• 2021-02-02 05:07:01
  • ភាពយន្ត

ដឹង​អត់...តំណែង​តួអង្គ​ឯក​របស់ សេង រដ្ឋា ក្នុង​ខ្សែភាពយន្ត​ភាគ​ដំបូង​របស់​ខ្លួន​ទទួល​បាន​ប៉ុន្មាន?

  • 2021-02-02 05:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ អតីត​កញ្ញាឯក​ដ៏​ឆ្នើម​ឆ្នាំ២០២០ សេង រដ្ឋា ចាប់​បាន​ឱកាស​សម្ដែង​ខ្សែភាពយន្ត​ភាគ​ជា​លើក​ដំបូង ហើយ​បាន​ដើរ​ជា​តួអង្គ​ឯក​ស្រី​ទៀត​ផង បន្ទាប់​ពី​ជយលាភី​លេខ​១​របស់​នាង​ត្រូវ​បាន​ដក ហើយ​ផលិតកម្ម​មហាហង្ស​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី Miss Grand Cambodia បាន​ធ្វើ​ពិធី​ផ្ទេរ​តំណែង និង​គ្រង​ម្កុដ​សារ​ជាថ្មី​កាល​ពី​ល្ងាចមិញ។

កញ្ញា សេង រដ្ឋា បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា កញ្ញា​លែង​នឹកនា និង​ចង់​ជជែក​វែក​រឿង​មុខតំណែង​អ្វី​ទៀត​ហើយ ព្រោះ​រឿងរ៉ាវ​បាន​បញ្ចប់​ដោយ​សន្តិវិធី​ហើយ។ កញ្ញា​ថា រឿង​ដែល​ត្រូវ​គិត និង​បង្ហាញ​សមត្ថភាព​បន្ដ​នោះ គឺ​ទទួល​យក​ការងារ​សិល្បៈ​ថ្មីៗ តាម​រយៈ​អាជីព​ដើរ​ម៉ូត និង​ចាប់​ផ្ដើម​ការងារ​សម្ដែង។

សេង រដ្ឋា បង្ហើប​ថា តំណែង​តួ​អង្គ​ឯក​ស្រី​ដែល​នាង​ទើប​ទទួល​បាន​នេះ គឺ​មាន​តម្លៃ​ខ្លួន​ជាង​៤០០០​ដុល្លារ បូក​រួម​នឹង​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត។ ស្រប​ពេល​គ្នា​នឹង​ការ​ថត​រឿង​នេះ កញ្ញា សេង រដ្ឋា ក៏​នៅ​បន្ត​ទទួល​ថត​ស្ពត​ពាណិជ្ជកម្ម និង​សម្អាងការ​ផ្សេងៗ​ដែរ ប៉ុន្តែ​កញ្ញា​មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​ក្នុង​ការ​ថត​សម្អាងការ ឬ​ស្ពត​ទាំង​នោះ​ទេ។

ជុំវិញ​ដំណឹង​កញ្ញា សេង រដ្ឋា ទទួល​បាន​ដំណែង​ជា​តួអង្គ​ឯក​ស្រី​លើក​ដំបូង​នេះ ត្រូវ​បាន​តារា​សម្ដែង​ជើង​ចាស់ សាវិន ហ្វីលីប ប្រកាស​ថា ភាពយន្ដ​ភាគ​រឿង"បាប​ស្នេហ៍​អតីត" នឹង​ធ្វើ​ពិធី​ក្រុងពាលី​នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ផលិតកម្ម Ad music ។ កញ្ញា សេង រដ្ឋា ទទួល​បាន​តំណែង​ជា​តួអង្គ​ឯក​ស្រី ហើយ​លោក​នឹង​សម្ដែង​ជា​តួ​ឪពុក​របស់​លោក ឃឹម ហ្សានីត ដែល​នឹង​ត្រូវ​សម្ដែង​ជា​អង្គឯក​ប្រុស។ រឿង​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភី អិន អិន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់