• 2019-09-20 09:24:21
  • ភាពយន្ត

ឡូយណាស់! រឿងប្រវត្តិសាស្រ្តខ្នាតធំ “ហ្លួងព្រះស្ដេចកន” ត្រៀមបញ្ចាំងម្ដងទៀត ជាមួយតម្លៃសំបុត្រពិសេសបំផុត

  • 2019-09-20 09:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរដល់ពិធីបុណ្យភ្ជុំបិណ្ឌ ទូរទស្សន៍ PNN បានសម្រេចដាក់បញ្ចាំងភាពយន្តខ្នាតធំបំផុតរបស់ខ្លួនជាថ្មីម្ដងទៀតជាមួយតម្លៃសំបុត្រពិសេសបំផុត។

ភាពយន្តខ្នាតធំនោះ ជារឿងប្រវត្តិសាស្ត្រដែលចំណងជើងថា «ហ្លួងព្រះស្តេចកន» ដែលទទួលបានការគាំទ្រខ្លាំងបំផុតប្រចាំឆ្នាំ ២០១៧។ ការចាក់ផ្សាយឡើងវិញនេះ នឹងធ្វើឡើង គឺចាប់ពីថ្ងៃទី ២៣ កញ្ញា ២០១៩តទៅ នៅគ្រប់រោងភាពយន្ត Legend Cinema ទាំងភ្នំពេញ និង ខេត្តសៀមរាប ។ ឯតម្លៃសំបុត្រ គឺកាន់តែពិសេស ដោយមានតម្លៃត្រឹមតែ ២ ដុល្លារប៉ុណ្ណោះក្នុងមួយសន្លឹក។

"ហ្លួងព្រះស្ដេចកន" ជាស្នាដៃរបស់ឯកឧត្ដម ម៉ៅ អាយុទ្ធ ដែលត្រូវបានចំណាយពេល រហូតដល់ទៅជាង ២ឆ្នាំ ក្រោមការយកចិត្តទុកដាក់ ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាយ៉ាងច្រើន។ ភាពយន្តខ្នាតធំនេះចូលរួមសម្ដែងដោយ ទេព រិនដារ៉ូ ស៊ិន សក្កដា រស់ សោភ័ណ ឆុំ វត្តី ហេង ប៊ុនលាភ ឌី សាវ៉េត ជា សំនៀង សុខ ដែន ព្រមទាំងតារាប្រុសស្រីជាច្រើនរូបទៀត។ ទស្សនា Trailer ខាងក្រោមនេះ៖

អត្ថបទ៖ សុខណា

មតិយោបល់