- 2019-10-21 02:57:08
- ភាពយន្ត
Bella និងផលិតកររឿង «បុព្វេសន្និវាស» ត្រៀមទទួលពាននៅជប៉ុន
- 2019-10-21 02:57:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bella និងផលិតកររឿង «បុព្វេសន្និវាស» ត្រៀមទទួលពាននៅជប៉ុន
ចន្លោះមិនឃើញ
ផលិតកររឿង «បុព្វេសន្និវាស» Nong Arunosha និង Bella Ranee ត្រៀមឡើងទៅទទួលពានពិសេសពីប្រទេសជប៉ុននៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ។
កិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន តួឯកស្រី Bella បាននិយាយថា រឿង «បុព្វេសន្និវាស» ក៏ទទួលបានពានពិសេសមួយពីកម្មវិធីរបស់បរទេស ហើយនាងពិតជាសប្បាយចិត្តជំនួសប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃ និងក្រុមផលិតកររឿងទាំងមូល។
ដោយសារតែមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ផលិតកររឿង «បុព្វេសន្និវាស» Nong Arunosha បាននិយាយថា រឿងនេះនឹងត្រូវបានផលិតជា «បុព្វេសន្និវាស» វគ្គ ២ ក្នុងពេលឆាប់នេះ។
ផលិតកររូបនេះក៏បានបន្ថែមថា Pope Thanawat និង Bella Ranee នឹងនៅតែជាតួឯកក្នុងរឿងនេះដដែល។