- 2019-09-20 09:05:24
- ភាពយន្ត
គួរតែគាំទ្រហើយ ភាពយន្តភាគខ្មែរមួយនេះមានបញ្ចូលសិល្បៈល្ខោនខ្មែរ ត្រៀមបញ្ចាំងចុងឆ្នាំនេះហើយ
- 2019-09-20 09:05:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរតែគាំទ្រហើយ ភាពយន្តភាគខ្មែរមួយនេះមានបញ្ចូលសិល្បៈល្ខោនខ្មែរ ត្រៀមបញ្ចាំងចុងឆ្នាំនេះហើយ
ចន្លោះមិនឃើញ
ខ្សែភាពយន្តភាគខ្មែរមួយរឿង ដែលបានដាក់បញ្ចូលជាលើកដំបូងនូវសិល្បៈល្ខោនរបស់ខ្មែរ ត្រៀមនឹងដាក់បញ្ចាំងជូនទស្សនិកជនបានទស្សនានៅចុងឆ្នាំនេះហើយ។ នេះបើតាមព័ត៌មានពី PNN ស្ថានីយទូរទស្សន៍មួយ ដែលឈានមុខគេបង្អស់លើវិស័យភាពយន្តភាគខ្មែរល្បីៗ និងធំនៅក្នុងប្រទេសកម្ពុជា។
ភាពយន្តនោះ ត្រូវបានឲ្យដឹងចំណងជើងថា "តួគេ ខ្ញុំសម្ដែង" ដែលមានការចូលរួមសម្ដែងដោយតារាល្បីៗរបស់កម្ពុជាជាច្រើន។ ចាប់អារម្មណ៍ទៅលើចំណងជើងនៃខ្សែភាពយន្តភាគខ្មែរមួយនេះ មានលក្ខណៈខុសពីរឿងដទៃបន្តិច ដែលទស្សនិកជនអាចនឹងមានការងឿងឆ្ងល់អំពីដំណើរសាច់រឿងមួយនេះ។
ជាការពិតណាស់ ស្ទើរតែគ្រប់សាច់រឿង គឺមានលាយឡំស្នេហា មនោសញ្ចេតនា កម្សត់ សើចសប្បាយ ប៉ុន្តែសម្រាប់សាច់រឿងថ្មីដែលភីអិនអិនទើបតែផលិតបានមួយនេះ គឺមានការបញ្ចូលនូវការសម្ដែងជាទម្រង់ល្ខោន មានទាំងពាក្យពេចន៍ និងការតុបតែងសំលៀកបំពាក់ជាលក្ខណៈប្រពៃណីបុរាណយ៉ាងឥតខ្ចោះ ទៅតាមបែបផែននៃសិល្បៈរបស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ។ នេះបើតាមប្រភពពី PNN។
ប្រភពបន្តថា ហេតុផលផ្សេងទៀត គឺក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌ទៅដល់បណ្ដាអ្នកគាំទ្រ ជាពិសេសក្មេងៗជំនាន់ក្រោយឱ្យបានឃើញ និងចងចាំអ្វីដែលជាកេរដំណែលរបស់ខ្មែរពិតៗ។ បន្ថែមជាមួយគ្នានេះដែរ ជាការរួមចំណែកជាមួយសង្គមជាតិ ខ្សែភាពយន្តដ៏ថ្មីស្រឡាងមួយនេះ ថែមទាំងបានចូលរួមបង្កើតជាមូលនិធិសប្បុរសធម៌ជួយដល់សង្គមផងដែរ។
ក្នុងនោះ ទម្រង់សិល្បៈបុរាណខ្មែរដែលត្រូវបានផលិតករ និងអ្នកនិពន្ធជ្រើសរើសយកមកសម្ដែងនោះ គឺមានពីរប្រភេទ (ល្ខោនបាសាក់ និងយីកេ) ដែលមានការដកស្រង់ចេញពីរឿង "ស័ង្ខសិល្ប៍ជ័យ" និងរឿង "ទុំទាវ"។ លើសពីនេះទៀត ក៏មានអមទៅដោយដំណើរសាច់រឿងបែបត្រកូលរាជវង្ស ការស្នងមរតក និងឈុតឆាកកំប្លុកកំប្លែងជាច្រើនទៀត។ តួយ៉ាង ដូចជាតួឯកប្រុស លោក អេតវីន ដែលតម្រូវឱ្យសម្ដែងជាតួអង្គពីរផ្សេងគ្នា គឺតួអង្គ អ្នកលេងល្ខោនផង និងតួអង្គព្រះអង្គម្ចាស់ផង ជាមួយនឹងតួឯកស្រី តារាវ័យក្មេងដ៏ស្រស់ស្អាត។
យ៉ាងណាមិញ សូមទស្សនិកជនកុំភ្លេចរង់ចាំទស្សនា ដំណើរសាច់រឿងថ្មី គ្រប់រសជាតិ គ្រប់រូបភាព និងបានផ្លាស់ប្តូរអារម្មណ៍ជាមួយឈុតសិល្បៈបុរាណខ្មែរទាំងពីរទម្រង់នេះ ដែលមានក្នុងរឿង "តួគេ ខ្ញុំសម្ដែង" នឹងត្រៀមជាស្រេចក្នុងការផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ ដែលមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕