- 2019-12-09 09:07:26
- ភាពយន្ត
រឿងហូលីវូដបានចំណូលវាល់លាន ចុះបុគ្គលិកធ្វើការបានចំណូលប៉ុន្មាន?
- 2019-12-09 09:07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងហូលីវូដបានចំណូលវាល់លាន ចុះបុគ្គលិកធ្វើការបានចំណូលប៉ុន្មាន?
ចន្លោះមិនឃើញ
គ្រប់គ្នាបានដឹងហើយថាភាពយន្តហូលីវូដនីមួយៗ ត្រូវចំណាយរាប់លានដុល្លារក្នុងការផលិត តែចំណូលបានមកពីការចាក់បញ្ចាំងភាពយន្តល្បីទាំងនោះ ក៏ចំណេញវ៉ាល់លានដុល្លារដែរ។ រាល់ផលិតកម្មនីមួយៗតែងត្រូវការធនធានច្រើនដូចជា អ្នកដឹកនាំរឿង អ្នកនិពន្ធរឿង អ្នកកាត់ត និងជាច្រើនផ្នែកទៀត ដើម្បីឱ្យដំណើរការនៃការផលិតឬថតភាពយន្តមានភាពរលូននិងទទួលបានជោគជ័យ។ អ៊ីចឹងតើអ្នកទាំងនោះទទួលបានចំណូលច្រើនប៉ុណ្ណាដែរ បើភាពយន្តនីមួយៗ ចំណេញវាល់លានដុល្លារទៅហើយ?
*ទិន្នន័យដោយ Hollywoodreporter
អ្នកនិពន្ធរឿង ១០ម៉ឺនទៅ ១លានក្នុងមួយរឿង
អ្នកបញ្ចូលសំឡេង ៣០ដុល្លារទៅ ៣០០ដុល្លារក្នុងមួយម៉ោង
តារាសម្ដែងឈុតគ្រោះថ្នាក់ (Stunt Person) ៥ម៉ឺនទៅ ១លានដុល្លារ
ផលិតករ ២៥ម៉ឺនទៅ ២លានដុល្លារ
ប្រធានផ្នែកស្ទូឌីយោ ៥លានទៅ១៥លានដុល្លារ
តារាសិច ១២ម៉ឺនដុល្លារ
អ្នកគ្រប់គ្រង ២៥ម៉ឺនទៅ៣០ម៉ឺនដុល្លារ
ចាងហ្វាងផលិតកម្ម ២៥ម៉ឺនទៅ ២០លានដុល្លារក្នុងមួយរឿង
អ្នកគ្រប់គ្រងផ្នែកថត ៥ពាន់ទៅ៣ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍
តួសត្វ ៥ពាន់ ទៅ ១០ម៉ឺនដុល្លារ
អ្នកដឹកនាំផ្នែក រចនាបទនិងរូបភាព ១៣ម៉ឺនដុល្លារ
ជំនួយការអ្នកដឹកនាំផ្នែក រចនាបទនិងរូបភាព ១០ម៉ឺនដុល្លារ
អ្នកគ្រប់គ្រងផ្នែក Animation ២០ម៉ឺនដុល្លារ
Camera Operator ៩ម៉ឺនដុល្លារ
អ្នកកាត់ត ៩៥ ០០០ដុល្លារ
អ្នកធ្វើម៉ូដសក់ ៧៧ ០០០ដុល្លារ
អ្នកបច្ចេកទេសភ្លើង ៥ម៉ឺនដុល្លារ
អ្នកជំនាញមេកានិច ៥ម៉ឺនដុល្លារ
អ្នកជំនាញផាត់មុខ ១០ម៉ុនដុល្លារ
Music Mixer ១១ម៉ឺនដុល្លារ
អ្នកនិពន្ធរឿងប្រលោមលោក ១២ ០០០ដុល្លារក្នុងមួយសៀវភៅ
វិចិត្រករផ្នែករូបភាពសិល្បៈនៃប្លង់នីមួយ ៨ម៉ឺនដុល្លារ
អ្នកបច្ចេកទេសកាត់តសំឡេង ៨៨ម៉ឺនដុល្លារ
អ្នកកាត់តឈុត Trailer ៨ម៉ឺនដុល្លារ
គ្រូបង្ហាត់សត្វ (សត្វព្រៃ) ៧៥ ០០០ដុល្លារ។ នៅមានផ្នែករាយរងផ្សេងៗទៀត៕
ប្រភព៖ projectcasting