
- 2020-12-03 09:18:34
- ព័ត៌មាន
ឃើញប្អូនស្រីប្លែកពេក ក្រោយបាត់បង់ម្ដាយ ទឹម រដ្ឋា សម្រេចចិត្ដហែកកេរ្តិ៍ប្អូននៅថ្ងៃនេះ
- 2020-12-03 09:18:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញប្អូនស្រីប្លែកពេក ក្រោយបាត់បង់ម្ដាយ ទឹម រដ្ឋា សម្រេចចិត្ដហែកកេរ្តិ៍ប្អូននៅថ្ងៃនេះ
ចន្លោះមិនឃើញ
តារាម៉ូដែល ទឹម រដ្ឋា បានលាតត្រដាងពីឥរិយាបថរបស់ប្អូនស្រីបង្កើតឈ្មោះ ទឹម វត្ដី កាលនាងនៅក្មេង ដោយប្រៀបធៀបមកឥឡូវ គឺខុសគ្នា១៨០ដឺក្រេ។ នាងសង្កេតឃើញថា ប្អូនស្រីដែលធ្លាប់តែជាក្មេងទំនើង អាត្មានិយម កាចឆ្នាសឆ្នើម ខ្ជិល និងជាក្មេងស្រីប្រកាន់ច្រើនម្នាក់ បានប្រែក្លាយមកជាក្មេងស្រីដែលល្អ និងអាចទុកចិត្តបាន។
តារាម៉ូដែលវ័យជ្រេ និងមានរាងខ្ពស់ស្រឡះរូបនេះ និយាយនៅថ្ងៃទី៣ ខែធ្នូ នេះថា ទឹម វត្ដី គឺជាប្អូនស្រីតែម្នាក់ដែលនាងទុកចិត្តបានបន្ទាប់ពីម៉ាក់របស់នាងចែកឋានទៅហើយ ដោយនាងបានពោលអមដោយពាក្យលេងសើចមួយឃ្លាថា៖"ហើយក៏ទុកចិត្ដបានថាក្នុងម្ហូបដែលខ្ញុំញ៉ាំរាល់ថ្ងៃដោយស្នាដៃនាង គឺមិនមានថ្នាំពុល"។
ទឹម រដ្ឋា លាន់មាត់ថា៖"ខ្ញុំមិនដែលនឹកស្មានដល់ថានាងអាចធ្វើបាន និងផ្លាស់ប្ដូរដល់ម្លឹង! នេះហៅថាបទពិសោធន៍ជីវិតពិតជាបង្រៀនឲ្យអ្នករឹងមាំដោយមិនដឹងខ្លួនមែន...ទឹម វត្ដិ អូនប្រែហើយ"។
ចាប់តាំងពីអត់ពីម្ដាយទៅ ប្អូនស្រី ទឹម វត្ដី បានចូលខ្លួនមកជំនួសការងារម្ដាយ គឺរាប់ចាប់តាំងពីការងារជាស្ដ្រីមេផ្ទះឡើងទៅ។ រដ្ឋា បន្ថែមថា ទឹម វត្ដី អាចរៀបចំទុកដាក់សព្វបែបយ៉ាងដែលជាតួនាទីរបស់ម្ដាយដូចកាលគាត់នៅរស់៕