាពយន្តផលិតក្នុងប្រទេសកម្ពុជា ក៏មានកម្មវិធីបង្ហាញភាពយន្តបរទេសជាច្រើនចំណងជើង ពិសេសការជួបផ្ទាល់ជាមួយផលិតករ តួសម្តែង និងអ្នកដឺកនាំរឿង​ចូលរួមចែករំលែកបទពិសោធន៍កំឡុងពេល​មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ៩ នេះ។

ជាចុងក្រោយនៃកម្មវីធីបិទមហោស្រព លោក ជា សុភាព ក៏បង្ហាញចំណាប់អារម្មណ៍ និងក្តីរំពឹងអំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងបន្តរៀបចំកាន់តែពិសេស សម្រាប់ឆ្នាំ ២០២០ ដែលជាខួប ១០ឆ្នាំ របស់ខ្លួន៕

អត្ថបទ៖ Sunny

មតិយោបល់