
- អង្គារ, 16 កុម្ភៈ 2021 08:37
- ភាពយន្ត
នៅនឹកគាត់អត់? សាយ ប្រកាសរកមិត្ត៥នាក់ ដើម្បីផលិត Short film MV មួយ
- អង្គារ, 16 កុម្ភៈ 2021 08:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅនឹកគាត់អត់? សាយ ប្រកាសរកមិត្ត៥នាក់ ដើម្បីផលិត Short film MV មួយ
យុវជនដែលបានបំបែកឯកត្តកម្មខាងរត់ដើម្បីសប្បុរសធម៌កាលពីឆ្នាំ២០២០ លោក អ៊ួន បឋម ហៅសាយ ប្រកាសរកមិត្តភ័ក្ដិចំនួន៥នាក់ ដើម្បីផលិតភាពយន្តខ្លី បន្ទាប់លោកក្រុមលោកអាក់ខានធ្វើរឿងបែបនេះជាមួយគ្នាអស់រយៈពេល១ឆ្នាំហើយនោះ។
អតីតតារាចម្រៀងលោក អ៊ួន បឋម បានប្រកាសស្វែងរកមិត្តតាមបណ្ដាញសង្គមFacebook នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ នេះថា សួស្ដី Darung Mony Seang Sileang Sidaroth Then Bong Kha SG និងRun Sokhengតោះ...ធ្វើ Short film MV មួយទៀតលើកនេះធ្វើនៅស្រុកខ្មែរម្ដង។
ចំពោះរឿងដែលគ្រោងនឹងរួមគ្នាផលិតនេះ មិនទាន់ត្រូវបានលោក អ៊ួន បឋម បង្ហើបឲ្យដឹងពីចំណងជើងរឿង ហើយជាប្រភេទរឿងបែបណានៅឡើយទេ។ ប៉ុន្តែលោក និងក្រុមការងារOriginal Song ធ្លាប់ធ្វើShort film និងMV ជាច្រើនរួចមកហើយ ដោយទិដ្ឋភាពភាគច្រើនផ្ដិតចេញពីប្រទេសថៃ និងបណ្ដាខេត្តមួយចំនួនជាប់ជាយដែនថៃ។
លោក ធ្លាប់និពន្ធ និងសម្ដែងរឿងបែបអប់រំមួយនៅលើទឹកដីថៃជាច្រើនភាគ នោះគឺរឿង"ពន្លឺ នៃក្ដីស្រមៃ" និងMV មួយចំនួនទៀតដូចជា៖ "ស្នេហាស្មោះស" និងបទ"ខ្មែរជួយខ្មែរ"។ ប៉ុន្តែលោក បានដកឃ្លាមួយរយៈពីការងារតែងនិពន្ធ និងធ្វើបទចម្រៀង និងភាពយន្ត ដើម្បីបំពេញបេសកកម្មមនុស្សធម៌មួយឈ្មោះថា"រត់ដើម្បីសប្បុរសជាមួយសា" ដើម្បីរៃអង្គាសប្រាក់ទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ហើយបេសកកម្មដ៏មានតម្លៃ និងទទួលបានការគាំទ្រច្រើននេះទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ