• 2021-02-04 05:45:54
  • ភាពយន្ត

ម្ចាស់​រឿង​ "ទុំ​ទាវ​២០២១" ចេញ​មុខ ក្រោយ​ដឹកនាំក្រុម​លក់​ឡេ​ប៉ុន្មាន​នាក់​សម្ដែង ត្រូវ​គេ​រិះគន់​បែកផ្សែង

  • 2021-02-04 05:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​រិះគន់​រាប់​រយ​បាន​ផ្ទុះ​ឡើង​លើ​វីដេអូ​ចេញ​មុខ​បក​ស្រាយ​ពី​កំហុស​តាម​បណ្ដាញ​សង្គម​Facebook របស់​កញ្ញា អាជី និង​ប្អូន​ស្រី នៅ​ព្រឹក​ថ្ងៃទី៤ ខែ​កុម្ភៈ។ សា​ទាំង​នោះ​មាន​ដូច​ជា៖ "ខុស​សុំ​ទោស​រួច​ខ្លួន ថ្ងៃ​ក្រោយ​ធ្វើ​ទៀត" "មុន​នឹង​ធ្វើ មុន​នឹង​ថត មាន​បាន​ពិចារណា​អត់?" និង"ថ្ងៃ​ក្រោយ​បើ​យើង​ដឹង​ថា​ស្ពាន​ហ្នឹង​បាក់​ផុយ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ" ជា​ដើម។

ត្បិត​គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ជា​សាធារណៈ​ពី​សំណាក់​អាជ្ញាធរ​មានសមត្ថកិច្ច​លើ​រឿង​បែប​កំប្លែង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អក្សរសិល្ប៍​ខ្មែរ និង​សាសនា ប៉ុន្តែ​អ្នក​បាន​ទស្សនា​រឿង​នេះ​មួយ​ចំនួន ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់ និង​ត្រូវ​លុប​វីដេអូ​នេះ​ចោល​ជា​បន្ទាន់។

នៅ​ក្នុង​រឿង"ទុំ ទាវ ២០២១" រយៈ​ពេល​ជាង​១១​នាទី ដែល​និពន្ធ និង​សម្ដែង​ដោយ​ក្រុម​អ្នក​លក់​ឡេ​វ័យ​ក្មេង​មួយ​ក្រុម បង្ក​ឲ្យ​មាន​ការ​រិះគន់​ធ្ងន់ៗ។ ដូច​ជា​នៅ​ក្នុង​ឈុត​មួយ​ដែល​មាន​នេន​ពី​អង្គ គ្រងចីវរ​មិន​បាន​ត្រឹមត្រូវ ពោល​ពាក្យ​អសុ​រស​បែប​លេង​សើច ដើរ​កេងកាង ក្បាល​ពាក់​ថង់​ប្លាស្ទិក​ជំនួស​ឲ្យ​ការ​កោរសក់។

នៅ​ក្នុង​ឈុត​ដដែល​នេះ គេ​ឃើញ​ក្មេង​ពីរ​នាក់ ដែល​ដើរ​តួ​ជា​នេន​ទុំ សូត្រ​ឲ្យ​ពរ​បែប​ច្រៀង​ជា​ចង្វាក់​រ៉េប រាំ​ញ័រទទ្រាក់ទទ្រើង នៅ​ចំពោះ​មុខ​តួ​អង្គ​ស្រី​ដែល​ដើរ​ជា​ពុទ្ធបរិស័ទ​នោះ​ផង។

ជុំវិញ​បញ្ហា​នេះ​កញ្ញា អាជី និង​ប្អូន​ស្រី បាន​លុប​វីដេអូ​នោះ​ចោល​វិញ​ហើយ​ក្រោយ​ពី​បង្ហោះ​បាន​តែ​៣​ម៉ោង​លើ​បណ្ដាញ​សង្គម​Youtube​ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​លើក​ដៃ​សំពះ​សុំ​ការ​ខន្តី​អភ័យទោស​ដល់​មហាជន​ដែរ។ កញ្ញា អាជី ទទួល​ស្គាល់​ថា នៅ​ក្នុង​ឈុត​ឆាក នៃ​រឿង​បែប​កំប្លែង"ទុំ ទាវ​២០២១" នោះ​ពិត​ជា​បាន​ជះ​ផល​ប៉ះពាល់​ដល់​វិស័យ​អក្សរសិល្ប៍​ខ្មែរ និង​វិស័យ​ព្រះពុទ្ធសាសនា​មែន៕

ស្ដាប់​ការ​បក​ស្រាយ​របស់​ក្រុម​សម្ដែង​វ័យ​ក្មេង​សូមចូលទៅវីដេអូតាមរយៈតំណរនេះ

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់