- 2019-09-23 08:22:09
- ភាពយន្ត
ភ្ជុំបិណ្ឌមិនបានដើរឆ្ងាយ នេះរឿង "ស្ដេចកន" បញ្ចាំងជូនទស្សនាម្ដងទៀត ឯតម្លៃ "ធូរ...!”
- 2019-09-23 08:22:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ជុំបិណ្ឌមិនបានដើរឆ្ងាយ នេះរឿង "ស្ដេចកន" បញ្ចាំងជូនទស្សនាម្ដងទៀត ឯតម្លៃ "ធូរ...!”
ចន្លោះមិនឃើញ
ខ្សែភាពយន្តខ្មែរប្រវត្តិសាស្ត្រខ្នាតធំរឿង "ហ្លួងព្រះស្ដេចកន" ដែលទទួលបានភាពល្បីល្បាញតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននោះ ត្រូវបានបង្ហើបឲ្យដឹង នឹងវិលត្រឡប់មកសារជាថ្មីក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌម្ដងទៀត ដោយផ្ដល់ជូននូវតម្លៃសំបុត្រចូលទស្សនាយ៉ាងពិសេសថែមទៀតផង។
នេះជាការជាឆ្លើយតបនឹងទៅនឹងការទទូចរបស់ទស្សនិកជន ផ្សំនឹងក្រុមការងារផលិតភាពយន្តដ៏ធំប្រចាំ ២០១៧ នេះ ចង់ចូលរួមអបអរបុណ្យប្រពៃណីជាតិរបស់ខ្មែរ គឺបុណ្យ "ភ្ជុំបិណ្ឌ" ផង ក៏ដូចផ្ដល់ជូនជាចំណងដៃដល់បងប្អូនដែលមិនមានពេលដើរឆ្ងាយក្នុងពិធីបុណ្យសាសនាដ៏របស់ខ្មែរ ដែលនឹងត្រូវឈប់សម្រាករយៈយ៉ាងវែងនេះ។ តំណាងក្រុមផលិត ថ្លែង។
តាមការបញ្ជាក់របស់ក្រុមផលិតដដែល ភាពយន្តមួយនេះ នឹងមានបញ្ចាំងជូននៅគ្រប់រោងភាពយន្ត Legend Cinema ចាប់ពីថ្ងៃទី ២៣ ខែកញ្ញានេះតទៅហើយ ហើយចំពោះតម្លៃសំបុត្រ គឺត្រឹមតែ ២ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១សំបុត្រ។
"ហ្លួងព្រះស្ដេចកន" គឺស្នាដៃនិពន្ធយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯក ឧត្តម ម៉ៅ អាយុទ្ធ ដែលលោកបានចំណាយពេលរហូតដល់ទៅ២ឆ្នាំឯណោះ ក្នុងការសាងនូវសេណារីយ៉ូកុនដ៏ធំមួយនេះឡើយ។បន្ថែមពីនេះ ក៏បានស្រូបយកការចំណាយក្នុងការផលិតយ៉ាងច្រើនមហាសាល ដែលតាមព័ត៌មានកន្លងមក ខ្ទង់១លានដុល្លារអាមេរិកឯណោះ។
ក្រុមផលិតបញ្ជាក់ថា ចេតនានៃការផលិតរឿងនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យរឿងប្រវត្តិសាស្ត្រនេះ បានសាយភាយទៅដល់មហាជន ក៏ដូចជាក្មេងៗជំនាន់ក្រោយឱ្យបានដឹង បានយល់ពីរឿងពាក់ព័ន្ធប្រវត្តិសាស្ត្ររបស់ជាតិខ្លួន។ ដូច្នេះ សម្រាប់ទស្សនិកជនដែលមិនទាន់បានទស្សនា ក៏ដូចជាអ្នកដែលចង់ឃើញនូវគ្រប់ឈុតឆាក សិល្បៈនៃការសម្ដែង អមជាមួយនឹងការបង្ហាញក្បាច់គុនបុរាណខ្មែរ ដែលមាននៅក្នុងភាពយន្តប្រវត្តិសាស្ត្រដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាម្ដងទៀត គឺឱកាសពិសេសបានមកដល់ហើយ។
"ហ្លួងព្រះស្ដេចកន" ចូលរួមសម្ដែងពីតារាល្បីៗជួរមុខរបស់កម្ពុជាជាច្រើនរូប ដូចជា លោក ទេព រិនដារ៉ូ កញ្ញា ស៊ិន សក្កដា លោក រស់ សោភ័ណ្ឌ កញ្ញា ឆុំ វត្តី លោក ហេង ប៊ុនលាភ អ្នកស្រី ឌី សាវ៉េត លោក ជា សំនៀង លោក សុខ ដែន ព្រមទាំងតារាប្រុសស្រីជាច្រើននាក់ទៀត៕