• 2020-05-06 02:09:19
  • ភាពយន្ត

ប្រធាន​សមាគម​សិល្បៈ​សុវណ្ណភូមិ សម្រក់ទឹកភ្នែក ហើយពោលថាលោកអស់លទ្ធភាពនឹងគាំទ្រល្ខោនស្បែកធំហើយ!

  • 2020-05-06 02:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​សិល្បៈ​សុវណ្ណភូមិ​លោក ម៉ាន់ កុសល សម្រេច​ដើរ​ចេញ​ពី​តួនាទី​ជា​ប្រធាន​សមាគម​ដោយ​មិន​ដឹង​មូលហេតុ ដោយ​លោក​គ្រាន់​តែ​សម្រក់​ទឹកភ្នែក ហើយ​ពោល​ថា​សូម​លំអោន​កាយ​គោរព​លា។

ប្រធាន​សមាគម​រូប​នេះ បាន​បញ្ចេញ​សារ​ក៏​ក្រៀមក្រំ​យ៉ាង​ខ្លី​ចំនួន​ពីរ គឺ​និយាយ​ជា​ភាសា​ខ្មែរ​មួយ និង​ភាសា​អង់គ្លេស​មួយ​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា ថា រូប​លោក​ពុំ​មាន​លទ្ធភាព​បន្ត​សកម្មភាព​សិល្បៈ​របស់​ក្រុម​លោក​ទៀត​ទេ ហើយ​អ្វី​ដែល​លោក​ចង់​បាន គឺ​ចង់​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប​ស្គាល់​ពី​អត្តសញ្ញាណ​ខ្លួន​ឯង និង​អ្វី​ដែល​ជា​តំណាង​ឲ្យ​អត្តសញ្ញាណ​ខ្លួន​ឯង។

លោក ម៉ាន់ កុសល៖"ខ្ញុំ​បាន​រួម​ចំណែក​ទ្រទ្រង់​មរតក​សិល្បៈ​វប្បធម៌​ខ្មែរ​ជាង​៣០​ឆ្នាំ​ហើយ តែ​ថ្ងៃ​នេះ​ខ្ញុំ​សូម​ជម្រាប​លា"។

សមាគម​សិល្បៈ​សុវណ្ណភូមិ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៤។ លោក ម៉ាន់ កុសល ដែល​ជា​ស្ថាបនិក​របស់​សមាគម​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​អភិរក្ស និង​លើក​កម្ពស់​សិល្បៈ​ល្ខោន​ស្បែក​ធំ។

រូបភាព៖ហ្វេសប៊ុក ម៉ាន់ កុសល

ប៉ុន្តែ​លោក​ធ្លាប់​ពោល​ជា​ញឹក​ញយ​ថា ល្ខោន​ស្បែក​ធំ ប្រឈម​នឹង​ការ​បាត់បង់ ដោយសារ​ពុំ​សូវ​មាន​អ្នក​គាំទ្រ និង​មានការចូល​រួម​ពី​ភាគី​ពាក់ព័ន្ធនឹង​មរតកសិល្បៈវប្បធម៌ខ្មែរ​ប្រភេទ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់