- 2020-06-29 23:45:00
- ភាពយន្ត
រំឭកអនុស្សាវរីយ៍ថតរឿង "ស៊ុនអ៊ូខុង" កម្សត់កម្រ កាលពីឆ្នាំ ១៩៨៦
- 2020-06-29 23:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំឭកអនុស្សាវរីយ៍ថតរឿង "ស៊ុនអ៊ូខុង" កម្សត់កម្រ កាលពីឆ្នាំ ១៩៨៦
ចន្លោះមិនឃើញ
កាលពីជាង ៣០ឆ្នាំមុន ភាពយន្ត "ស៊ុនអ៊ូខុង" ស៊េរីឆ្នាំ ១៩៨៦ បានក្លាយជារឿងភាគមួយ ដែលមិនអាចបំភ្លេចបានក្នុងយុវភាពរបស់មនុស្សជាច្រើន។
ពេលវេលាពិតជាមិនចាំអ្នកណាពិតមែន ទើបតែមើលថ្ងៃមុនសោះ រឿងភាគ "Journey To The West” បានចេញចាក់ផ្សាយបានជាង ៣០ឆ្នាំមកហើយ។ សព្វថ្ងៃនេះ បច្ចេកវិទ្យាមានភាពរីកចម្រើនច្រើន តួសម្ដែងមិនចាំបាច់ត្រូវថតគ្រប់ឈុតឆាកនោះទេ។ ផ្ទុយមកវិញ កាលពីសតវត្សមុន ដោយសារតែថវិកានៅមានកម្រិតគួបផ្សំនឹងបច្ចេកវិទ្យានៅមានភាពអន់ថយ ដូចនេះហើយគ្រប់តួសម្ដែងទាំងអស់ត្រូវថតគ្រប់ឈុតដោយខ្លួនឯង។ អ្នកថតរឿង Zhang Bo An បានចែករំលែករូបភាពក្រៅឆាករបស់រឿង "Journey To The West” នៅលើបណ្ដាញសង្គមរបស់ខ្លួន កាលពីឆ្នាំ២០១៧ ក្នុងខួបគម្រប់ ៣០ឆ្នាំគត់នេះរឿងនេះ។ អ្នកគាំទ្រមួយចំនួនបានបានបញ្ចេញមតិថា ពួកគេឥលូវមានគ្រួសារនិងកូនអស់ហើយ តែនៅតែមើលរឿងភាគមួយនេះ នៅពេលទំនេរ ព្រោះវាធ្វើឲ្យពួកគេនឹកឃើញកុមារភាពដែលធ្លាប់អង្គុយមើលទូរទស្សន៍សខ្មៅជាមួយអ្នកជិតខាង។
សូមទស្សនារូបភាពក្រៅឆាកទាំងនោះ ដូចខាងក្រោម៖
មើមយិនស៊ិនត្រូវឆ្នៃឡើងពីប៉ិកគក់
ដោយសារតែពេលនោះ ភាពយន្តមិនត្រូវបានផលិតច្រើនដូចសព្ចថ្ងៃ ដូចនេះហើយ ប្រជាជនបានសំរុកទៅមើលគេថតនៅពេលក្រុមការងារចុះទៅថតនៅក្នុងស្រុកភូមិរបស់ពួកគេ។