• 2020-05-26 03:21:14
  • ភាពយន្ត

ដើម្បីសម្រេចក្ដីប្រាថ្នាមួយ សន ពិសិដ្ឋ​ ប្ដេជ្ញារក្សាក្ដីសង្ឃឹមលុះដល់ដង្ហើមចុងក្រោយ នៃជីវិត

  • 2020-05-26 03:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សម្បូរ​សាច់​ដុំ រូប​សង្ហា សន ពិសិដ្ឋ ចង់​បង្ហាញ​សមត្ថភាព​សម្ដែង​របស់​ខ្លួន​លើ​ឈុត​ឆាក​វាយតប់ និង​បាញ់​ប្រហារ​ឲ្យ​បាន​ច្រើន បើ​ទោះបី​ជា​ភាពយន្ត​ប្រភេទ​នេះ​មិន​សូវ​មាន​ទីផ្សារ​នៅ​កម្ពុជា។

ពិសិដ្ឋ បាន​ប្រឡូក​ក្នុង​អាជីព​សម្ដែង​តាំង​ពី​ឆ្នាំ​២០១៧ ដែល​យ៉ាង​ហោច​ណាស់​លោក​មាន​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​មិន​ក្រោម​៣០​រឿង​ឡើយ។ ប៉ុន្តែ​រូប​លោក​ធ្លាប់​ថត​រឿង​ប្រភេទ​បាញ់​បោះ ឬ​វាយតប់​ដែល​ជា​ក្ដី​ប្រាថ្នា​របស់​លោក​នេះ បាន​តែ​២​រឿង​គត់ ក្នុង​ចំណោម​រឿង​ទាំង​នោះ គឺ​រឿង"ផ្កាយ​មា" និង​រឿង"អាគម​ស្បែក​ដាច"។

ពិសិដ្ឋ និយាយ​ថា រូប​លោក​មាន​ក្ដី​ស្រមៃ ចង់​ក្លាយ​ជា​តារា​សម្ដែង​វាយតប់ បាញ់​ប្រហារ​បែប Action ទាំង​រឿង​សម័យ និង​បុរាណ ហើយ​លោក​នឹង​មិន​បោះបង់​ក្ដី​ស្រមៃ​នេះ​ទេ ដរាប​ណា​ដង្ហើម​នៅ​មាន។

សន ពិសិដ្ឋ បញ្ជាក់​ថា ការណ៍​ដែល​លោក​ចង់​ក្លាយ​ជា​តារា​សម្ដែង​វាយតប់ ឬ​បាញ់​ប្រហារ​នេះ ធុញទ្រាន់​នឹង​ការ​សម្ដែង​ក្នុង​រឿង​មនោសញ្ចេតនា​ឡើយ។

ប៉ុន្ដែ​លោក​ចង់​បញ្ចេញ​សមត្ថភាព​មួយ​ទៀត គឺ​ការ​សម្ដែង​បែប​Action ព្រោះ​លោក​ធ្លាប់​ហាត់​ក្បាច់គុន​ល្បុក្កតោ និង​បទ​ពិសោធន៍​ខ្លះ​ពី​រឿង​ទាំង​២​ដែល​លោក​ធ្លាប់​ថត​នោះ បាន​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​កាន់តែ​ចង់​ថត​រឿង​ប្រភេទ​នេះ​កាន់​តែ​ខ្លាំង​ឡើង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់