• 2019-04-12 04:30:00
  • ភាពយន្ត

ប្លែកម្ល៉េះ! រោងកុនទំនើបទាំង១០នេះ នៅអាចធ្វើអ្វីផ្សេងៗបានទៀតក្រៅពីមើលរឿង

  • 2019-04-12 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​រាល់​​ពេល​​ដែល​​​ឈាន​​ជើង​​​ចូល​​​ដល់​​រោង​កុន​​ម្តងៗ ​គ្រប់​គ្នា​​​​​តែង​​មាន​​​​អារម្មណ៍​​​​​​​រំភើប​​​ ចង់​​​​​​​​​​​​​​​​​ដឹង​​ពី​​​​អត្ថន័យ​​នៃ​​​​សាច់​​​​​​​​​រឿង​​​​​​​​​ ដែល​​​បាន​​​​​ចំណាយ​​​លុយ​​ទិញ​​​​សំបុត្រ​​​​​​​​ចូល​​មើល​។ ក្រៅ​ពី​​​​​​ការ​​​បញ្ចាំង​រឿង​ ​​​​​មាន​​ប្រទេស​​​ផ្សេងៗ​​ជា​​​ច្រើន​ទៀត​ បាន​គិតគូរ​​​​​​ទៅ​​លើ ផា​​​សុកភាព ​ការ​​ច្នៃ​​ប្រឌិត​​​​​​​​​ប្លែកៗ ដើម្បី​​ឲ្យ​​ទស្សនិកជន ទទួល​​​​​​បាន​​នូវ​​​​​​​​​ទិដ្ឋភាព​និង​​ចំណី​អារម្មណ៍​​ថ្មីៗ​​។ ​​ខាង​​ក្រោម​​​នេះ "កញ្ញា”​​​​​​ នឹង​​បង្ហាញ​​​​​ប្រិយ​មិត្ត​​ទាំង​​អស់​​គ្នា ពី​​​រោង​​​កុន​ទំនើបៗ​​លើ​​​​​ពិភព​លោក​។

​១. Sci-fi Dine-in, Disney’s Hollywood Studios សហរដ្ឋអាមេរិក

នៅ​​អាមេរិក Los Angeles  គឺ​ជា​រដ្ឋ​ដែល​សម្បូរ​ដោយ​​រោង​កុន កន្លែង​​​​​ប្រគំ​តន្ត្រី​​​ទំនើបៗ ​​​​​​​​​ប៉ុន្តែ​​​​​សម្រាប់​​​​នៅ Sci-fi Dine-in នេះ​​​វិញ​ក៏​មិន​ធម្មតា​ដែរ។ កៅអី​​អង្គុយ​​​​​មាន​ភាព​​​​​ថ្មី​​ប្លែក ប្រៀប​​ដូច​ជា​អ្នក​​អង្គុយ​​ក្នុង​ឡាន​ មើល​រឿង​​កុន​​​​​អី​​​ចឹង​។​​​​​​

២.  Olympia Music Hall ក្នុង​ទី​​​ក្រុង​​​ប៉ារីស ប្រទេស​បារាំង

កន្លែង​​នេះ​ធ្លាប់​​ជា​​​​​សាល​​ចម្រៀង​​​ដ៏​​ធំ​​មួយ ​​​ប៉ុន្តែ​​​​ឥលូវ​​​​​​​​​​​វា​​បាន​​ផ្លាស់​ប្តូរ​ទៅ​ជា​​រោង​កុន ដែល​​មាន​ដាក់​គ្រែ ពូក​និង​ភួយ​​សាច់​ទន់ អាច​ឲ្យ​អ្នក​​​​គេង​​មើល​​រឿង​​ យ៉ាង​​មាន​​សេច​ក្តី​​សុខ។

​​៣. Hot Tub ក្នុង​ទីក្រុងឡុងដ៍ ប្រទេស​​អង់គ្លេស​

​​អ្នក​​មើល​​​​នៅ​​​ទី​​​​នេះ ​អាច​​​​​​ត្រាំ​ទឹក​ក្តៅ​​​​បណ្តើរ មើល​កុន​បណ្តើរ។​

​​​៤.​ The Orange Cinema Club ទីក្រុងប៉េកាំង ប្រទេស​ចិន

មិន​មែន​​ត្រឹម​​​តែ​ជា​​​​រោង​កុន​​​ប៉ុណ្ណោះ​ទេ ថែម​​​​​​ទាំង​​​​មាន​​​​ក្លឹប​​​​​​កម្សាន្ត​​​​ដ៏​​​​ទំនើប​​នៅ​ក្នុង​នោះ​។

​៥. Grauman’s Chinese​ Theater ទីក្រុង Los Angeles

​​​ក្នុង​​​​​រោង​កុន​ទាំង​មូល ធ្វើ​ការ​​​តុប​តែង​​លក្ខណៈ​​​​បែប​ប្រ​ពៃ​ណី​​​​ចិន ដែល​​​មាន​ពណ៌​​​ក្រហម​​​ឆ្អិន​ឆ្អៅ​។

​​៦. Movie Theater ប្រទេស​​បារាំង

អ្នក​​​មើល​​​​​ពិត​ជា​​​មាន​​អារម្មណ៍​ប្លែក​​​​ ព្រោះ​​​​​​​​​​​​បាន​​អង្គុយ​លើ​ទូក​​និង​ទឹក​​​​​​​។

​​​​​​​​​​​​​​​​​៧.  Riverbed Cinema កូសូវ៉ូ

រោង​​កុន​​នេះ​គ្មាន​​ដំបូល គ្មាន​បន្ទប់​អី​​​នោះ​ទេ​​​​​ ហើយ​អ្នក​មើល​ អាច​​ស្រូប​​យក​​ខ្យល់​ធម្មជាតិ​ទៀត​ផង​។​

​៨. Cineteca Del Matadero ប្រទេស​​អេស្ប៉ាញ​

​​​សម្រាប់​​រោង​​​កុន​​នេះ​​វិញ មាន​​បំពាក់​​​​​​​ដោយ​អំពូល​​​​ភ្លើង​​តូច​ៗ​ជុំ​​វិញ មានភាព​​រ៉ូមែន​ទិក​​​ខ្លាំង​ណាស់​។

​៩​. Fox Theater ទីក្រុង​ Oakland

នេះ​​ជា​​​រោង​កុន​​ដែល​​​​ច្នៃ​​​ម៉ូដ​​​​​បែប​​​អឺរ៉ុប​​ កាល​ពី​​សម័យ​​​​​បុរាណ​។

​១០. Paramount Theater រដ្ឋកាលីហ្វញ៉ា​​​

រោង​​កុន​នេះ​​​វិញ​ មិន​ត្រឹម​​តែ​​ស្អាត​ប៉ុណ្ណោះ​ទេ ​ថែម​​ទាំង​​​​​​​អាច​​ផ្ទុក​​មនុស្ស​​បាន​​​​ដល់​ទៅ​ជាង​​៣ពាន់​នាក់ និង​​​​ត្រូវ​បាន​​​​​​បង្កើត​ឡើង​​ចាប់​​តាំង​​ពី​​ឆ្នាំ១៩៣១​​ មក​​ម្ល៉េះ​៕​

ចុចអានបន្ត៖

ប្រភព៖ brainberries | somuchviral ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់