• 2020-03-02 07:49:18
  • ភាពយន្ត

ទើប​ដឹង លោក ហ្វៃ សំអាង កំពុង​សម្ងំ​និពន្ធខ្សែភាពយន្ដខ្នាតធំបូរាណ​មួយ​រឿង

  • 2020-03-02 07:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ចំឡែក​ទេ​ដែល​អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ជើង​ចាស់​ ហ្វៃ សំអាង មិន​សូវ​ឃើញ​មុខ​ជាមួយ​សិល្បករ-សិល្ប​ការិនី ឬ​បាន​បញ្ចេញ​ស្នាដៃ​តែង​និពន្ធ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២០​ នេះ ដោយលោកបញ្ជាក់ថា រូប​លោក​កំពុង​ខិតខំ​សរសេរ​រឿង​ខ្មែរបុរាណ​មួយឲ្យចប់សព្វគ្រប់ក្នុងឆ្នាំ២០២០។

លោក ហ្វៃ សំអាង កំពុងសម្ងំសរសេររឿង​ដែលបាន​គិត​ជា​យូរ​មក​ហើយ​នោះ ឲ្យ​ចេញ​ជា​ខ្សែ​ភាព​យន្ដ​​អស្ចារ្យ និង​ប្លែក​ជាង​រឿង​ណាៗ​ទាំង​អស់​ក្នុង​ចំណោម​ស្នាដៃ​របស់​លោក​កន្លង​មក ដើម្បថ្ពក់ចិត្ដទស្សនិកជន ហើយរឿងនេះនឹងចាប់​ផ្ដើម​ថត​នៅ​ឆ្នាំ​២០២១។

ត្បិត​ថា អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ជើងចាស់​រូប​នេះមិន​ទាន់​អាច​បញ្ចេញ​នូវ​ចំណង​ជើង​រឿង និង​ខ្លឹមសារ​រឿង​ទាំង​មូល។ ប៉ុន្តែ​លោក​បង្ហើប​ថា​រឿង​នេះ​ត្រូវ​ចំណាយ​ពេល​ថត​យ៉ាងហោច៦​ខែ ហើយ​លោក​ក៏​នឹង​រៀបចំ​កម្មវិធី​សិល្បៈ​មួយ​ដែរមុន​នឹងចាប់​ផ្ដើម​ថត​រឿង​មួយនេះ​។

រូបភាព៖​​ ហ្វេសប៊ុក ហ្វៃ សំអាង

ប្រិយមិត្ដ​ភាគច្រើន​បាន​ស្គាល់​ស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់​លោក ហ្វៃ សំអាង តាម​រយៈ​រឿង"មរណៈ​មាតា" "ចៅ​ពស់​កេងកង" និង​រឿង​"ទុំ​ទាវ"ជា​ដើម។ សរុប​ទៅ​ស្នាដៃ​តែង​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​ខ្លួន​លោក​ផ្ទាល់​មិន​តិច​ជាង​២០​រឿង​ឡើយ ហើយ​រឿង​ភាគ​ច្រើន​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន។ ស្នាដៃ​ថ្មី​មួយ​ទៀត​នេះ​ក៏​លោក​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់